ព័ត៌មានកីឡាក្នុងស្រុក

វឌ្ឍនាកា រំពឹងបង្ហាញថ្វីជើង ខណៈបឹងកេត ប៉ះជាមួយ Sanna Khanh Hoa រាត្រីនេះ

ភ្នំ​ពេញ: ខ្សែ​ប្រយុទ្ធ​ឆ្នើម​ចាន់ វឌ្ឍ​នា​កា នឹង​ព្យា​យាម​​បង្ហាញពី​​ថ្វី​ជើង​​របស់​ខ្លួន នៅ​ពេល​ដែលក្រុម​​បឹង​កេត ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ទទួល​ក្រុម​ Sanna Khanh Hoa របស់​វៀត​ណាម ក្នុង​ការប្រកួត​​ជើង​ទី​២​ ជុំ​ទី​១ នៃ​ព្រឹត្តិ​ការណ៍ Mekong Club Championship ឆ្នាំ​២០១៧ នា​កីឡដ្ឋាន​អូឡាំពិក​ជាតិ នៅ​រាត្រី​នេះ​។ ក្រុម​ទាំង​ពីរ​បាន​បង្កើត​ភាព​រំភើប​យ៉ាង​ខ្លាំង​កាល​ពី​ជើង​ទី​១ ក្នុង​ទីក្រុង​ហាណូយ កាលពី​សប្តាហ៍​មុន ក្រោយ​ពី​ពួក​គេ​បាន​​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ ដោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Maycon Rogerio Silva Calijuri របស់​បឹង​កេត និង Youssouf Toure របស់ Khanh Hoa រក​បាន​៣​​គ្រាប់​ដូច​គ្នា​។ ហេតុនេះ មាន​ន័យ​ថា ការ​ប្រៀប​ផ្សេង​ៗ​​កំពុធ​តែ​ធ្លាក់​ទៅលើ​ក្រុមម្ចាស់ផ្ទះ​…

ម្ចាស់ផ្ទះកម្ពុជា ត្រៀមប៉ះជើងខ្លាំងចិន ក្នុងជម្រុះ AFC U-19 នៅល្ងាចនេះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​ក្រោម​១៩​ឆ្នាំ​ នឹង​ចាប់​ផ្តើម​យុទ្ធ​នា​ការ​នៃ​ការប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិ​ការណ៍ AFC U-19 Championship ឆ្នាំ​២០១៨ ក្នុង​ពូល G នៅ​ល្ងាច​​នេះ នៅ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពីក​ ស្រប​ពេលដែល​ក្រុម​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ា ក៏​នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្វីលី​ពីន នៅ​ថ្ងៃដដែល​នេះ​ផ​ង​ដែរ​។ ក្នុង​សន្និ​ទី​សារ​ព័ត៌​មាន​នៅមុន​ពេល​ការប្រកួត​កាល​ពី​ថ្ងៃ​ចន្ទ គ្រូ​បង្វឹក​​របស់​ក្រុម​កម្ពុជា បាន​​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​ពិត​ជា​ចាញ់​ប្រៀប​ទៅ​លើ​កម្លាំង និង​មាឌ​របស់​កីឡាករ បើ​ធៀប​ទៅនឹង​កីឡាករ​របស់​ចិន​។ លោក Inoue Kazunori គ្រូ​បង្វឹក​ក្រុម​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «ចិន​ជា​ក្រុម​ខ្លាំង មួយ​ដែល​មាន​កាយ​សម្បទា​ល្អ មាន​មាឌ​ធំៗ និង​ខ្ពស់ ហើយ​បើ​ធ្វើការ​ប្រៀប​ធៀប គឺ​កីឡាករ​របស់​យើង ពិតជា​តូច និង​ទាប​ជាង​ក្រុម​ចិន​ខ្លាំង។ ហេតុនេះ​អ្វី​ដែល​យើង​ត្រូវធ្វើ​នៅ​ថ្ងៃ​ស្អែក (ថ្ងៃ​អង្គារ​នេះ) គឺ​ត្រូវ​ការពារ​ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​មាន​ការ​ស៊ុតបាល់​បញ្ចូល​ទី​ពី​ក្រុម​ចិន ដ្បិត​អី​គិត​មក​ដល់​ពេល​​នេះ វិស័យ​បាល់ទាត់​នៅ​ចិន មានការ​រីកចម្រើន​ខ្លាំង។ អ៊ីចឹង​គ្រប់​ក្រុម​របស់​ចិន…

កម្ពុជាU17 និងវៀតណាមU17 ត្រៀមប្រឹងឲ្យអស់ពីសមត្ថភាពដូចគ្នានៅល្ងាចនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ និងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម១៧ឆ្នាំ សុទ្ធ​សឹង​បានអះអាងដូចគ្នា ពួកគេនឹង…..

ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះលើ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននៅក្នុងការប្រកួតជម្រុះCup

ក្រុមជម្រើសជាតិកម្ពុជាមានទទួលជ័យជំនះលើក្រុមបាល់ទាត់ជម្រើសជាតិ​អាហ្វហ្គានីស្ថាន​​ក្នុង​លទ្ធផល១-០ក្នុងការប្រកួតជម្រុះជុំទីបីសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup ២០១៩​ …

លោក Leonardo៖ កីឡាករធ្វើបានល្អកាលពីយប់មិញ នឹងដាក់ឲ្យលេងពេលជួបអាហ្វហ្គានីស្ថាន

បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ២-០ កាលពីយប់មិញ គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Leonardo Vitorino …

វឌ្ឍនាកា ប្រាប់​​ចំណុច​រីក​ចំរើន​ខ្លាំង​បំផុត​ ​ក្រោយ​ពេល​ទៅ​ហាត់​នៅ​ជប៉ុន

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា បង្ហើប​ថា ​ចំណុច​រីក​ចំរើន​ខ្លាំង​បំផុត​ក្នុង​កំឡុង​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប Fujeida MYFC ​​លីគ​ទី​៣ របស់​ជប៉ុន​នោះ​គឺ​កម្លាំង។ ​​​​អតីត​កីឡាករ​ស្វាយរៀង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចំណុច​រីក​ចំរើន​ ដែល​រូប​គេ​ទទួល​បាន​នេះ​កើន​ចេញ​ពី​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់។ ចំពោះ​ការ​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​​​ត្រៀម​ជួប​ក្រុម ​ឥណ្ឌូណេស៊ី​ល្ងាច​នេះ​ កូន​ក្រុម​តាំង​អស់​ហាក់​មាន​ការ​រីក​ចំរើន​ទាំង​អស់​គ្នា​តែ​ម្ដង។ ​ខ្សែ​ប្រយុទ្ធ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​បន្ថែម​ថា ​ទោះ​បី​ការ​ប្រមូល​ផ្ដុំ​ត្រៀម​ប៉ះ​ឥណ្ឌូណេស៊ី​មាន​រយៈ​ពេល​មិន​ច្រើន ប៉ុន្តែ​ វឌ្ឍនាកា មើល​ឃើញ​ថា កីឡាករ​ទាំង​អស់​ហាក់​​មាន​ទំនុក​ចិត្ត។ ជាង​​នេះ​ទៅ​ទៀត​ជំនួប​នេះ​រូប​គេ​ជឿជាក់​ថា កូន​ក្រុម​ទាំង​អស់​នឹង​ធ្វើ​បាន​ល្អ ហើយ​ពួក​គេ​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ប្រទេស​ជាតិ។ ​ចាន់ វឌ្ឍនាកា ត្រូវ​បាន​ក្លឹប Fujeida MYFC ​ដែល​លេង​នៅ​លីគ​ទី​៣​របស់​ជប៉ុន​​មួយ​នេះ​ ខ្ចី​ជើង​ពី​ក្លឹប​បឹង​កេត​ចំនួន ១​រដូវ​កាល ហើយ​រូប​គេ​ត្រូវ​បាន​គ្រូ​ជម្រើស​ជាតិ​លោក Leonardo Vitirino កោះ​ហៅ​ឲ្យ​ជួយ​ជម្រើស​ជាតិ​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ឥណ្ឌូណេស៊ី​​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ កីឡាករ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ជប៉ុន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤…

កម្ពុជា បន្តចាញ់ពេលជួប ឥណ្ឌូនេស៊ី ពីមុខអ្នកគាំទ្រ ដ៏ច្រើនកុះករ

ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា បាន​បន្ត​ជួបការខក​ចិត្តនៅ​ពេលប្រកួត​ជាមួយ​នឹង​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ក្រោយ​ពី​ក្រុម​ម្ចាស់​ផ្ទះមួយនេះ បានចាញ់……

បឹងកេត បញ្ចប់យុទ្ធនាការ AFC Cup ដោយឈ្នះតែ១លើកគត់ ក្រោយចាញ់ Global

ក្រុមម្ចាស់ជើងឯករបស់កម្ពុជា បឹងកេត បានបញ្ចប់យុទ្ធនាការនៃការប្រកួតព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០១៧ វគ្គចែកពូល ដោយស្គាល់ជ័យជម្នះតែមួយលើកគត់ក្នុងចំណោមការប្រកួត៦លើក ក្រោយពីចាញ់ក្រុមជើងខ្លាំងរបស់ហ្វីលីពីន Global FC ក្នុងលទ្ធផល ៣-១ ….

បឹងកេត សម្លឹងរកលទ្ធផលល្អពេលប៉ះ Global នៅល្ងាចនេះ សម្រាប់ពានរង្វាន់ AFC Cup 2017

ក្រុម​បឹងកេត​របស់​កម្ពុជា នៅ​តែ​សម្លឹង​រក​ការ​ធ្វើ​ឲ្យ​បានល្អ​ពេល​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Global FC របស់​ហ្វីលីពីន ក្នុង​​ពូល F ពានរង្វាន់ AFC Cup 2017 ….

ដំណើរ​ត្រឡប់​វិញ​នៃ​គ្រូ​បង្វឹក​ កីឡាករ កីឡា​ការិនី​​កម្ពុជា​ក្នុង​កម្មវិធី​ប្រកួត “World Championship Petaque 2017”

រាជធានី​ភ្នំពេញ៖ នា​រសៀល​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៧ ឯកឧត្តម​បណ្ឌិត​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ …

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់