ព័ត៌មានផ្សេងៗ

Pep៖ ចង់បាន De Bruyne ត្រូវហ៊ានចាយលុយ 250លានអឺរ៉ូ

បន្ទាប់ពីចុះកុងត្រាថ្មីជាមួយ Man City រយៈពេល៦ឆ្នាំកាលពីខែមករាកន្លងទៅ គ្រូបង្វិករបស់កីឡាករសញ្ជាតិប៊ែលហ្សិកបាននិយាយថាកិច្ចព្រមព្រៀងបានរួមបញ្ចូលទាំងតម្លៃចងកប់ពពក ២៥០លានអឺរ៉ូ ហើយគាត់ក៏បានលើកឡើងផងដែរថា De Bruyne មិនមែនសម្រាប់លក់ទេ។ បច្ចុប្បន្ន De Bruyne មិនទាន់ចូលលេងអោយ City បាននៅឡើយដោយសារបញ្ហារបួសជង្គង់ដែលធ្វើអោយគាត់ត្រូវនៅក្រៅទីលានរហូតដល់ខែវិច្ឆិកា។ Pep បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Universo Valdano ថា “គាត់គឺជាកីឡាករឆ្នើម និងជាកីឡាករមានភាពពិនប្រសព្វ។ គាត់ជាក្មេងប្រុសដ៏អស្ចារ្យម្នាក់ ហើយតម្លៃចងរបស់គាត់គឺ ២៥០លានអឺរ៉ូ។ សំទោសគាត់មិនមែនសម្រាប់លក់ទេ”។ ដូចគ្នាទៅនឹង De Bruyne គ្រូបង្វឹករូបនេះក៏ទើបនឹងបន្តកុងត្រាថ្មីជាមួយ CIty ហើយគាត់ក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំនៅទឹកដី Etihad Stadium ផងដែរ៕

ក្លិបធំបីដែល Zidane អាចនឹងទៅដឹកនាំក្នុងពេលខាងមុខ

អតីតគ្រូបង្វឹកក្រុមស្តេចសរ Real Madrid បានបង្ហើបថាគាត់ចង់បន្តអាជីបគ្រូបង្វឹករបស់គាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្លិបធំៗ៣ដែលគាត់អាចនឹងទៅដឹកនាំរួមមាន Juventus, PSG និង Man United ប៉ុន្តែភាគរយដែលគាត់នឹងទៅដឹកនាំនៅ Old Traford មានច្រើនជាងគេ ខណៈ Mourinho កំពុងដុនដាប។ Zidane បាននិយាយនៅក្នុងទូរទស្សន៍អេស្បាញថា “ច្បាស់ណាស់ថាខ្ញុំនឹងត្រលប់ទៅធ្វើជាគ្រូបង្វឹកវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។ វាជាការងារដែលខ្ញុំតែងតែចូលចិត្តធ្វើនៅក្នុងជីវិតរបស់ខ្ញុំ”។ បន្ទាប់ពីចាកចេញពី Real បានបីខែ ពេលនេះ Zidane កំពុងត្រៀមខ្លួនចូលប្រឡូកក្នុងពិភពបាល់ទាត់សារជាថ្មី។ គួរបញ្ជាក់ផងដែរថារយៈពេលពីរដូវកាលកន្លះនៅ Real Madrid គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឈ្នះពាន UCL បីលើកជាប់ៗគ្នាដែលកម្រមានគ្រូបង្វឹកណាធ្វើបានណាស់៕

Ronaldo ព្យាយាមហ្វឹកហាត់ខ្លាំងដើម្បីបញ្ចប់ការរិះគន់

បីប្រកួតកន្លងទៅនៅ Serie A ដោយរកមិនបានគ្រាប់បាល់ទាល់តែសោះ ដែលបានធ្វើអោយអ្នកគាំទ្រមិនសប្បាយចិត្ត ពេលនេះ Ronaldo កំពុងព្យាយាមហ្វឹកហាត់យ៉ាងសស្រាកសស្រាំជាមួយមិត្តរួមក្រុម។ តារាបាល់ទាត់សញ្ជាតិប៉ទុយកាល់នឹងព្យាយាមបំបែកកំណត់ត្រាគ្រាប់បាល់ដំបូងសម្រាប់ Juventus ដោយក្រុមរបស់គាត់នឹងត្រូវប៉ះជាមួយ Sassuolo នៅថ្ងៃសៅរ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ Juventus កំពុងឈរនៅកំពូលតារាងស្រាប់ទៅហើយ ប៉ុន្តែអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំមើលគ្រាប់បាល់របស់ Ronaldo។ នៅសប្តាហ៍ក្រោយពួកគេនឹងត្រូវជួបជាមួយ Valecia នៅក្នុងក្របខណ្ឌ Champios League ផងដែរ។ Ronaldo បានផ្ទេរមកពី Real ជាមួយតម្លៃ១០០លានអឺរ៉ូកាលពីរដូវក្តៅនេះបន្ទាប់ពីរកបានគ្រាប់បាល់៤៥០គ្រាប់នៅក្នុងការបង្ហាញខ្លួន៤៣៨លើក៕

Mane៖ កាលពីក្មេង ឪពុកម្តាយរបស់ខ្ញុំបាននិយាយថាខ្ញុំចំណាយពេលឥតប្រយោជន៍ក្នុងការព្យាយាមធ្វើជាកីឡាករបាល់ទាត់

Sadio Mane បានទំលាយប្រាប់រឿងដែលឪពុកម្តាយរបស់គាត់បានគិតមកលើគាត់កាលពីនៅក្មេងថាគាត់ចំណាយពេលឥតប្រយោជន៍ដើម្បីព្យាយាមអោយក្លាយជាកីឡាករអាជីបម្នាក់ ប៉ុន្តែតារាបាល់ទាត់របស់ Liverpool បានជំរុញគាត់អោយរក្សាជំនឿរចិត្ត។ Mane បានបង្ហើបពី idol របស់គាត់ដែលជាអតីតកីឡាករខ្សែរប្រយុទ្ធរបស់ Liverpool គឺកីឡាករ El-Hadj Diouf។ គាត់បាននិយាយថា “កាលពីខ្ញុំនៅតូច ខ្ញុំចូលចិត្តកីឡាករជាច្រើន ប៉ុន្តែ Ronaldinho គឺជាវិរបុរសពិតរបស់ខ្ញុំ រួមជាមួយនឹង El-Hadj Diouf របស់សេនេកាល់ផងដែរ។ ពួកគេទាំពីពិតជាធ្វើអោយខ្ញុំចង់ក្លាយជាអ្នកទាត់បាល់អាជីប ពួកគេពិតជាពូកែញាក់បាល់ខ្លឫងណាស់”។ ខ្សែប្រយុទ្ធរូបនេះបានមកចូលរួមជាមួយ Liverpool កាលពី២រដូវកាលកន្លងទៅជាមួយតម្លៃខ្លួន៣៤លានផោនពី Southampton ចាប់ពីពេលនោះមកគាត់បានវិវត្តន៍ខ្លួនយ៉ាងល្អ ហើយក៏កំពុងមានឈ្មោះបោះសំលេងនៅក្នុងពិភពបាល់ទាត់ផងដែរ៕

Ronaldo បើកសណ្ឋាគារថ្មី CR7 នៅទីក្រុងប៉ារីស

សណ្ឋាគារប្រណិតទី៦របស់ Ronaldo នឹងបើកដំណើរការនៅទីក្រុងប៉ារីសដែលជាការវិនិយោគជាមួយ Portuguese group Pestana។ Cristiano Ronaldo បានប្រកាសថាគាត់នឹងបើកដំណើរការសណ្ឋាគារ CR7 ដែលមានការកែប្រែអោយកាន់តែប្រណិតលើកទី៦ (Six Edition) នៅឆ្នាំ ២០២១។ ដូចគ្នាទៅនឹងសណ្ឋាគារ៥ដែល Ronaldo បានបើកកាលពីមុន លើកនេះវាត្រូវចំណាយប្រហែល ៦០លានអឺរ៉ូ ដែលជាការចូលរួម ៥០-៥០ រវាង Ronaldo និង Portuguese hotel group Pestana។ តារាបាល់ទាត់របស់ Juventus បាននិយាយថា “វាដូចទៅនឹងការរំពឹងទុកដែលសាខាថ្មីរបស់ Pestana CR7 នឹងបើដំណើរការនៅទីក្រុងប៉ារីសដែលជាទីក្រុងមានភ្ញៀវមកទស្សនាច្រើនបំផុត ”៕  

ក្នុងវ័យ១៩ឆ្នាំដូចគ្នា Mbappe ល្អជាង Messi និង Ronaldo

មិនយូទៀតនោះទេតារាបាល់ទាត់ឆ្លំដាប់ពិភពលោកឆ្នើមវ័យក្មេងអាចនឹងឡើងគ្រងរាជបន្តពី Messi និង Ronald។ យ៉ាងណាក៏ដោយវាហាក់ដូចជាលឿនជាងការរំពឹងទុកតារាឆ្នើមសញ្ជាតិបារាំងរូបនេះហាក់មានគ្រប់យ៉ាងរួចបាត់ទៅហើយដើម្បីក្លាយជាស្តេចបាល់ទាត់បន្ទាប់។ នៅក្នុងវ័យ១៩ឆ្នាំ Mbappe បានបំបែកកំណត់ត្រាដ៏អស្ចារ្យចំនួនបីបើប្រៀបធៀបទៅ Messi និង Ronaldo ក្នុងវ័យដូចគ្នា។ ស្ថិតិខាងក្រោមបង្ហាញថា Mbappe ធ្វើបានល្អជាងខណៈពួកគេស្ថិតនៅក្នុងវ័យដូចគ្នានេះ។ ១. គ្រាប់បាល់សម្រាប់ក្លិប Mbappe ៥២គ្រាប់ Messi ២៥គ្រាប់ Ronaldo ១៧គ្រាប់ ២. គ្រាប់បាល់នៅ Champions League Mbappe ១០គ្រាប់ Messi ០២គ្រាប់ Ronaldo ០គ្រាប់ ៣. គ្រាប់បាល់សម្រាប់ក្រុមជម្រើសជាតិ Mbappe ៩គ្រាប់ Ronaldo ៧គ្រាប់ Messi…

Simeone៖ កូនខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែខ្ញុំនឹងមិនចុះកុងត្រាជាមួយគាត់ទេ

ទោះបីជាគាត់បានសារភាពថាកូនរបស់គាត់ Glovanni មានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅក្រោមការដឹកនាំរបស់គាត់ក៏ដោយ Simeone បានបដិសេធក្នុងជម្រើសចុះកុងត្រាគេនាពេលអនាគត។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២៣ឆ្នាំដែលបានស៊ុតបញ្ចូលទីអោយក្រុមជម្រើសជាតិលើកដំបូងនៅក្នុងការប្រកួតទល់នឹង Guatemala បានបង្កើតភាពភ្ញាក់់ផ្អើលសម្រាប់ការប្រកួតដំបូងនៅអុីតាលីជាមួយក្លិបរបស់គាត់ Florentina។ Simeone បាននិយាយនៅក្នុងទូរទស្សន៍ថា “គេគឹជាក្មេងប្រុសដែលមានគ្រប់យ៉ាង ប៉ុន្តែជាអកុសលខ្ញុំនឹងមិនចុះកុងត្រាជាមួយគេទេ។ ខ្ញុំមិនចង់និយាយថាមិនយកគាត់នោះទេ ប៉ុន្តែវាពិតជាពិបាកណាស់ក្នុនការឃើញគាត់នៅក្នុងបន្ទប់ប្តូខោអាវ ហើយប្រសិនបើរយៈពេល៥ ឬ៦ឆ្នាំទៀតគាត់ក្លាយជាកីឡាករសំខាន់ជាងពេលនេះ យើងនឹងនិយាយពីស្ថានភាពផ្សេងមួយទៀត”។ គាត់បន្ថែមថាប្រហែលជាកូនរបស់គាត់អាចមកលេងនៅ Atletico នៅពេលដែលគាត់ចាកចេញពីទីនោះ៕

Enrigue: វាពិបាកណាស់ក្នុងការរិះគន់ទម្រងលេងរបស់អេស្បាញពេលនេះ

ជ័យជំនះ៦ទល់នឹង០ទៅលើក្រុមជើងឯករង World Cup មិនបានធ្វើអោយគ្រូបង្វឹករបស់ពួកគេភ្ញាក់ផ្អើលឡើយ ហើយគាត់បាននិយាយថាវាជារឿងពិបាកក្នុងការស្វែងរកហេតុផលដើម្បីរិះគន់កីឡាកររបស់គាត់។ បន្ទាប់ពីបំបាក់អង់គ្លេស កាលពីយប់មិញពួកគេបានបំបាក់ក្រូអាត ហើយពេលនេះពួគេឈរលើកំពូលតារាងដោយត្រូវការតែ២ពិន្ទុទៀតប៉ុណ្ណោះក្នុងការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៅក្នុងពានរង្វាន់ UEFA National League។ Enrigue បានិយាយក្រោយការប្រកួតថា “វាពិតជាមានការពិបាកណាស់ក្នុងការរិះគន់ទម្រង់លេងដ៏ល្អរបស់ក្រុម និរបៀបលេងរបសកីឡាករនីមួយៗ”។ អតីតគ្រូបង្វឹក Barcelona ក៏បានលើកឡើងផងដែរថាអ្វីដែលអស្ចារ្យនោះគឺយើងបានបំបាក់ក្រុមជើងឯករង World Cup យ៉ាងចាស់ដៃ៕

ក្រូអាតចាញ់អេស្បាញយ៉ាងអាម៉ាស ៦ទល់នឹង០

ក្រូអាតបានទទួលបរាជ័យធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្រោមថ្វីដៃអេស្បាញ ៦ទល់នឹង០ក្នុងការប្រកួត UEFA National League កាលពីយប់មិញ។ Marco Asensio បានស៊ុតបញ្ចូលទី១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម៤លើកដែលធ្វើអោយក្រុមរបស់គេទទួលជ័យជំនះយ៉ាងអស្ចារ្យទៅលើក្រុមជើងឯករង World Cup។ ៦ គ្រាប់របស់អេស្បាញរកបានដោយ Saul នៅនាទី២៤ Assensio នៅនាទី៣៣ Kalinic នៅនាទី៣៥ (ចូលទីខ្លួនឯង) Rodrigo នៅនាទី៤៩ Ramos នៅនាទី៥៧ និង Isco នៅនាទី៧០។ អេស្បាញហាក់មានទម្រង់លេងល្អឡើងវិញបន្ទាប់ពី Enrigue ចូលមកដឹកនាំ ដោយ២ប្រកួតចុងក្រោយនេះពួកគេឈ្នះរហូត៕

ប្រកួតរបស់អុីតាលីយប់មិញ គឺជាប្រកួតដំបូងក្នុងរយៈពេល២០ឆ្នាំដែលគ្មានកីឡាករ Juventus

វាជាប្រកួតដំបូងក្នុងរយៈពេល២០ឆ្នាំដែគ្មានកីឡាករ Juventus នៅក្នុងជម្រើស១១នាក់ដំបូងរបស់អុីតាលី។ នៅក្នុងការប្រកួតទល់នឹងប៉ទុយកាលពីយប់មានកីឡាករមកពីក្លិបជាច្រើននៅអុីតាលីដូចជា Roma, Torino, Lazio ជាដើម។ កាលពីឆ្នាំ ១៩៩៨ អុីតាលីបានយកឈ្នះកាម៉ារ៉ូនជាមួយលទ្ធផល៣ទល់នឹង០ដោយគ្មានកីឡាករមកពី Juventus ផងដែរ ហើយកាលនោះគឺជាការប្រកួត World Cup នៅបារាំង។ គួបញ្ជាក់ផងដែរថាការប្រកួតកាលពីយប់មិញអុីតាលីចាញ់ប៉ទុយកាល់១ទល់នឹង០ ដែលគ្រាប់បាល់របស់ប៉ទុយកាល់រកបានដោយ Andre Silva៕

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់