Master Mao
416 Articles0 Comments

ការ​វិភាគ និងព្យាករ​សម្រាប់ Real Madrid vs Atletico Madrid

Real Madrid ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Champions League នឹង​ជួប​ការ​ប្រកួត​ដ៏ស្វិត​ស្វាញមួយ ក្រោយពី​ចាញ់​ក្រុម Sevilla កាលពីពាក់​កណ្តាល​សប្តាហ៍​នេះ​។ ពួក​គេនឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Atletico Madrid​។ ក្រុម​របស់​លោក Julen Lopetegui បាន​រង​បរា​ជ័យ​ជាលើក​ទី​១​របស់​ពួកគេ នៅ​រដូវកាល​នេះ កាលពីថ្ងៃពុធ ស្រប​ពេល​ដែលក្រុម Barcelona បាន​រង​បរា​ជ័យ​ដូចគ្នា​។ ដោយ​ឡែក ក្រុម​ភ្ញៀវ​មិន​បាន​ចាប់​ផ្តើម​យ៉ាងល្អឡើយ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ បាន​វិល​ទៅ​រកភាពខ្លាំង​វិញ​កាលពី​ពេលថ្មី​ៗនេះ ដោយឈ្នះ​៣លើក​ជាប់​ៗ​គ្នា​ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់​។ ការ​ជួប​គ្នា​រវាងក្រុម Real Madrid និង Atletico Madrid: ក្រុម​ទាំង​២ ​បាន​ជួប​គ្នា​ក្នុង​ពាន UEFA Super Cup នៅ​រដូវ​កាល​នេះ ខណៈ​ដែលក្រុម Atletico…

ការ​វិភាគ និងព្យាករ​សម្រាប់ Chelsea vs Liverpool

ការ​ប្រកួត​នៅថ្ងៃ​សៅរ៍នេះ នឹងក្លាយ​ជា​ការ​ជួប​គ្នា​ឡើង​វិញ​ដូច​ក្នុងពាន Carabao Cup កាលពីថ្ងៃពុធ​ដែរ​។ ការ​ប្រកួត​នេះ នឹង​​កើត​ឡើង ក្រោយក្រុម Chelsea បាន​វាយ​បក​ពីការ​ដេញតាមពីក្រោយ​ដើម្បី​ផ្តួល​ក្រុម Liverpool២–១​។ Chelsea នឹង​ឈាន​ទៅកាន់​ការប្រកួតនេះ ទាំង​ការ​ជឿជាក់​នៅកីឡដ្ឋាន Stamford Bridge ខណៈ​ដែល​ពួក​គេ​បាន​យកឈ្នះ​៥​ប្រកួត និង​ស្មើ​១លើក ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅរដូវកាលនេះ​។ ប៉ុន្តែ ក្រុម Liverpool ក៏​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​រឹងមាំ​ផងដែរ ខណៈ​ដែលពួក​គេ​ឈ្នះ​៦​លើក​ពី​ការប្រកួត​ទាំង​៦​លើក​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​។ ការ​ជួប​គ្នា​រវាងក្រុម Chelsea និង Liverpool: • ការ​ជួប​​គ្នា​ចុងក្រោយ​បំផុត​គឺក្នុង​ពាន Carabao Cup ដោយ​ក្រុម Chelsea…

ការ​វិភាគ​ និងព្យាករ​សម្រាប់ Manchester City vs Brighton

Man City នៅ​តែ​ផ្តោត​ទៅលើ​ការ​ការ​ពារ​ពាន​របស់ខ្លួន នៅ​ចុង​រដូវ​កាលនេះ​។ ពួក​គេ​នៅ​តែមិនស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ១៦​លើក​ចុងក្រោយ​។ ពួក​គេ​​បាន​ឈ្នះ​ជាប់​ៗ​គ្នា​ត្រឹម​៦​ប្រកួត ក្រោយពី​​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ជា​មួយនឹងក្រុម Wolverhampton​។ ពួក​គេ​នៅ​តែ​ជាក្រុម​ដែល​រក​បានគ្រាប់​បាល់ច្រើន​ជាង​គេក្នុងក្រប​ខ័ណ្ឌលីក ក្រោយពី​រក​បាន​១៦​គ្រាប់ ក្នុងការ​ប្រកួត​៦​លើក​។ ដោយឡែក ក្រុម Brighton មិន​ស្ថិតក្នុង​ទម្រង់លេង​ដ៏​រឹង​មាំ​ឡើយ​។ ពួក​គេ​បាន​យកឈ្នះ​​ក្នុ​​ង​ការ​ប្រកួតក្រប​ខ័ណ្ឌ​ Premier League ត្រឹម​តែ​១លើក​គត់​មក​ទល់​ពេលនេះ​​។ ការ​ជួប​គ្នា​រវាងក្រុម Manchester City និង Brighton: ក្នុង​រយៈពេល​១០​ឆ្នាំចុងក្រោយ​នេះ ក្រុម​ទាំង​២ បាន​ជួប​គ្នា​ត្រឹម​តែ​៣លើក​គត់ ខណៈ​ដែល Man City បាន​ឈ្នះ​២លើក​។ ការណែ​នាំ​ការ​ភ្នាល់​សម្រាប់ Manchester City vs Brighton:…

ការ​វិភាគ និងព្យាក​រសម្រាប់ West Ham vs Manchester United

ក្រុម West Ham នឹង​ឈាន​ទៅ​កាន់ការប្រកួត​​នេះ ក្រោយពី​គេចផុត​ពី​​តំបន់​កាត់ចោល​រួច​ជាស្រេច​​។ ពួកគេ​បាន​​បញ្ចប់​ការ​ចាញ់​ជាប់​ៗ​គ្នា​ត្រឹម​៤​ប្រកួត ដើម្បី​យកឈ្នះលើក្រុម Everton និង​ស្មើ​ជាមួយ​នឹងក្រុម Chelsea​។ ពួក​គេ​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​នា​​ពេលថ្មី​ៗនេះ ខណៈ​ដែលពួកគេ​បាន​ផ្តួលក្រុម Macclesfield យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៨–០ ក្នុង​ការ​ប្រកួតពាន Carabao Cup កាលពី​​ពាក់កណ្តាល​សប្តាហ៍នេះ​។ ដោយ​ឡែក ក្រុម Man United របស់​លោក Jose Mourinho ក៏​ស្ថិតក្នុង​ទម្រង់លេង​ល្អ​ដែរ ក្រោយពី​មិនស្គាល់​ចាញ់​សោះ​ពីការប្រកួត​៣លើក​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​ក៏​បាន​ផ្តួល​ក្រុម Young Boys ក្នុងក្រប​ខ័ណ្ឌ Champions League ផងដែរ​ ប៉ុន្តែ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២–២ ជា​មួយ​នឹងក្រុម Derby…

Ronaldo៖ ខ្ញុំសាទរ Modric និង Salah ដែលបានឈ្នះពានរង្វាន់ឆ្នាំនេះ

Cristiano Ronaldo បានអបអរសាទរអតីតមិត្តរួមក្រុមនៅ Real Madrid ដែលបានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ហើយគាត់ក៏បាននិយាយសាទរចំពោះខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ផងដែរដែលគាត់បានឈ្នះពានរង្វាន់ Puskas Award។ Ronaldo បាន Post នៅក្នុង Instagram របស់គាត់ថា “អបអរសាទរ Luka Modric ដែលបានឈ្នះពានរង្វាន់។ Salah សមនឹងទទួលបាន ពានរង្វាន់ Puskas Award វាជាគ្រាប់បាល់ដ៏ល្អបំផុត”។ Ronaldo មិនបានចូលរួមក្នុងពិធីប្រគល់រង្វាន់នោះទេ ហើយម្សិលមិញនេះគាត់បាននិយាយពីវាជាលើកដំបូង។ ចុងក្រោយគាត់បានបន្ថែមថា “រង្វាន់គឺរង្វាន់ ហើយខ្ញុំបានឈ្នះមួយចំនួនរួចហើយ។ ខ្ញុំលេងដើម្បីឈ្នះ មិនមែនដើម្បីរង្វាន់ទេ។ ខ្ញុំបានស្ថិតនៅកម្រិតខ្ពស់បំផុតអស់១៥ឆ្នាំមកហើយ…

ការវិភាគ និងព្យាករសម្រាប់ Saint-Etienne vs Monaco

Saint Etienne មិន​ត្រូវ​បាន​រំពឹង​ទុក​ថា បាន​ទទួល​ជ័យ​ជម្នះ​កាលពីថ្ងៃ​អង្គារ​ឡើយ ប៉ុន្តែ ពួក​គេ​បាន​ផ្តួល​ក្រុម Toulouse ក្នុង​លទ្ធផល ៣-២​។ នេះ​គឺ​ជា​ការ​បរា​ជ័យ​ជាលើក​ទី​​១​របស់​ក្រុម Toulouse លើ​ទឹកដី​ខ្លួន​ឯង និង​ជា​​ការ​ឈ្នះ​នៅ​ក្រៅដី​ជាលើក​ទី​១​របស់​ក្រុម Saint Etienne​។ ជ័យជម្នះ​នេះ ធ្វើ​ឲ្យក្រុម Saint Etienne ឡើង​ទៅ​ឈរ​លេខ​៥ ខណៈ​ដែល​ពួក​គេ​បាន​​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ និង​ចាញ់​១លើក​គត់ ក្នុង​ការប្រកួត​បើក​ឆាក​៧​លើក​របស់​​ពួក​គេ​។ ដោយ​ឡែក ក្រុម Monaco នៅ​តែ​បន្ត​ភាព​ត្រដាប​ត្រដួស​របស់​ខ្លួន ហើយពួក​គេ​បាន​ចាញ់​ក្រុម Angers ១-០ លើ​ទឹកដីខ្លួន​ឯង កាល​ពី​ពាក់​កណ្តាល​សប្តាហ៍នេះ​។ បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៦ និង​ឈ្នះ​ត្រឹម​តែ​១លើក​គត់​ពីការប្រកួត​​ទាំង​៥លើក​ដំបូង​របស់​ខ្លួន​។ ការ​ជួបគ្នា​រវាងក្រុម Saint-Etienne និង Monaco: កាល​ពី​រដូវកាល​មុន Monaco…

Champions League នឹងប្រើ VAR ចាប់ពីរដូវកាល ២០១៩-២០ តទៅ

UEFA បានប្រកាសជាផ្លូវការថាប្រព័ន្ធ VAR នឹងត្រូវបានដាក់អោយប្រើប្រាស់នៅ Champions League ចាប់ពីរដូវកាលក្រោយនេះតទៅ។ គណកម្មាធិការរបស់ UEFA បានប្រជុំគ្នាព្រឹកមិញនេះនៅ House of European Football និងបានសម្រេចដាក់អោយប្រើប្រាស់នូវប្រព័ន្ធ VAR នៅ Champions League ហើយក៏ប្រហែលជាដាក់នៅ UEFA Super Cup ២០១៩ នេះផងដែរ។ UEFA មានគម្រោងដាក់ប្រព័ន្ធនេះអោយប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងពានរង្វាន់ UEFA EURO ២០២០, UEFA Europa League ២០២០-២១ (ចាប់ពីវគ្គជំរុះក្នុងពូលទៅ) និង UEFA Nations League Finals…

ផ្លូវការ៖ Busquets បន្តកុងត្រាជាមួយ Barca ដល់ ២០២៣

Barcelona និង កីឡាករ Sergio Busquets បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកុងត្រាថ្មីកាលពីម្សិលមិញដល់ឆ្នាំ ២០២៣ ដែលមានតម្លៃចងកើនឡើងពី ២០០លាន ដល់ ៥០០លានអឺរ៉ូ។ Busquets លេងបានយ៉ាងល្អនៅតំបន់កណ្តាល និងខាងក្រោម ហើយគាត់ក៏ជា Key Player ម្នាក់ដែលចែកបាល់អោយមិត្តរួមក្រុមលេងបានច្រើនបំផុតនៅ Barca។ Busquets លេងជាខ្សែបំរើកណ្តាលដ៏សំខាន់ និងបានជួយក្លិបឈ្នះពានជាច្រើនផងដែរ ហើយគាត់ក៏ជាប្រធានក្រុមរង ដែលបានលេងអោយ Barca រហូតដល់ទៅដល់ ៤៩០ប្រកួត ហើយបានគ្រាប់បាល់ ១៣គ្រាប់នៅក្នុង១១រដូវកាល។ គាត់ក៏បានជួយក្រុមឈ្នះពានជាច្រើនរួមមាន La Liga ៧លើក Copa del Rey ៦លើក UEFA Champions League…

Ronaldo នឹងចូលរួមប្រកួតនៅ Old Trafford បន្ទាប់ជាប់បំរាម UCL មួយប្រកួត

ខ្សែប្រយុទ្ធ Juventus កីឡាករ Cristiano Ronaldo ត្រូវបាន UEFA ដាក់បំរាម១ប្រកួតបន្ទាប់ពីបានទទួលកាតក្រហមកាលពីប៉ះ Valencia មានន័យថាគាត់អាចលេងបាននៅពេល Juventus ប៉ះ Man United នៅ Old Trafford។ ដោយយោងតាមមាត្រាទី១៥ UEFA បានសំរេចពិន័យ Ronaldo មិនអោយចូលលេង១ប្រកួត នៅជុំបន្ទាប់ដែលនឹងធ្វើអោយគាត់ខកខានចូលប្រកួតនៅពាល Juventus ប៉ះ Young Boy នៅសប្តាហ៍ក្រោយនេះ។ ជើងឯក Ballon d’Or ៥សម័យត្រូវបានផ្តល់កាតក្រហមដេញចេញពីការប្រកួតបន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពាររបស់ Valencia កាលពីប្រកួតបើកឆាក Champions League ប៉ុន្តែ Juventus នៅតែបានទទួលជ័យជំនះដោយបាល់ប៉េណាល់ទី២គ្រាប់របស់ Pjanic។…

Puyol៖ Modric ជាកីឡាករអស្ចារ្យ ប៉ុន្តែសម្រាប់ខ្ញុំ Messi គឺល្អបំផុត

បើទោះបីជា Real បានឈ្នះពាន Champions League លើកទី១៣កាលពីរដូវកាលមុនក៏ដោយ Puyol ជឿថាប្រសិនបើ Barcelona មានយុទ្ធនាការដូចពួកគេកាលពីរដូវកាលមុន ក្លិបនឹងនៅតែទទួលការរិះគន់។ ក្រុមស្តេចសរបានឃ្លាតឆ្ងាយពីពានក្នុងស្រុក La Liga ដោយ Barca មានពិន្ទុដាច់ឆ្ងាយ ប៉ុន្តែពួកគេបានបញ្ចប់រដូវកាលបានល្អផងដែរដោយដណ្តើមបានពាន UCL បីលើកជាប់គ្នា។ Poyul បាននិយាយថា​ “Barcelona តែងតែខំប្រឹងប្រយុទ្ធដើម្បីគ្រប់យ៉ាង។ ប្រសិនបើ Barcelona បញ្ចប់រដូវកាលដូច Real កាលពីឆ្នាំមុននោះអ្នកគាំទ្រប្រហែលជាសម្លាប់ពួកគេមិនខាន”។ ចំពោះរឿងដែល Messi មិនជាប់នៅក្នុងបញ្ជី៣រូបចុងក្រោយក្នុងពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA គាត់បាននិយាយថា​ “វាជារឿងល្ងីល្ងើដែល Messi មិនស្ថិតនៅក្នុងចំនោមពួកគេ។ គាត់ជាកីឡាករល្អបំផុតក្នុងលោកដោយគ្មានការសង្ស័យ។ Modric ជាកីឡាករអស្ចារ្យ…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់