ព័ត៌មានលីគ​ LA LIGA

ផ្លូវការ៖ Barcelona បន្តកុងត្រាថ្មីជាមួយ Umtiti ដល់ឆ្នាំ២០២៣

Barcelona និង Samuel Umtiti បានឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៥រដូវកាល ទៀតរហូតដល់ឆ្នាំ២០២៣។ ខ្សែកាពារសញ្ជាតិបារាំងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅព្រឹក ថ្ងៃចន្ទនេះនៅ Josep Sunol Loung កីឡាដ្ឋាន Camp Nou របស់ Barcelona បន្ទាប់មកគាត់ នឹងធ្វើកិច្ចសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយនៅក្នុងបន្ទប់ Ricard Maxench។ នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Barca។ Umtiti កើតនៅឆ្នាំ១៩៩៣នៅទីក្រុង Yaounde ប្រទេសកាំម៉ារ៉ូន គាត់បានចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១៦ដោយផ្ទេរចេញពី Olympique Lyon និងបានក្លាយជាខែលការពារដ៏សំខាន់របស់ក្លិបនៅក្នុង២រដូវកាលកន្លងទៅ។ គាត់បានចូលរួមលើកពាន៣ជាមួយ Barcelona រួមមានពាន La Liga ១ និង Copas…

បាល់ទាត់÷ Iniesta និង Torres ចាកចេញពី Barca និង Atletico ដោយការចងចាំ

ទីក្រុង Madrid៖ កីឡាករជំរើសជាតិអេស្បាញ២រូបបានធ្វើពិធីលាចេញពីក្លិបតាំងពីនៅយុវជនរបស់ខ្លួនកាលពីយប់មិញ ដែល Iniesta លើកដៃលាពី Barcelona និង Torres ក៏ចាកចេញពី Atletico។ Torres បានស៊ុតបញ្ចូលទី២គ្រាប់នៅក្នុងការប្រកួតចុងក្រោយរបស់គាត់ក៏ដូចជាការប្រកួតបិទរដូវកាលទល់នឹង Eibar ក្នុងលទ្ធផល ២ទល់នឹង២។ ចំណែក Iniesta ដែលមានចំណងជាមួយ Barcelona ២២ឆ្នាំមកហើយ បានបញ្ចប់ការប្រកួតចុងក្រោយរបស់ខ្លួនដោយយកឈ្នះ Real Sociedad ក្នុងលទ្ធផល ១ទល់នឹង។ Iniestaបានអោប Messi និងមិត្តរួមក្រុមផ្សេងទៀតទាំងទឹកភ្នែក ហើយក៏បានទះដៃជំរាបលាអ្នកគាំទ្រផងដែរ។ គាត់បាននិយាយថា “នេះជាថ្ងៃដ៏សែនជូរចត់ប៉ុន្តែរយ:ពេល២២ឆ្នាំដ៏អស្ចារ្យដែលជាកិត្តិយស និងក្តីរីករាយក្នុងការចូលរួមជាមួយក្លិបដ៏ធំបំផុតក្នុងលោក។ ខ្ញុំនឹងចងចាំអ្នកជារៀងរហូត”។ ងាកមក Terres ហាក់ដូចជាមិនសូវរំជួលចិត្តដូច Iniestaនោះទេ ប្រហែលជាដំណើរផ្សងព្រេងរបស់គាត់បានបញ្ចប់កាលពីថ្ងៃពុធរួចទៅហើយពេលគាត់លើកពានដំបូងរបស់គាត់ជាមួយ Atletico…

LA LIGA៖ Lionel Messi ឈ្នះពានស្បែកជើងមាសលើកទី៦ នៅ La Liga និងលើកទី៥នៅទ្វីបអឺរ៉ុប

អធិរាជរបស់ Barcelona កីឡាករ Lionel Messi បន្តចារឈ្មោះក្នុងប្រវត្តិសាស្ត្រអេស្បាញ បន្ទាប់ពីបញ្ចប់រដូវកាលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga និងបន្ថែមស្បែកជើងមាសទី៥របស់ខ្លួននៅទ្វីបអឺរ៉ុបផងដែរ។ គាត់រកបាន៣៤គ្រាប់នៅ La Liga ដែលជាចំនួនគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងចំនោម League កំពូលទាំងអស់នៅអឺរ៉ុប។ កីឡាករសញ្ជាតិអាស្សង់ទីនរូបនេះក៍មានវត្តមានក្នុងការប្រកួតបិទរដូវកាលជាមួយ Real Sociedad ក្នុងជ័យជំនះ១ទល់នឹង០ផងដែរកាលពីយប់មិញ ប៉ុន្តែមិនអាចរកគ្រាប់បាល់បន្ថែមបានទេ ដោយ Coutinho ជាអ្នកធ្វើបានសំរេចនៅនាទី៥៧។ ពេលនេះ Messi បានវ៉ាដាច់ ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Ronaldo ដោយពួកគេធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាសនៅអឺរ៉ុបចំនួន៤លើកដូចគ្នា។ រដូវកាលថ្មីខាងមុខនេះ គឺជាយុទ្ធនាកាមួយផ្សេងទៀតដែល Messi នឹងបន្តសាងកេរ្ត៍ឈ្មោះអោយក្លិប ក៏ដូចជាខ្លួនឯងនៅតំបន់កាតាឡាន់ និងបន្តកំនត់ត្រាជាកីឡាករអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់៕

Messi រកបាន ៣គ្រាប់ ជួយឲ្យក្រុម Barcelona លើកពាន La Liga លើកទី25

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-២ នៅលើទឹកដីក្រុម Deportivo La Coruna និងឈ្នះពានក្របខ័ណ្ឌ La Liga ជាលើកទី ២៥ កាលពីថ្ងៃអាទិត្យ ស្របពេលនៅសល់ការប្រកួត ៤លើកទៀត។ ក្រុមរបស់លោក Ernesto Valverde បានបំពេញការឈ្នះពានលីក និង Copa del Rey ក្នុងរដូវកាលតែ១ ក្រោយពីបានផ្តួលក្រុម Sevilla យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីសប្តាហ៍មុន ខណៈដែលពួកគេបានដណ្តើមបានពានលីគអេស្ប៉ាញពីក្រុម Real Madrid និងធ្វើឲ្យក្រុម Deportivo ធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី២។…

Barca ត្រូវការជ័យជម្នះមួយបន្ថែមទៀតដើម្បីឈ្នះពាន La Liga បន្ទាប់ពី Atletico បរាជ័យ

ក្រុម Barcelona ត្រូវការជ័យជម្នះតែមួយប្រកួតទៀតប៉ុននោះក្នុងការឈ្នះពានរង្វាន់លីកអេស្ប៉ាញលើកទី 25 បន្ទាប់ពីក្រុម Atletico Madrid បានចាញ់ក្រុម Real Sociedad ។ ក្រុមរបស់លោក Diego Simeone ដែលស្ថិតនៅលំដាប់ទី 2 ហើយធ្លាក់ពិន្ទុក្រោយកីឡាករ Willian Jose រកគ្រាប់បាល់សម្រាប់ក្រុមបានពីខ្សែការពារស្លាបឆ្វេង Adnan Januzaj អតីតកីឡាកររបស់ក្រុម Manchester United។ កីឡាករ Juanmi បានធ្វើការបន្ថែមពីរគ្រាប់ទៀត នៅនាទី ៨០ និង ៩០+ ២។ Barcelona នឹងលើកពានរង្វាន់ La Liga បើសិនជាពួកគេរកបានជ័យជម្នះពេលប៉ះជាមួយក្រុម Deportivo La Coruna…

Messi ជួយឲ្យ Barcelona នាំមុខ ១១ពិន្ទុដាច់ ខណៈ Ronaldo រកបាន ៤គ្រាប់

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Athletic Bilbao ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ដើម្បីនាំមុខ ១១ពិន្ទុដាច់លើគូប្រជែង Atletico Madrid នៅលើតារាងក្របខ័ណ្ឌ La Liga។ ក្រោយពីទម្លាក់ក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍មុន Messi បានស៊ុតបាល់បញ្ចូលទីសម្រាប់ការប្រកួតជាលើកទី៦ របស់គេជាប់ៗគ្នា នៅពេលប្រកួតជាមួយនឹងក្រុម Athletic នាកីឡដ្ឋាន Camp Nou ជួយក្រុម Barca ខិតកាន់តែកៀកក្នុងការឈ្នះពាន La Liga។ ទាក់ទងនឹងកីឡាករឆ្នើម Messi…

Messi ស៊ុត​បាល់គ្រាប់​ទី​៦០០របស់ខ្លួន ​ជួយ​ Barca ឈ្នះ​ Atletico

ក្រុម Barcelona បន្តឈរលើកំពូលតារាងក្របខ័ណ្ឌ La Liga ក្រោយពីការទាត់បាល់ហ្វ្រីឃីករបស់ Lionel Messi ទទួលបានជ័យជំនះ 1-0 លើ Atletico Madrid កាលពីថ្ងៃអាទិត្យ  ។ ក្រុម Atletico បានឈានមកដល់ការប្រកួននៅទីលាន Camp Nou ក្រោយពីការទទួលជ័យជម្នះចំនួន 8 លើកជាប់ៗគ្នាប៉ុន្តែ Barca បានបញ្ឈប់ការប្រជែងនេះហើយជំនួសមកវិញនូវការរកគ្រាប់បាល់របស់ពួកគេនាំឲ្យគេនៅតែជាក្រុមស្ថិតនៅកំពូលតារាងដែលមានគំលាតប្រាំបីពិន្ទុពីក្រុមលំដាប់ទីពីរ ដោយមានការប្រកួតចំនួន 11 នៅសល់។ កីឡាករឆ្នើម Messi បានបង្ហាញពីភាពខុសគ្នាម្តងទៀត ដោយការស៊ុតបាល់បញ្ចូលទីពាក់កណ្តាលតង់ទីមួយ ដែលវាសមល្មមក្នុងការឈ្នះការប្រលងនិងទទួលបានគ្រាប់បាល់សរុប 600 គ្រាប់ ក្នុងការប្រកួត​539 សម្រាប់ Barca និង 61…

Griezmann របស់ក្រុម Atletico បង្កើនទំនុកចិត្តមុនប៉ះ Barcelona

កីឡាករ Antoine Griezmann របស់ក្រុម Atletico Madrid នឹងត្រូវឡើងទៅជួបក្រុម Barcelona នៅថ្ងៃអាទិត្យដោយសម្លឹងរកការខកចិត្តដ៏ក្លិបមួយដែលរូបគេអាចនឹងចូលរួមនៅរដូវក្តៅនេះ។ កាលពីខែមុន ក្លឹប Barca ត្រូវបានគេបង្ខំឱ្យបដិសេធចំពោះការអះអាងដែលថាពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើកីឡាករបារាំងរូបនេះ ទៅក្រុមដែលមានទម្រង់លេងមិនសូវល្អចាប់តាំងពីការវិលត្រលប់មកឆ្នាំថ្មីនេះគឺជាកត្តាគំរាមកំហែងដ៏ចម្បងមួយសម្រាប់ពួកគេក្នុងការរកជ័យជំនះក្នុងក្របខ័ណ្ឌ La Liga លើកទី 25 ។ នៅក្នុងខែមករា Barcelona និង Atletico មានគំលាត់ពីគ្នា 11 ពិន្ទុនៅក្នុងតារាងប៉ុន្តែការឈ្នះនៅចុងសប្តាហ៍នេះបាននាំឲ្យក្រុមរបស់លោក Diego Simeone កាត់បន្ថយគម្លាតនេះមកត្រឹមពីរពិន្ទុ។ ក្រុម Barcelona ត្រូវជួបនឹងក្រុម Las Palmas កាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីក្រុម Atletico បានប្រកាសជ័យជម្នះជាលើកទី 8 ជាប់ៗគ្នារបស់ពួកគេលើក្រុម Leganes…

Griezmann ស៊ុតបញ្ចូលទីបីគ្រាប់ខណៈ Atletico ផ្តួល Sevilla កាត់បន្ថយគម្លាតពីក្រុម Barcelona

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បានស៊ុតបញ្ចូលទីចំនួនបីគ្រាប់ខណៈ Atletico Madrid បានផ្តួលក្រុម Sevilla 5-2 កាលពីថ្ងៃអាទិត្យដើម្បីកាត់បន្ថយគម្លាតជាមួយក្រុមកំពូលតារាង La Liga ក្រុម Barcelona ត្រឹម 7 ពិន្ទុ។ លទ្ធផលនេះក៏ជាការជំរុញមួយសម្រាប់ក្រុម Man Utd ដែលនឹងត្រូវជួបក្រុម Sevilla ក្នុងក្របខ័ណ្ឌ Champions League វគ្គ 16 ក្រុមចុងក្រោយនៅខែក្រោយខណៈដែលក្រុមទាំងពីរស្មើគ្នា 0-0 ពីការប្រកួតជំុទីមួយ។ កីឡាករ Griezmann បាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ជាមួយនឹងការសហការរបស់ក្រុមប៉ុន្តែមិនសូវសប្បាយចិត្តដែលយើងបានបណ្តោយឱ្យក្រុម Sevilla មានគ្រាប់បាល់ពីរគ្រាប់។ វាជារឿងល្អដែលយើងមានសមាជិកក្រុមជាច្រើនដែលរកបានគ្រាប់បាល់ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺបីពិន្ទុ»។

Real Madrid វាយបកផ្តួល Leganes ដោយអវត្តមាន Ronaldo

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងសម្រាកលំហែកាយ ខណៈក្រុម Real Madrid បានធ្វើការវាយបកដេញដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Leganes កាលពីថ្ងៃពុធ និងឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ La Liga។ ខ្សែការពារ Unai Bustinza បានជួយឲ្យក្រុម Leganes នាំមុខមុននៅឯកីឡដ្ឋាន Butarque ដើម្បីក្តីសង្ឃឹមដែលថា ក្រុមម្ចាស់ផ្ទះអាចនឹងដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់មួយផ្សេងទៀត ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ ក្រោយពីពួកគេបានទម្លាក់ក្រុម Real ឲ្យធ្លាក់ចេញពីពាន Copa del Rey។ ទោះបីជាយ៉ាងណាក៏ដោយក្រុមការពារតំណែងជើងឯករបស់អឺរ៉ុបមួយនេះបានផ្តួលក្រុមដែលមានទីតាំងលើទឹកដីទីក្រុងម៉ាឌ្រីដតែមួយ នៅមុនពេលបញ្ចប់តង់ទី១ដោយកីឡាករ Lucas Vazquez និង Casemiro ។ ខ្សែការពារ…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់