ព័ត៌មានផ្សេងៗ

Luka Modric ឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ជាលើកដំបូង

ទីបំផុត Modric បញ្ចប់សករាជមាសរបស់ Messi និង Ronaldo ដោយបំបែកកំណត់ត្រាឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ជាលើកដំបូងក្នុងអាជីបរបស់ខ្លួន ដោយបានយកឈ្នះបេក្ខភាព២រូបចុងក្រោយរួមមាន Ronaldo និង Salah។ ខ្សែបំរើកណ្តាលរបស់ Real Madrid សញ្ជាតិក្រូអាតត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA កាលពីយប់មិញ។ វាជាឆ្នាំដ៏អស្ចារ្យរបស់ Modric ដោយគាត់បានជួយក្លិប Real Madrid ឈ្នះពាន UCL និងជួយក្រុមជម្រើសជាតិឡើងទៅកាន់ World Cup វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ ពានរង្វាន់នេះត្រូវបានប្រជែងគ្នារវាង Ronaldo និង Messi អស់រយៈពេលពេញ១ទស្សវតន៍មកហើយ ប៉ុន្តែឆ្នាំនេះ Messi បានខកខាននៅក្រៅបញ្ជីបេក្ខភាព៣រូបចុងក្រោយ។ កាលពីខែមុន Modric…

Juventus បន្តជ័យជំនះ Ronaldo បន្តរកបានគ្រាប់បាល់នៅ Serie A

១០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត Ronaldo បានបន្ធូរភាពតានតឹងក្រោយភាពឈឺចាប់នៅ Champions League ដោយស៊ុតបញ្ចូលទីអោយ Juventus ១គ្រាប់ធ្វើអោយពួកគេយកឈ្នះ Frosinone ក្នុងលទ្ធផល២ទល់នឹង០កាលពីយប់មិញ។ បន្ទាប់ពីទទួលបានកាតក្រហមកាលពីប្រកួតទល់ Valencia តារាឆ្នើមសញ្ជាតិប៉ទុយកាល់បានបន្តរកគ្រាប់បាល់នៅ Serie A ដោយស៊ុតបញ្ចូលទីងាយៗនៅក្នុងចំងាយដ៏ខ្លី មុនពេល Federico Bernardeschi រកបានគ្រាប់ទី២នៅនាទី៩៤ ដែលធ្វើអោយ Juventus ចាប់ផ្តើមរដូវកាលល្អឥតខ្ចោះដោយមិនទាន់ស្គាល់ពាក្រចាញ់នៅឡើយ។ គួរបញ្ជាក់ផងដែរថា Ronaldo នឹងអវត្តមាននៅក្នុងការប្រកួតវគ្គជំរុះក្នុងពូល Champions League ជុំទី២ ពេល Juventus ប៉ះ Young Boy នាពេលខាងមុខនេះ។

Juventus មានកីឡាកររបួសច្រើន Ronaldo នឹងដឹកនាំក្រុមទៅតទល់ Frosinone យប់នេះ

ក្រុមរបស់លោក Allegri មានកីឡាកររបួសជាច្រើន ហើយពួកគេនឹងត្រូវទៅសួរសុខទុក Frosinone នៅយប់នេះដោយអវត្តមានកីឡាករមួយចំនួន។ ការប្រកួតនឹងត្រូវចាប់ផ្តើមនៅម៉ោង១:៣០នាទីរំលងអាធ្រាត្រដែលវាជាសប្តាហ៍ទី៥នៅ Serie A។ កីឡាករដែលរងរបួសហើយមិនអាចទៅចូលរួមនៅក្នុងការប្រកួតនោះរួមមាន Khedira , Mattia De Sciglio, Andrea Barzagli និង Leonardo Spinazzola ហើយ Douglas Costa ក៏នឹងត្រូវអវត្តមានផងដែរដោយគាត់បានកាតក្រហមកាលពីប្រកួតមុន។ Allegri បានបញ្ជាក់ថា Dybala នឹងចូលលេង ហើយ Blaise Matuidi និង Mario Mandzukic នឹងនៅកៅអីបំរុង។ កីឡាករដែលត្រូវទៅចូលរួមមាន៖ Szczesny, Chiellini, Benatia, Pjanic,…

ទីបំផុត Messi កោពុកមាត់ហើយ ចង់ដឹងហេតុអីបានជាគាត់ទុកពុកមាត់រយៈពេល២ឆ្នាំជាងនេះទេ?

ខ្សែប្រយុទ្ធ Barcelona សញ្ជាតិអាហ្សង់ទីន Lionel Messi បានកោរពុកមាត់ដែលគាត់បានទុកតាំពីឆ្នាំ២០១៦មក។ Messi ធ្លាប់បានទុកពុកមាត់កាលពីមុនឆ្នាំ២០១៦ ពីទៅបីដងដែរប៉ុន្តែមិនវែងដូចរយៈពេល២ឆ្នាំចុងក្រោយនេះទេ។ តារាសញ្ជាតិអាហ្សង់ទីនបានប្រាប់មូលហេតុដ៏ចំឡែកមួយដែលធ្វើអោយគាត់រក្សាទុកពុកមាត់មិនអាចកោរបាននោះគឺដោយសារតែមិត្តរួមក្រុមជម្រើសជាតិរបស់គាត់មិនអោយគាត់កោរទេមុនពេលយុទ្ធនាការ Copa America Centenario ត្រូវបានបញ្ចប់ ហើយគាត់ក៏បានបន្តរក្សាវារហូតមក។ Messi បាននិយាយកាលពី២ឆ្នាំមុនថា “ ប្រសិនបើខ្ញុំកោរពុកមាត់ពួគេនឹងសំលាប់ខ្ញុំ។ ពួកយើងជឿថាវាជារបស់នាំសំណាង ហើយយើងនឹងអាចយកឈ្នះពានរង្វាន់នេះបាន”។ យ៉ាងណាក៏ដោយអាហ្សង់ទីនបានចាញ់ឈីលីនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយ Messi បានខកខានបាល់ពិន័យ១១ម៉ែត្រផងដែរ៕

Messi នៅតែមានឈ្មោះក្នុងពីធីប្រគល់រង្វាន់កីឡាករល្អបំផតរបស់ FIFA

កីឡាករសញ្ជាតិអាហ្សង់ទីនមិនត្រូវបានជ្រើសរើសនៅក្នុងបញ្ជីកីឡាករ៣រូបចុងក្រោយសម្រាប់ពានរង្វាន់ផ្ទាល់ខ្លួនគីឡាករល្អចំផុតប្រចាំឆ្នាំរបស់FIFAឡើយ ប៉ុន្តែ Messi នឹងត្រូវបានអញ្ជើញទៅចូលរួមនៅក្នុងពីធីនោះនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយដោយសារតែគាត់មានឈ្មោះនៅក្នុងពានរង្វាន់ក្រុមល្អបំផុតប្រចាំឆ្នាំ។ បើទោះបីជាគាត់នឹងមិនទទួលបានពានរង្វាន់ដ៏សំខាន់ត្រលប់មកផ្ទះក៏ពិតមែន ប៉ុន្តែ Messi បានសម្រេចចិត្តទៅចូលរួមតាមការអញ្ជើញរបស់ FIFA។ កីឡាករ៣រូបចុងក្រោយដែលអាចនឹងឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA រួមមាន Ronaldo, Salah និង Modric។ កាលពីប៉ុន្នានសប្តាហ៍មុនក៏មានការជជែកគ្នាច្រើនផងដែរជុំវិញការផ្តល់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ UEFA ទៅអោយ Modric ដោយមតិភាគច្រើនលើកឡើងថា Ronaldo គួរតែបានទទូលពានរង្វាន់នេះ។ សប្តាហ៍ក្រោយវានឹងមិនដូចរាល់ឆ្នាំទៀតទេដោយ Messi នឹងត្រូវអង្គុយកៅអីក្រោយព្រោះ FIFA បានបញ្ចេញឈ្មោះកីឡាករដែលអាចនឹងឈ្នះពានរង្វាន់ប្រចាំឆ្នាំមួយនេះរួចទៅហើយ ហើយក៏មិនមានឈ្មោះ Messi ទៀតនោះទេ៕

Asensio ត្រូវបានអ្នកគាំទ្រចំអកក្រោយប្រើស្ទាយ No Look ស៊ុតបរាជ័យ

Marco Asensio ស្ទើរតែរកបានគ្រាប់បាល់ដំបូងនៅក្នុងរដូវកាលថ្មី Champions League កាលពីថ្ងៃពុធ នៅពេលដែល Real ប៉ះ Roma ខណៈរូបគាត់ព្យាយាមប្រើស្ទាយ No Look (ស៊ុតដោយមិនមើលហ្គូន) មិនមានសំរេច ហើយក៏ត្រូវបានអ្នកគាំទ្រមួយចំនួនចំអកដោយប្រៀបធៀបទៅនឹង Firmino ដែលជាកីឡាករជំនាញក្នុងការប្រើស្ទាយនេះ។ ក្រុមយក្សអេស្បាញបានចាប់ផ្តើមការពារតំណែងជើងឯក Champios League ជាមួយជ័យជំនះ៣ទល់នឹង០ទៅលើ Roma ហើយគ្រាប់បាល់ត្រូវបានស៊ុតបញ្ចូលទីដោយ Isco, Bale និង Mariano។ Asensio ពិតជាខិតកៀកក្នុងការសំរេចគ្រាប់បាល់ ប៉ុន្តែបែជាធ្វើមិនបានសំរេចដែលធ្វើអោយគ្រូបង្វឹក Julen Lopetegui បែរមុខចេញ និងគ្រវីក្បាល។ រឿងដែរលើសពីនេះគឺអ្នកគាំទ្របានចំអក Asensio ដោយយកគាត់ទៅប្រៀបធៀបជាមួយ Firmino ទៀតផង៕

Ronaldo ចាកចេញពីអេស្បាញទាំងទឹកមុខក្រៀមក្រំ

Juventus បានធ្វើដំណើរចាកចេញពី Valencia បន្ទាប់ពីពួកគេទទួលជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះ២ទល់នឹង០នៅក្នុងការប្រកួតបើកឆាកវគ្គជំរុះក្នុងពូល Champions League ប៉ុន្តែរឿងដ៏គួរអោយសោកស្តាយនោះគឺ Cristiano Ronaldo ទទួលបានកាតក្រហមទាំមិនអស់ចិត្ត។ នៅក្នុងដំណើរចាកចេញនៅព្រលានយន្តហោះ Paterna គេសង្កេតឃើញទឹកមុខ Ronaldo មានភាពក្រៀមក្រំបើទោះបីជាក្រុមទទួលជ័យជំនះក្តី។ នៅក្នុងដំណើរចាកចេញពីទឹកដីអេស្បាញនោះ ក៏មានក្រុមអ្នកគាំទ្រគាត់មកជូនដំណើរផងដែរ។ គួរបញ្ជាក់ថា Ronaldo បានទទួលកាតក្រហមនៅក្នុងការប្រកួតតង់ទី១ទាំងហួសចិត្ត ខណៈរូបគាត់គ្រាន់តែយកដៃប៉ះសក់ខ្សែការពាររបស់ Valencia៕

Pirlo៖ Juventus គឺជាក្លិបមានភាគរយខ្ពស់ក្នុងការលើកពាន Champions League ឆ្នាំនេះ

“ពួកគេបានរៀបចំក្រុមដ៏ខ្លាំង ហើយកំពុងស្ថិតនៅកម្រិតប្រកួតប្រជែងដើម្បីក្លាយជាជើងឯក។ ពួកគេពិតជាអាចឈ្នះ ខ្ញុំអាចមើលឃើញពីផ្លូវរបស់ពួកគេដែលដូចគ្នាទៅនឹង Manchester City, Real Madrid, Liverpool និង Barcelona ”។ នេះជាសម្តីរបស់វិរបុរស Juventus កីឡាករ Andrea Pirlo ដែលគាត់ផ្តោតទៅលើ Champions League ឆ្នាំនេះ។ Pirlo បានបន្ថែមថានៅក្នុងកម្រិតពានក្នុងតំបន់ Juventus គឺនាំមុខក្លិបធំៗផ្សេងៗមួយ ឬពីរជំហ៊ានដូចជា Napoli និង Inter ដែលពួកគេក៏មានក្រុមល្អ ប៉ុន្តែត្រូវមានការរៀបចំលើសពីនេះ។ គាត់ក៏បាននិយាយពី AC Milan ផងដែរថា ពួកគេមើលទៅក៏ល្អដែរ ខណៈស្ថិតនៅក្រោមការដឹកនាំរបស់ Gattuso ដោយពួកគេមានកីឡាករអុីតាលីវ័យក្មេងឆ្នើមៗ បូករួមនឹងកីឡាករមកពីប្រទេសផ្សេង។…

កីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់មិនមែន Messi និង Ronaldo ទេ

នៅក្នុងពិភពបាល់ទាត់គេតែងតែឃើញមានកីឡាកលេចធ្លោរពីមួយជំនាន់ទៅមួយជំនាន់ ដោយបច្ចុប្បន្ននេះ Messi និង Ronaldo កំពុងឈរឈ្មោះជាស្តេចបាល់ទាត់នៅអឺរ៉ុបក៏ដូចជានៅក្នុងពិភពលោក។ បើនិយាយពីការរកគ្រាប់បាល់នោះយើងប្រហែលជាគិតថា Messi ឬ Ronaldo ហើយដែលរកបានច្រើនបំផុតនោះ ប៉ុន្តែជាក់ស្តែងនៅមានកីឡាករមួយចំនួនទៀតដែលយើងមិនធ្លាប់បានដឹង។ បើយោងទៅតាមការសិក្សាស្រាវជ្រាវពី Rec.Sport.Soccer Statistics Foundation មានកីឡាករ២៨រូបដែលអាចរកបានគ្រាប់បាល់លើសពី៥០០គ្រាប់នៅក្នុងអាជីបរបស់ពួកគេ។ ជាក់ស្តែង Messi និង Ronaldo ក៏ស្ថិតនៅក្នុងបញ្ជីដែរ ប៉ុន្តែពួកគេស្ថិតនៅលេខរៀងទី៦ និងទី៧ឯនោះដោយ Ronaldo រកបាន៦៧៨គ្រាប់ ចំណែក Messi រកបាន ៦៤៨គ្រាប់ រីឯកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតរហូតដល់៨០៥គ្រាប់គឺកីឡាករ Josef Bican របស់អូទ្រីស៕

Ronaldo បំប៉ោងសំណាញ់ទី Sassuolo ២គ្រាប់បញ្ចប់ការរិះគន់

បន្ទាប់ពី៣ប្រកួតនៅ Serie A ដោយគ្មានគ្រាប់បាល់ និងត្រូវបណ្តាញផ្សព្វផ្សាយរិះគន់ថាលេងមិនត្រូវគ្នាជាមួយក្រុមថ្មី យប់មិញនេះ Cristiano Ronaldo បានជំរះរាល់ការរិះគន់ទាំងអស់ដោយស៊ុតបំប៉ោងសំណាញ់ទីរបស់ Sassuolo ចំនួន២គ្រាប់។ តារាវ័យ៣៣ឆ្នាំធ្វើបានសំរេចនៅនាទី៥០ និង៦៥ ខណៈ Sassuolo តាមបានមួយគ្រាប់វិញនៅនាទី៩០ជាង ដែលធ្វើអោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល២ទល់នឹង១។ Ronaldo ស្ទើរតែរកបាន hat trick ប៉ុន្តែគាត់ធ្វើមិនបានសំរេច២ដងនៅក្នុងប្រអប់សរ។ ការរកបានគ្រាប់បាល់យប់មិញគឺជាអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់៣សប្តាហ៏ ហើយទីបំផុត Ronaldo រកបានហើយ។ គួរបញ្ជាក់ផងដែរថាការប្រកួតនៅ Serie A រយៈពេល៤សប្តាហ៍កន្លងមកនេះ Juventus មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ដោយឈរនៅកំពូលតារាងមាន១២ពិន្ទុ៕

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់