ព័ត៌មានលីគ​ PREMIER LEAGUE

ការ​វិភាគ និងព្យាករ​សម្រាប់ Chelsea vs Liverpool

ការ​ប្រកួត​នៅថ្ងៃ​សៅរ៍នេះ នឹងក្លាយ​ជា​ការ​ជួប​គ្នា​ឡើង​វិញ​ដូច​ក្នុងពាន Carabao Cup កាលពីថ្ងៃពុធ​ដែរ​។ ការ​ប្រកួត​នេះ នឹង​​កើត​ឡើង ក្រោយក្រុម Chelsea បាន​វាយ​បក​ពីការ​ដេញតាមពីក្រោយ​ដើម្បី​ផ្តួល​ក្រុម Liverpool២–១​។ Chelsea នឹង​ឈាន​ទៅកាន់​ការប្រកួតនេះ ទាំង​ការ​ជឿជាក់​នៅកីឡដ្ឋាន Stamford Bridge ខណៈ​ដែល​ពួក​គេ​បាន​យកឈ្នះ​៥​ប្រកួត និង​ស្មើ​១លើក ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅរដូវកាលនេះ​។ ប៉ុន្តែ ក្រុម Liverpool ក៏​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​រឹងមាំ​ផងដែរ ខណៈ​ដែលពួក​គេ​ឈ្នះ​៦​លើក​ពី​ការប្រកួត​ទាំង​៦​លើក​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​។ ការ​ជួប​គ្នា​រវាងក្រុម Chelsea និង Liverpool: • ការ​ជួប​​គ្នា​ចុងក្រោយ​បំផុត​គឺក្នុង​ពាន Carabao Cup ដោយ​ក្រុម Chelsea…

ការ​វិភាគ​ និងព្យាករ​សម្រាប់ Manchester City vs Brighton

Man City នៅ​តែ​ផ្តោត​ទៅលើ​ការ​ការ​ពារ​ពាន​របស់ខ្លួន នៅ​ចុង​រដូវ​កាលនេះ​។ ពួក​គេ​នៅ​តែមិនស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ១៦​លើក​ចុងក្រោយ​។ ពួក​គេ​​បាន​ឈ្នះ​ជាប់​ៗ​គ្នា​ត្រឹម​៦​ប្រកួត ក្រោយពី​​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ជា​មួយនឹងក្រុម Wolverhampton​។ ពួក​គេ​នៅ​តែ​ជាក្រុម​ដែល​រក​បានគ្រាប់​បាល់ច្រើន​ជាង​គេក្នុងក្រប​ខ័ណ្ឌលីក ក្រោយពី​រក​បាន​១៦​គ្រាប់ ក្នុងការ​ប្រកួត​៦​លើក​។ ដោយឡែក ក្រុម Brighton មិន​ស្ថិតក្នុង​ទម្រង់លេង​ដ៏​រឹង​មាំ​ឡើយ​។ ពួក​គេ​បាន​យកឈ្នះ​​ក្នុ​​ង​ការ​ប្រកួតក្រប​ខ័ណ្ឌ​ Premier League ត្រឹម​តែ​១លើក​គត់​មក​ទល់​ពេលនេះ​​។ ការ​ជួប​គ្នា​រវាងក្រុម Manchester City និង Brighton: ក្នុង​រយៈពេល​១០​ឆ្នាំចុងក្រោយ​នេះ ក្រុម​ទាំង​២ បាន​ជួប​គ្នា​ត្រឹម​តែ​៣លើក​គត់ ខណៈ​ដែល Man City បាន​ឈ្នះ​២លើក​។ ការណែ​នាំ​ការ​ភ្នាល់​សម្រាប់ Manchester City vs Brighton:…

ការ​វិភាគ និងព្យាក​រសម្រាប់ West Ham vs Manchester United

ក្រុម West Ham នឹង​ឈាន​ទៅ​កាន់ការប្រកួត​​នេះ ក្រោយពី​គេចផុត​ពី​​តំបន់​កាត់ចោល​រួច​ជាស្រេច​​។ ពួកគេ​បាន​​បញ្ចប់​ការ​ចាញ់​ជាប់​ៗ​គ្នា​ត្រឹម​៤​ប្រកួត ដើម្បី​យកឈ្នះលើក្រុម Everton និង​ស្មើ​ជាមួយ​នឹងក្រុម Chelsea​។ ពួក​គេ​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​នា​​ពេលថ្មី​ៗនេះ ខណៈ​ដែលពួកគេ​បាន​ផ្តួលក្រុម Macclesfield យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៨–០ ក្នុង​ការ​ប្រកួតពាន Carabao Cup កាលពី​​ពាក់កណ្តាល​សប្តាហ៍នេះ​។ ដោយ​ឡែក ក្រុម Man United របស់​លោក Jose Mourinho ក៏​ស្ថិតក្នុង​ទម្រង់លេង​ល្អ​ដែរ ក្រោយពី​មិនស្គាល់​ចាញ់​សោះ​ពីការប្រកួត​៣លើក​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​ក៏​បាន​ផ្តួល​ក្រុម Young Boys ក្នុងក្រប​ខ័ណ្ឌ Champions League ផងដែរ​ ប៉ុន្តែ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២–២ ជា​មួយ​នឹងក្រុម Derby…

Hazard ស៊ុត hat-trick បញ្ជូន Chelsea ទៅកំពូលតារាង EPL

Chelsea បានវ៉ាដាច់ Liverpool ១គ្រាប់ឡើងទៅកំពូលតារាង English Premier League នៅសប្តាហ៍ទី៥ បន្ទាប់ពី Eden Hazard ស៊ុត hat trick ៣គ្រាប់ម្នាក់ឯងយកឈ្នះ Cardiff កាលពីយប់មិញជាមួយលទ្ធផលបញ្ចប់ការប្រកួត៤ទល់នឹង១។ Cardiff បាននាំមុខ Chelsea ១គ្រាប់នៅនាទី១៦ដោយកីឡាករ Sol Bamba ដែលធ្វើអោយ អ្នកគាំទ្រ Chelsea មានការភ្ញាក់ផ្អើលជាខ្លាំង។ តង់ទី១មិនទាន់បញ្ចប់ Hazard បានស៊ុតបំប៉ោងសំណាញ់ទី២គ្រាប់ នៅនាទី៣៧ និង៤៤ ជួយ Chelsea នាំមុខវិញ។ ចូលដល់តង់ទី២ នាទី៨០ Hazard បន្ថែម១គ្រាប់ទៀតដោយបាល់ប៉េណាល់ទី រំលងប៉ុន្មាននាទី…

Son ត្រលប់ចូលជុំរំហ្វឹកហាត់ត្រៀមប៉ះ Liverpool

ក្រោយអវត្តមាន ៤ប្រកួតសម្រាប់ Tottenham ដោយត្រូវជួយប្រទេសរបស់ខ្លួននៅក្នុង Asean Game ដែលត្រូវលេង៨ប្រកួត ប្រើរយៈពេល២៦ថ្ងៃ ពេលនេះ Son បានត្រលប់ចូលជុំរំហ្វឹកហាត់វិញដើម្បីត្រៀមប៉ះ Liverpool យប់នេះ។ តារាបាល់ទាត់សញ្ជាតិកូរ៉េ Son Heung-min បានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាមួយស្នាមញញឹមកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីជួយប្រទេសរបស់គាត់ឈ្នះមេដាយមាស Asian Game។ ជ័យជំនះនេះបានធ្វើអោយគេរួចផុតពីកាតព្វកិច្ចយោធាផងដែរ។ ខណៈ Dele Alli នឹងស្ថិតនៅក្រៅទីលានសម្រាប់ប្រកួតយប់នេះ គ្រូបង្វឹក Tottenham លោក Mauricio Pochettino មានការសប្បាយចិត្តសម្រាប់ការត្រលប់មកវិញរបស់ Son៕

Pep ចេញច្បាប់ថ្មីមិនអោយកីឡាករប្រើទូរស័ព្ទនៅកន្លែងហ្វឹកហាត់

Pep Guardiola បានបង្កើតប្រព័ន្ធពិន័យថ្មីនៅ Man City ដែលហាមប្រាមកីឡាករមិនអោយប្រើទូរស័ព្ទនៅកន្លែងហ្វឹកហាត់ ជាពិសេសនៅអំឡុងពេលហ្វឹកហាត់។ ការហាមឃាត់នេះគឺគិតបញ្ចូលទាំងពេលវិភាគទម្រង់លេង ការប្រជុំក្រុម នៅGYM និងនៅទីលានហ្វឹកហាត់ City Football Academy។ យ៉ាងណាក៏ដោយកីឡាករនៅតែត្រូវបានអនុញាតិអោយប្រើទូរស័ព្ទនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ Pep សង្កត់ធ្ងន់លើការហ្វឹកហាត់នៅក្នុងរដូវកាលនេះ ដោយក្លិបចង់ការពារដំណែងជើងឯកដើម្បីបំបែកកំណត់ត្រាដែលនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះមិនមានក្រុមណាអាចការពារដំណែងជើងឯកបានឡើយ។ Man City ក៏មានបំណងបង្កព្យុះភ្លៀងនៅ Champions League រដូវកាលផងដែរ ខណៈពួកគេចាប់ចំពូលជាមួយក្រុុមខ្សោយដូចជា Hoffenheim, Lyon និង Shakhtar Donetsk៕

Mourinho បញ្ចេញស្នាមញញឹមឡើងវិញបន្ទាប់ពី Man United ទទួលជ័យជម្នះ

បន្ទាប់ពីសោកសៅរយៈពេលមួយសប្តាហន៍កន្លងទៅ ថ្ងៃនេះជាថ្ងៃរបស់ Mourinho ដែលគាត់ញញឹមចេញឡើងវិញក្រោយផ្តួល Burnley ក្រៅដី។ ២គ្រាប់នៅតង់ទី១របស់ Lukaku គ្រប់គ្រាន់នឹងអោយបីសាចក្រហមទទួលជ័យជំនះ បើទោះបីពួកគេលេងគ្នា១០នាក់។ Mourinho បាននិយាយក្រោយចប់ការប្រកួតថា “ខ្ញុំរីករាយនឹងលទ្ធផលនេះ ប៉ុន្តែខ្ញុំគិតថាអ្នកខ្លះប្រហែលជាខកចិត្ត វាប្រហែលជាល្អជាងបើសិនពួកយើងចាញ់ការប្រកួត”។ គាត់ក៏បានបន្ថែមថាក្រោយពីចាញ់ Spour ៣ទល់នឹង០ក្នុងដី គាត់អត់បានអានកាសែតទេ។ បន្ទាប់ពីចាញ់ពីរប្រកួតជាប់គ្នា ពេលនេះ Man United ចាប់ផ្តើមស្តារមុខមាត់ឡើងវិញ ខណៈ Liverpool, Chelsea និង Man city មិនទាន់ស្គាល់រសជាតិចាញ់ចាប់ពីបើករដូវកាលថ្មីមក៕

Martial ត្រៀមបន្តកុងត្រាថ្មី៥ឆ្នាំជាមួយ Man United

Anthony Martial បានយល់ព្រមលើកុងត្រារយៈពេលវែងថ្មីជាមួយ Man United។ ទោះបីជាគាត់ហាក់ដូចជាចង់ចាកចេញនៅរដូវក្តៅនេះដោយសារមិនសូវបានចូលលេងក្នុងជម្រើស១១នាក់របស់ Jose Mourinho ក៏ដោយ ប៉ុន្តែលក្ខណ្ឌក្នុងកុងត្រាថ្មីដ៏ល្អត្រូវបានផ្តល់អោយគាត់។ បញ្ហារវាងគាត់និង Mourinho បានកើតឡើងបន្ទាប់ពីគាត់បានចេញពីក្លិបទៅស្រុកដោយសារកូនដែលទើបកើតនៅពេលដំណើរការប្រកួតមុនបើករដូវកាលមិនទាន់បានបញ្ចប់ផង ហើយគាត់ក៏បានត្រលប់មកវិញយឺតជាងកាលវិភាគកំណត់របស់ក្លិបផងដែរ។ រដូវកាលថ្មីរបស់ Mourinho ហាក់មិនសូវទទួលជោគជ័យដោយឆ្លងកាត់២ប្រកួតចុងក្រោយក្រុមរបស់គាត់ទទួលបរាជ័យទាំងស្រុង។

Mourinho÷ ខ្ញុំម្នាក់ឯងឈ្នះពាន Premier League ច្រើនជាងគ្រូបង្វឹក១៩នាក់បូកបញ្ចូលគ្នា

Jose Mourinho បានៅឆ្លើយការពាររបៀបដឹកនាំរបស់គាត់នៅអង់គ្លេសបន្ទាប់ពីបរាជ័យនៅក្នុងដីក្រោមថ្វីដៃរបស់ Tottenham កាលពីយប់មិញ។ កីឡាកររបស់ Mourinho ត្រូវបានបំបាក់យ៉ាងគួអោយភ្ញាក់ផ្អើល ៣ទល់នឹង០ ក្រោយទម្រង់លេងមិនល្អ។ យ៉ាងណាក៏ដោយគ្រូបង្វឹកសញ្ជាតិប៉ទុយកាល់បានចេញមុខឆ្លើយតបនឹងសន្និសីទក្រោយចប់ការប្រកួត ដោយលើកយកហេតុផលបានឈ្នះពាន Premier League បីលើកដែលជាកំណត់ត្រាដ៏គួរអោយគោរព។ គាត់បាននិយាយថា “យើងបានចាញ់ Selvilla កាលពីរដូវកាលមុនព្រោះយើងលេងមិនល្អ យើងមិនមែនជាក្រុមគ្រោះថ្នាក់។ ថ្ងៃនេះយើងដើរចេញពីទីលានដោយសារបរាជ័យក្នុងដី ហើយយើងត្រូវបានគេសើចចំអក យើងសមនឹងទទួលបានបែបនេះ។ ៣:០, ៣:០ តើអ្នកដឹងថាវាមានន័យយ៉ាងមេចទេ? វាមានន័យថាបីពាន EPL ដែលខ្ញុំបានឈ្នះច្រើនជាគ្រូបង្វឹក១៩នាក់បូកបញ្ចូលគ្នា”៕

Tottenham បង្ហាញពីភាពខ្លាំងរបស់ខ្លួនក្រោយបំបាក់ Man United

ដោយការធ្វើដំណើរទៅបំបាក់ Man United ដល់ Old Trafford ក្រុមម៉ាន់ចែ Tottenham បានបង្ហាញថាពួកគេជាក្រុមឈានមុខគេក្នុងការប្រជែងជាមួយ Man City រដូវកាលនេះ។ វាជាទម្រង់លេងដ៏អស្ចារ្យរបស់ក្រុមលោក Mauricio Pochettino ហើយពេលនេះក្រុមគាត់កំពុងប្រកាសប្រាប់គ្រប់គ្នាថាពួកគេគឺជាក្រុមដ៏មានសក្តានុពលនៅ Premier League។ ប្រព័ន្ធលេងរបស់ Tottenham ពិតជាល្អ និងរឹងមាំណាស់ដែលធ្វើអោយពួកគេទទួលជ័យជំនះលើ Man United ក្នុងលទ្ធផល៣ទល់នឹង០កាលពីយប់មិញ។ ចំពោះក្រុមបីសាចក្រហមហាក់មានការធ្លាក់ទម្រង់លេងខ្លាំងដោយកាលពីប្រកួតមុនក៏បានចាញ់ Brighton យ៉ាងអាម៉ាសផងដែរ ហើយពេលគ្រប់គ្នាកំពុងដាក់សម្ពាធលើ Jose Mourinho៕

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់