បើទោះបីរងបរាជ័យក្រោមស្នាដៃក្រុម Manchester City ក្រុម Fulham នៅតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ។ ក្រុម Fulham បានរក្សាកំណត់ត្រានៃមិនស្គាល់ចាញ់សោះរបស់ខ្លួនពីការប្រកួត៤លើកចុងក្រោយ ក្នុងរាល់យុទ្ធនាការទាំងអស់។ ពួកគេនឹងឈានទៅកាន់ការប្រកួតនេះ ក្នុងគោលបំណងនៃការស្តារមុខមាត់ត្រឡប់មកវិញ។ ប៉ុន្តែ Fulham បានរបូតគ្រាប់បាល់យ៉ាងហោចណាស់២គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៥លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុម Watford ក៏បានកត់ត្រាជ័យជម្នះ៤លើកជាប់ៗគ្នាផងដែរ មុននឹងចាញ់ក្រុម Man United ២-១។
ការជួបគ្នារវាងក្រុម Fulham និង Watford:
ក្នុងការជួបគ្នា១លើកចុងក្រោយ ដែលត្រូវបានលេងកាលពីខែមីនា ដើមឆ្នាំនេះ ក្រុម Watford បានយកឈ្នះតាមរយៈការរកគ្រាប់បាល់នាំមុខ១គ្រាប់។ ក្នុងការជួបគ្នា៥លើកចុងក្រោយ ក្រុម Watford ឈ្នះ២លើក ស្មើ៣លើក ហើយក្រុម Fulham ឈ្នះ១លើក។