ព័ត៌មានលីគ​ PREMIER LEAGUE

Chelsea ផ្តល់ថ្លៃឈ្នួលថ្មីដល់ Hazard ៣០មឺុនផោនក្នុងមួយសប្តាហ៍

Chelsea នឹងព្យាយាមជំរុញ Hazard អោយចុះកុងត្រាថ្មីជាមួយថ្លៃហត់នឿយរហូតដល់ ៣០មឺុនផោនក្នុងមួយសប្តាហ៍ ដែលជាផ្នែកមួយដើម្បីរក្សាគាត់ទៅថ្ងៃអនាគត។ Hazard ត្រូវបានក្លិបហៅមកជជែករឿងការបន្ថែមកុងត្រាថ្មីរួចមកហើយ ប៉ុន្តែគាត់មិនទាន់យល់ព្រមនៅឡើយ ដែលការជជែកនោះគឺត្រូវបានព្យួរទុកដោយសារកាលនោះ Hazard បានផ្តោតតែលើការជួយក្រុមនៅក្នុងព្រឹត្តិការណ៍ World Cup ប៉ុណ្ណោះ។ កីឡាកររូបនេះត្រូវបានគេមើលឃើញថាគាត់មានបំណងចង់ផ្ទេរទៅក្លិបយក្សអេស្បាញ ប៉ុន្តែ Chelsea បានប្រាប់ច្បាស់ណាស់ពីគោលបំណងរក្សាគាត់មិមអោយទៅណា។ កុងត្រាបច្ចុប្បន្នរបស់ Hazard នៅសល់២ឆ្នាំទៀត ប៉ុន្តែការគ្រោងបន្តកុងត្រារបស់កីឡាកររូបកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ យ៉ាងណាមិញនាពេលឆាប់ៗខាងមុខយើងនឹងដឹងពីការសំរេចចិត្តរបស់គាត់៕

ក្រោយចាញ់យប់មិញ Pogba រិះគន់ទម្រង់លេងក្រុមរបស់ខ្លួន

Pogba បានរិះគនឮពីឥរិយាបថលេងរបស់ក្រុមខ្លួននៅក្នុងបរាជ័យដ៏គួរអោយភ្ញាក់ផ្អើលក្រោមថ្វីដៃ Brighton កាលពីយប់មិញ។ ក្រុមរបស់លោក Seagulls ដែលបានបំបាក់ Man United កាលពីយប់មិញនៅកីឡាដ្ឋាន Amex Stadium បានធ្វើអោយអ្នលទស្សនាស្រឡាំងកាំងដោយស៊ុតបញ្ចូលទីរហូតដល់ទៅ៣គ្រាប់ត្រឹមតង់ទី១។ Lukaku និង Pogba រកបាន២គ្រាប់វិញ ប៉ុន្តែវាមិនគ្រប់គ្រាន់អោយពួកគេតាមស្មើឡើយ។ បន្ទាប់ពីចប់ការប្រកួត Pogba បានប្រាប់ Sky Sport ថា “ឥរិយាបថរបស់យើងគឺមិនអ្វីដែលយើងចង់បានដើម្បីយកឈ្នះក្នុងការប្រកួតនោះទេ។ ពួកគេមានការស្រេកឃ្លានជ័យជំនះច្រើនជាងយើង ហើយជាអ្វីដែលបានបង្ហាញនៅក្នុងទីលាន”។ Mourinho ក៏បានប្រមានកាលពីមុនបើករដូវកាលផងដែរថាក្រុមរបស់គាត់នឹងជួបការលំបាកនៅរដូវកាលនេះ ប្រសិនបើមិនពង្រឹងមុនពេលរដូវកាលដោះដូរកីឡាករបិទទ្វា៕

Pogba ប្រាប់ Man United គាត់ចង់ទៅ Barca ខ្លាំង

Pogba បានប្រាប់មិត្តរួមក្រុមនៅ Man United ថាគាត់ចង់ចាកចាញពី Old Trafford ទៅចូលរួមជាមួយ Barcelona ជាខ្លាំង។ គាត់បានធ្វើអោយគ្រប់គ្នាដឹងថាគាត់ចង់អោយ Man United លក់គាត់ចេញបន្ទាប់ពីចូលរួមជាមួយក្លិបបាន២ឆ្នាំ ដោយផ្ទេរមកពី Juventus ជាមួយតម្លៃបំបែកកំណត់ត្រា ៨៩លានអឺរ៉ូ។ យើងអាចយល់បានថា Pogba បានយល់ព្រមរួចជាស្រាប់សម្រាប់តម្លៃផ្ទេរ៨៩.៥លានអឺរ៉ូ ជាមួយរយៈពេល៥ឆ្នាំ ដែលគាត់នឹងទទួលបានថ្លៃហត់នឿយ ១៨លានអឺរ៉ូក្នុងមួយឆ្នាំ ស្មើនឹងជាង៣៤មឺុនអឺរ៉ូក្នុងមួយសប្តាហ៍។ តាមរយៈប្រតិកម្មនេះបានបង្ហាញថា Pogba បានត្រៀមខ្លួនជាស្រាប់ក្នុងការផ្លាស់ទៅទឹកដីអាស្បាញ៕

Man United ច្រានចោលសំណើរផ្ទេរ Pogba របស់ Barca

Man United បានច្រានចោលសំណើររបស់ Barcelona ក្នុងការផ្ទេរ Pogba ជាមួយតម្លៃ ៤៥លានអឺរ៉ូរួមនឹងការបន្ថែមជូន Yerry Mina និង Andre Gomes នៅបើយោងទៅតាម Sky Sport នៅអុីតាលី។ ព័ត៌មាននេះត្រូវបានបែកធ្លាយបន្ទាប់ពីរបាយការណ៍មួយដែលបង្ហាញថា ភ្នាក់ងាររបស់ Pogba បានធ្វើដំណើរទៅកាន់ទីក្រុង Manchester នៅក្នុងគោលបំណងជំរុញខ្សែបំរើសញ្ជាតិបារាំងទៅកាន់ទឹកដីអេស្បាញដើម្បីចូលរួមជាមួយក្រុមជើងឯក La Liga ប៉ុន្តែ Man United គ្មានបំណងលក់គាត់ចេញនោះឡើយ ខណៈរូបគាត់ទើបនឹងត្រលប់មកជំរំហ្វឹកហាត់វិញក្រោយឈ្នះពាន World Cup។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានចុះកុងត្រាជាមួយក្រុមបីសាចក្រហមកាលពីឆ្នាំ២០១៦ ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោក ៩៣.២៥លានអឺរ៉ូ ហើយកុងត្រារបស់គាត់ជាមួយក្លិបនៅសល់៣ឆ្នាំទៀតឯណោះ៕

Son សូមអភ័យទោសចំពោះការខកខានប្រកួតបើកឆាកអោយ Spurs នៅ Premier League

តារាបាល់ទាត់ឆ្នើមរបស់កូរ៉េខាងត្បូងកីឡាករ Heung min Son នឹងចាកឆ្ងាយពី Premier League នៅក្នុងខែសីហានេះ នៅក្នុង៤ប្រកួតដំបូងរបស់ Spurs នៅក្នុងការបើករដូវកាលថ្មី ២០១៨-២០១៩ នេះ។កីឡាករឆ្នើមរបស់ Spurs បានសូមអភ័យទោសចំពោះការខកខានជួយក្រុមនៅក្នុងខែដំបូងនៅ Premier League ដោយរូបគេត្រូវចូលរួមជាមួយក្រុមជម្រើសជាតិប្រកួតនៅ Asian Games ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា បីថ្ងៃក្រោយ Spurs ចាប់ផ្តើមការប្រកួតបើកឆាក Premier League ទល់នឹង Newcastle។ កីឡាករវ័យ២៦ឆ្នាំបានបង្ហាញពីការសោកស្តាយដែលមិនអាចបង្ហាញខ្លួនសម្រាប់ Spurs នៅប៉ុន្មានប្រកួតដំបូង។គាត់បានប្រាប់បណ្តាញផ្សព្វផ្សាយ Goal ថា “ជាក់ស្តែងខ្ញុំគួរតែនិយាយពាក្យសំទោស។ ខ្ញុំនឹងនៅឆ្ងាយពីក្រុមមួយរយ: ដូច្នេះហើយខ្ញុំចង់និយាយពាក្យសំទោសទៅកាន់គ្រូបង្ហឹក និងមិត្តរួមក្រុម”៕

កីឡាករវ័យក្មេង៣រូបត្រៀមបង្កព្យុះភ្លៀងនៅ Premier League ឆ្នាំនេះ

World Cup ត្រូវបានបញ្ចប់ និងក្លាយជាការចងចាំមួយសម្រាប់កីឡាករ និងអ្នកគាំទ្រ ពេលនេះគ្រប់គ្នាកំពុងផ្តោតលើពានរង្វាន់ប្រចាំតំបន់ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។ ខាងក្រោមនេះជាកីឡាករវ័យក្មេង៥រូបដែលត្រៀមប្រលូកនៅលីគកំពូលអង់គ្លេសឆ្នាំនេះ÷ ១. Jame Maddison កីឡាករវ័យក្មេងរូបនេះបានចូលរួមជាមួយ Leicester City ដោយផ្ទេរមកពី Norwich City ជាមួយតម្លៃផ្ទេរ២០លានផោន។ គាត់ក៏ជាកីឡាករជម្រើសជាតិ U21 របស់អង់គ្លេសផងដែរ។ ២. Ryan Sessegnon គាត់ជាកីឡាករឆ្នើមវ័យ១៨ឆ្នាំប្រចាំ Championship ដោយរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន៥២លើក។ ៣. Callum Hudson Odoi កីឡាករវ័យ១៧ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ជាមួយក្រុមយុវជន Chelsea។ បន្ទាប់ពី ចូលរួមជាមួយក្លិបនៅឆ្នាំ២០០៧គាត់បានបង្កការភ្ញាក់ផ្អើលជាច្រើនជាមួយក្លិប៕

Liverpool ផ្តល់រង្វាន់ដល់ Mane ជាមួយកិច្ចព្រមព្រៀងថ្មី

Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់រង្វាន់សម្រាប់ខ្សែបំរើឆ្នើមដែលកំពុងឡើងជើង Sadio Mane ជាមួយកុងត្រាថ្មីដោយមើលឃើញពីសារៈសំខាន់របស់គាត់ចំពោះក្រុមហង្សក្រហម។ ខ្សែបំរើសញ្ជាតិសេនេកាល់បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យចាប់តាំងពី Liverpool នាំយកគាត់មកពី Southampton ក្នុងតម្លៃ៣០លានអឺរ៉ូមកកាលពី២ឆ្នាំមុន។ កុងត្រារបស់គាត់នៅមានរយៈពេល៣ឆ្នាំទៀតដែលមានថ្លៃហត់នឿយប្រហែល១០មឺុនអឺរ៉ូក្នុង១សប្តាហ៍ ប៉ុន្តែ Liverpool ដែលទើបតែបានបន្តកុងត្រាថ្មីជាមួយ Salah និង Firmino កាលពីពេលថ្មីៗកន្លងទៅនេះបានប្រាប់ទៅកាន់ភ្នាក់ងាររបស់ Mane លោក Sasha Empacher ថាពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការសរសេរកុងត្រារបស់ Mane សារជាថ្មីនោះទេ ហើយក៏បន្ថែមថ្លៃហត់នឿយបន្ទាបពីគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់ Klopp ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League៕

បាល់ទាត់៖ Liverpool សម្រេចចិត្តទិញយកខ្សែបំរើកណ្តាល Fabinho ពី Monaco

កីឡាករវ័យ២៤ឆ្នាំសញ្ជាតិប្រេសុីល​នឹងចូលរួមជាមួយក្រុមហង្សក្រហមនៅដើមខែកក្កដានេះជាមួយ តម្លៃផ្ទេរប្រមាណជា ៣៩លានផោន (៤៥លានអឺរ៉ូ)។ Fabinho និយាយថា “នេះជាអ្វីដែលខ្ញុំតែងតែ ចង់បាន​ នេះជាក្រុមយក្ស ខ្ញុំពិតជារំភើបរីករាយណាស់”។ គ្រូបង្ហឹកក្រុម Liverpool លោក​ Klopp បាននិយាយថា “គាត់មានសមត្ថភាព និងស្មារតីក្នុងការ លេងនៅក្នុងកម្រិតខ្ពស់ជាមួយតួនាទី ផ្សេងៗ។ គាត់អាចលេខជាមួយគ្នា​៦នាក់ ៨នាក់ និង២នាក់ នេះជារឿង អស្ចារ្យ”។​ Fabinho បានចូលរួមជាមួយ Monaco តាំងពីឆ្នាំ២០១៣ក្នុងលក្ខណ្ឌខ្ចីជើង ពីក្លិប Rio Ave របស់ប៉ទុយកាល់ និងបានផ្ទេរចូលជាផ្លូវការក្នុងឆ្នាំ២០១៥ បានលើកពាន League1 កាលពីរដូវកាល ២០១៦-២០១៧។ គាត់លេងបាន៤៧ប្រកួតកាលពីរដូវកាលកន្លងទៅ ហើយរកបាន ៨គ្រាប់។…

Pep បន្តកុងត្រាជាមួយ City ដល់ឆ្នាំ២០២១

គ្រូបង្វឹកវ័យ៤៧ឆ្នាំ បានដឹកនាំក្រុមមេឃខៀវលើកពាន Premier League ជាមួយកំណត់ត្រា ១០០ពិន្ទុ កាលពីរដូវកាលកន្លងទៅនេះ។ វាជាកុងត្រារយ:ពេលវែងបំផុតសម្រាប់អតីតគ្រូបង្វឹក Bacelona និង Bayern ចាប់តាំងពីគាត់ចាប់អាជីបជាគ្រូបង្វឹកមក។ Pep បាននិយាយថា ” ខ្ញុំពិតជារំភើបណាស់ វាជាក្តីរីករាយក្នុងការដឹកនាំក្រុមមួយនេះ”។ Pep បានដឹកនាំក្រុមឈ្នះពាន League Cup ដោយយកឈ្នះ Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ០ និងបន្តលើកពាន Premier League ដែលតាមពីក្រោយដោយ Manchester United រហូតដល់ទៅ ១៩ពិន្ទុ។ ក្រុមមេឃខៀវរកបាន ១០៦គ្រាប់ និងឈ្នះ៣២ប្រគួត ដែលជាកំណត់ត្រាថ្មីនៅ Premier…

Chelsea ខកចិត្តក្នុងការប្រជែងតំណែងលេខ៤ ខណៈ Huddersfield មានសុវត្ថិភាព

ការប្រជែងតំណែងលេខ៤ របស់ក្រុម Chelsea ដើម្បីដណ្តើមកៅអីក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ បានរងការខកចិត្តយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុម Huddersfield មានសុវត្ថិភាពក្នុងការបន្តនៅក្នុងក្របខ័ណ្ឌ Premier League ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃពុធ។ ក្រុមរបស់លោក Antonio Conte បានដេញតាមពីក្រោយដោយសារតែគ្រាប់បាល់ក្នុងតង់ទី២របស់កីឡាករ Laurent Depoitre ហើយបើទោះបីខ្សែការពារ Marcos Alonso បានរកគ្រាប់បាល់តាមស្មើវិញក៏ដោយ ប៉ុន្តែ ក្រុមតោខៀវមិនអាចរកគ្រាប់បាល់ឈ្នះដ៏មានតម្លៃឡើយ។ ការខិតខំព្យាយាមរបស់ក្រុមឈរលេខ៥ Chelsea ក្នុងការសង្គ្រោះរដូវកាលដ៏ត្រដាបត្រដួសមួយ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ បច្ចុប្បន្ន កំពុងតែស្ថិតនៅក្រៅដីរបស់ពួកគេ នៅមុនពេលការប្រកួតចុងក្រោយនៃរដូវកាលនេះ នៅលើទឹកដីក្រុម Newcastle…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់