ការប្រកួតក្នុងដីកាលពីយប់មិញជាការប្រកួតដែលមានអ្នកចូលទស្សនាតិចបំផុតរបស់ក្រុមស្តេចសរ Real Madrid នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បន្ទាប់ពីសករាជរបស់ Ronaldo ត្រូវបានបញ្ចប់។ យ៉ាងណាមិញពួកគេបានទទួលលទ្ធផលជាទីគាប់ចិត្តដោយយកឈ្នះគូប្រកួត ២ទល់នឹង០។
អ្នកគាំទ្រ Real បានមកចូលរួមតែពាក់កណ្តាលប៉ុណ្ណោះនៅក្នុងប្រកួតបើកឆាកក្នុងផ្ទះកាលពី យប់មិញ ដែលវាជារឿងមិនធ្លាប់មានកាលពី Ronaldo នៅលេងទីនោះ។ មានមនុស្សប្រមាណតែជាង៤មឺុននាក់ប៉ុណ្ណោះដែលបានទិញសំបុត្រចូលទស្សនា ខណៈ Real បានចាប់ផ្តើមរដូវកាលថ្មីជាមួយជ័យជំនះក្រោមការដឹកនាំរបស់គ្រូបង្ហឹកថ្មី។
Ronaldo បានផ្ទេរមក Real កាលពីឆ្នាំ២០០៩ ជាមួយតម្លៃបំបែកកំណត់ត្រា ៨៨លានផោន ហើយបានធ្វើអោយ La Liga ល្បីល្បាញទូទាំងសកលលោក និងបានផ្ទេរទៅ Juventus កាលពីខែកក្កដាកន្លងទៅ៕