ព័ត៌មានលីគ​ LA LIGA

ផ្លូវការ៖ Busquets បន្តកុងត្រាជាមួយ Barca ដល់ ២០២៣

Barcelona និង កីឡាករ Sergio Busquets បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកុងត្រាថ្មីកាលពីម្សិលមិញដល់ឆ្នាំ ២០២៣ ដែលមានតម្លៃចងកើនឡើងពី ២០០លាន ដល់ ៥០០លានអឺរ៉ូ។ Busquets លេងបានយ៉ាងល្អនៅតំបន់កណ្តាល និងខាងក្រោម ហើយគាត់ក៏ជា Key Player ម្នាក់ដែលចែកបាល់អោយមិត្តរួមក្រុមលេងបានច្រើនបំផុតនៅ Barca។ Busquets លេងជាខ្សែបំរើកណ្តាលដ៏សំខាន់ និងបានជួយក្លិបឈ្នះពានជាច្រើនផងដែរ ហើយគាត់ក៏ជាប្រធានក្រុមរង ដែលបានលេងអោយ Barca រហូតដល់ទៅដល់ ៤៩០ប្រកួត ហើយបានគ្រាប់បាល់ ១៣គ្រាប់នៅក្នុង១១រដូវកាល។ គាត់ក៏បានជួយក្រុមឈ្នះពានជាច្រើនរួមមាន La Liga ៧លើក Copa del Rey ៦លើក UEFA Champions League…

Messi មិនព្រមចាប់ដៃអជ្ញាកណ្តាលបន្ទាប់ពីប្រកួតយប់មិញ

Messi បានបដិសេធមិនព្រមចាប់ដៃជាមួយលោកអជ្ញាកណ្តាលបន្ទាប់ពីប្រកួតទល់នឹង Girona យប់មិញ ដោយសារការតវ៉ាលើការសម្រេចចិត្តពិន័យកាតក្រហមទៅលើកូនក្រុមមិនបានសម្រេច ហើយលទ្ធផលបញ្ចប់ការប្រកួតបានត្រឹម២ស្មើរ។ រូបមួយសន្លឹកដែលថតបានបន្ទាប់ពីការប្រកួត បានបង្ហាញពីការព្យាយាមចាប់ដៃជាមួយ Messi ប៉ុន្តែត្រូវ Messi បដិសេធមិនព្រមចាប់ដៃ ដោយអាជ្ញាកណ្តាលរូបនេះបានផ្តល់កាតក្រហមទៅអោយខ្សែការពារ Clément Lenglet បន្ទាប់ពីពិនិត្យ VAR ធ្វើអោយពួកគេលេងគ្នា១០នាក់។ Barcelona បានចាប់ផ្តើមការប្រកួតដោយមានការគ្រប់គ្រងបាល់ច្រើនជាង Girona ប៉ុន្តែបន្ទាប់ពីខ្សែការពាររបស់ពួកគេទទួលបានកាតក្រហមធ្វើអោយទម្រង់លេងមានការថយចុះដែលបើកឱកាសអោយក្រុមភ្ញៀវវាយសម្រុកបាន២គ្រាប់។ បើទោះជាលទ្ធផលស្មើកាលពីយប់មិញក៏ពិតមែន ប៉ុន្តែ Barcelona នៅតែបន្តឈរនៅកំពូលតារាដោយមានពិន្ទុស្មើគ្នាជាមួយ Real Madrid ប៉ុន្តែមានគ្រាប់បាល់ច្រើនជាង៕

ថ្ងៃ Elclasico លើកដំបូងសម្រាប់រដូវកាលថ្មីត្រូវបានប្រកាស

កាលបរិច្ឆេទ និងពេលវេលាសម្រាប់ Elclasico លើកដំបូងនៅ La Liga រដូវកាលថ្មីនេះត្រូវបានប្រកាសកាលពីយប់មិញ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅក្នុងកីឡាដ្ឋាន Camp Nou របស់ Barcelona ដែលការប្រកួតនោះត្រូវបានចាត់ទុកជាការប្រកួតធំបំផុតសម្រាប់បាល់ទាត់នៅអេស្បាញ។ ប្រធាន La Liga លោក Javier Tebas បានបញ្ជាក់ពីពេលវេលា និងកាលបរិច្ឆេទនៃការប្រកួតថា “Barcelona នឹងប៉ះ Real Madrid នៅថ្ងៃអាទិត្យ ទី២៨ ខែតុលា វេលាម៉ោង ១៦:១៥នាទី ម៉ោងនៅអេស្បាញ”។ គួរបញ្ជាក់ផងដែរថាការប្រកួត Elclasico នៅពេលខាងមុខនេះជាការប្រកួតដែលគ្មានវត្តមាន Ronaldo នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ៕

Messi គឺជាស្តេចបញ្ជូនបាល់អោយគេស៊ុត (Assist) នៅ La Liga

Messi បានបំបែកកំណត់ត្រាទាំងអស់នៅ La Liga រួមទាំងការរកគ្រាប់បាល់ច្រើនបំផុត ៣៨៧គ្រាប់ និងការ Assist ច្រើនបំផុត ១៥១លើកបន្ទាប់ពីការប្រកួតយកឈ្នះលើ SD Huesca កាលពីសប្តាហ៍មុន។ កីឡាករលេខ១០រូបនេះបាន Assist ច្រើនបំផុតនៅរដូវកាល ២០០៥-០៦, ២០១០-១១ និង ២០១៤-១៥។ តាមការសិក្សាពីវេបសាយរបស់ Barca គាត់គឺនាំមុខ Dani Alves (101 Assist) និង Xavi Hernandez (91 Assist) ចំណែកកីឡាករផ្សេងទៀតជាមួយនឹងការ Assist បានច្រើនមានដូចជា Cristiano Ronaldo (87 Assist) និង…

Courtois បន្តរង់ចាំការចូលលេងប្រកួតដំបូងនៅ Real

Keylor Navas បន្តរក្សាដំណែងរបស់គាត់នៅកៅអី១១នាក់ដំបូងសម្រាប់ Real Madrid បន្ទាប់ពីក្លិបបានចុះកុងត្រានាំយក Courtois មកកាន់ Bernabeu។ ចាប់តាំងពីកីឡាករសញ្ជាតិប៊ែលហ្សិកផ្ទេរពី Chelsea មក រូបគាត់នៅមិនទាន់បានចូលលេងការប្រកួតដំបូងសម្រាប់ Real Madrid នៅឡើយ។ គ្រូបង្វឹក Real លោក Lopetegui បានប្រាប់ថាគាត់នឹងជ្រើសយកអ្នកចាំទីផ្អែកទៅតាមស្ថានភាពប្រកួតនីមួយៗ។ កាលពីប្រកួតមុនគាត់ក៏បានជ្រើសយក Navas ដែរ ក្រោយពីក្រុមរបស់គាត់បានចាញ់ At Madrid នៅក្នុងពានរង្វាន់ UEFA Super Cup។ ឆ្លើយតបនឹងសំនួរដែលថាហេតុអ្វីបានជាគាត់មិនទាន់ដាក់ Courtois អោយចូលលេង គាត់បាននិយាយថា “គាត់ពិតជាមានជម្រើសល្អច្រើន ហើយក៏មិនមានបញ្ហាអ្វីដែរនៅតំបន់នោះ ហើយយើងនឹងធ្វើការជ្រើសរើសថាអ្នកណាល្អជាងសម្រាប់ការប្រកួតនីមួយៗ”៕

Real នៅតែខ្លាំងបើទោះបីជាគ្មាន Ronaldo

Real Madrid បានយកឈ្នះ Girona ក្នុងប្រកួតក្រៅដីកាលពីយប់មិញក្នុងលទ្ធផល៤ទល់នឹង១។ បាល់ពិន័យ១១ម៉ែត្រចំនួន២គ្រាប់របស់ Ramos និង Benzema និង២គ្រាប់ផ្សេងទៀតរបស់ Bale និង Benzema ដដែល បានធ្វើអោយ Real យកឈ្នះដោយតាមពីក្រោយ Girona។ លទ្ធផលកាលពីយប់មិញបានបង្ហាញពីភាពខ្លាំងរបស់ក្រុមយក្សអេស្ប៉ាញបើទោះបីជាពួកគេគ្មាន Ronaldo ក៏ដោយ។ ពេលនេះ Bale កំពុងដើរតួរយ៉ាងសំខាន់សម្រាប់ក្លិប ហើយក្លិបក៏មានបំណងនាំយកកីឡាករឆ្នើមមួយរូបទៀតមកកាន់ Bernabeu មុនរដូវដោះដូរកីឡាករត្រូវបិទទ្វា។ ក្រោយចាកចេញពី Real ទៅ Ronaldo ហាក់ធ្លាក់ទម្រង់លេងដោយការចាប់ផ្តើម២ប្រកួតនៅ Serie A មិនសូវជោគជ័យខណៈនៅមិនទាន់រកបានគ្រាប់បាល់១គ្រាប់នៅឡើយ៕

កីឡាករទាំង១១រូបប្រចាំប្រវត្តិសាស្ត្រ La Liga មានឈ្មោះ Messi និង Ronaldo ប៉ុន្តែអត់ Ronaldinho និង Iniesta ទេ

រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ កីឡាករដែលមានឈ្មោះល្បីល្បាញតែងតែមកចូលរួមជាមួយលីកយក្ស La Liga ហើយក៍បានលេងតទល់គ្នាយ៉ាងកក្រើកនៅអេស្ប៉ាញ។ ភាគច្រើនកីឡាករទាំងនោះសុទ្ធសឹងជាកីឡាកររបស់ Real Madrid និង Barcelona មានដូចជា Messi និង Ronaldo ដោយកាលពីមុនក៏មាន Alfredo Di Stefano និង Johan Cruyff ដែលមានឈ្មោះល្បីល្បាញក្នុងពិភពបាល់ទាត់។ គិតចាប់តាំងពីប៉ុន្មានសករាជកន្លងមកខាងក្រោមនេះជាកីឡាករទាំង១១រូបដែលត្រូវបានជ្រើរើសជាកីឡករឆ្នើមតាមតួនាទីប្រចាំប្រវត្តិសាស្ត្រ La Liga÷ ១. អ្នកចាំទី Iker Casillas ២. ខ្សែការពារស្តាំ Dani Alves ៣. ខ្សែការពារកណ្តាល Fernando Hierro ៤. ខ្សែការពារកណ្តាល Carles…

អត់ Ronaldo ប្រកួតដំបូងក្នុងដី Real បាត់អ្នកគាំទ្រអស់ពាក់កណ្តាល

ការប្រកួតក្នុងដីកាលពីយប់មិញជាការប្រកួតដែលមានអ្នកចូលទស្សនាតិចបំផុតរបស់ក្រុមស្តេចសរ Real Madrid នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បន្ទាប់ពីសករាជរបស់ Ronaldo ត្រូវបានបញ្ចប់។ យ៉ាងណាមិញពួកគេបានទទួលលទ្ធផលជាទីគាប់ចិត្តដោយយកឈ្នះគូប្រកួត ២ទល់នឹង០។ អ្នកគាំទ្រ Real បានមកចូលរួមតែពាក់កណ្តាលប៉ុណ្ណោះនៅក្នុងប្រកួតបើកឆាកក្នុងផ្ទះកាលពី យប់មិញ ដែលវាជារឿងមិនធ្លាប់មានកាលពី Ronaldo នៅលេងទីនោះ។ មានមនុស្សប្រមាណតែជាង៤មឺុននាក់ប៉ុណ្ណោះដែលបានទិញសំបុត្រចូលទស្សនា ខណៈ Real បានចាប់ផ្តើមរដូវកាលថ្មីជាមួយជ័យជំនះក្រោមការដឹកនាំរបស់គ្រូបង្ហឹកថ្មី។ Ronaldo បានផ្ទេរមក Real កាលពីឆ្នាំ២០០៩ ជាមួយតម្លៃបំបែកកំណត់ត្រា ៨៨លានផោន ហើយបានធ្វើអោយ La Liga ល្បីល្បាញទូទាំងសកលលោក និងបានផ្ទេរទៅ Juventus កាលពីខែកក្កដាកន្លងទៅ៕

Lopetegui៖ Bale អាចបំពេញចន្លោះរបស់ Ronaldo

គ្រូបង្វឹកថ្មីរបស់ Real Madrid លោក Julen Lopetegui និយាយថា Gareth Bale អាចបំពេញកន្លែងទំនេរបន្ទាប់ពី Ronaldo ចាកចេញពី Real Madrid។ ខ្សែបំរើសញ្ជាតិវែលធ្លាបមានទំនាក់ទំនងផ្ទេរចេញពី Bernabeu បន្ទាប់ពីមិនសូវបានលេងក្នុងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់ Zidane កាលពីរដូវកាលមុន។ លោក Lopetegui បាននិយាយថា “Gareth Bale គឺសប្បាយរីករាយក្នុងការលេងនៅ Real Madrid។ Ronaldo គឺជាកីឡាករសំខាន់មួយនៅក្នុងចំនោមកីឡាករជាច្រើនរបស់ Real Madrid គាត់បានបង្ហាញពីការចង់ចាកចេញ ហើយយើងក៏បានអនុញាតិអោយគាត់ទៅ”។ កីឡាករវ័យ ២៩ឆ្នាំ Gareth Bale បានចូលរួមជាមួយ Real Madrid…

នេះជាថ្ងៃប្រកួត El Clasico លើកដំបូងសម្រាប់រដូវកាលថ្មី

រដូវកាលថ្មីសម្រាប់លីគ La Liga នឹងត្រូវចាប់ផ្តើមដោយគ្មានវត្តមានតារាឆ្នើម Ronado ទៀតនោះទេបន្ទាប់ពីគាតសំរេចចិត្តចាកចេញទៅកាន់ទឹកដីអុីតាលីក្រោយ World Cup។ គូប្រជែងរបស់វិរបុរស់ La Liga កីឡាករ Messi បានឈានដល់ទីបញ្ចប់ ហើយគាត់ក៏នឹងត្រូវដើរតួជាប្រធានក្រុម Barcelona ផងដែរបន្ទាប់ពី Iniesta ចាកចេញ។ លីគ La Liga នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា មួយសប្តាហ៍បន្ទាប់ពី Premier League របស់អង់គ្លេស ហើយប្រព័ន្ធ VAR នឹងត្រូវដាក់អោយប្រើប្រាស់ជាលើកដំបូងផងដែរ។ ចំណែកការប្រកួត El Clasico រវាង Barcelona និង Real Madrid លើកដំបូងសម្រាប់រដូវកាលថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី២៨…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់