ព័ត៌មានលីគ​ PREMIER LEAGUE

Man City បំបែកកំណត់ត្រាពិន្ទុក្នុងក្របខ័ណ្ឌ Premier League

ក្រុម Manchester City បានបង្កើតនូវរដូវកាលដ៏គួរឲ្យចងចាំមួយនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ តាមរយៈការបំបែកកំណត់ត្រាទៅលើពិន្ទុដែលទទួលបាន គ្រាប់បាល់ដែលស៊ុតចូលទី និងចំនួននៃជ័យជម្នះ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Brighton។ Man City បានធ្វើឲ្យគ្រាប់បាល់សរុបរបស់ពួកគេក្នុងយុទ្ធនាការនេះ កើនដល់ ១០៥គ្រាប់ ពិន្ទុសរុបកើនដល់៩៧ និងចំនួននៃជ័យជម្នះមាន ៣១លើក ដើម្បីបំបែកកំណត់ត្រាកាលពីមុនដែលត្រូវបានបង្កើតឡើងដោយក្រុម Chelsea។ កាលពីខែមុន ក្រុមរបស់លោក Pep Guardiola បានបំពេញការឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេសមួយនេះ ខណៈដែលនៅសល់ការប្រកួត ៥លើកទៀត ហើយបច្ចុប្បន្ន កំពុងតែនាំមុខដល់ទៅ ២០ពិន្ទុដាច់លើក្រុមលេខ២ Manchester United។ Man City អាចនឹងក្លាយជាក្រុមដំបូងគេក្នុងការរកបាន ១០០ពិន្ទុក្នុងរដូវកាលមួយនៃក្របខ័ណ្ឌកំពូលរបស់គ្លេស…

West Brom ត្រូវកាត់ចេញពី Premier League ខណៈ Southampton ទទួលជ័យជម្នះ

ក្រុម West Brom ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ ក្រោយពីក្រុម Southampton បានបោះជំហានឆ្ពោះទៅកាន់តំបន់សុវត្ថិភាពក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ក្រោយផ្តួលក្រុមស្ថិតក្នុងតំបន់កាត់ចោល Swansea។ ក្រុមរបស់លោក Darren Moore ត្រូវការលទ្ធផលស្មើពីការប្រកួតរវាងក្រុម Southampton និង Swansea ក្នុងការប្រកួតភាគខាងត្បូងនៃប្រទេសវេលស៍ ដើម្បីធ្វើឲ្យក្រុម West Brom រក្សាស្ថិតក្នុងកន្លែងផុតពីតំបន់កាត់ចោល រហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលនេះ នៅថ្ងៃអាទិត្យ។ ប៉ុន្តែក្រោយពីស្ថិតក្នុងលទ្ធផលស្មើអស់រយៈពេល៧០នាទី កីឡាករបម្រុង Manolo Gabbiadini បានរកគ្រាប់បាល់កាត់សេចក្តីសម្រាប់ក្រុម Southampton នៅពេលដែលរូបគេបានទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Charlie Austin ដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទីតែម្តង។ Gabbiadini បានចូលលេងក្នុងនាមជាកីឡាករបម្រុងត្រឹមតែរយៈពេល ៤នាទីប៉ុណ្ណោះ ហើយវាគឺជាគ្រាប់បាល់ទី…

Wolves ធ្វើឲ្យដងវិថីក្លាយជាពណ៌មាស ខណៈអ្នកគាំទ្ររាប់ពាន់នាក់អបអរការវិលទៅ Premier League

ក្រុម Wolves នឹងវិលទៅកាន់ក្របខ័ណ្ឌ Premier League ជាលើកទី១ ចាប់តាំងពីឆ្នាំ២០១២ ក្រោយពីបានបញ្ចប់ដោយការឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Championship។ អ្នកគាំទ្ររាប់ពាន់នាក់បានឈរតម្រង់ជួរគ្នានៅតាមដងវិថីនានាក្នុងទីក្រុងនេះ ដើម្បីអបអរវីរបុរសរបស់ពួកគេសម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ។ កីឡាករ និងបុគ្គលិករបស់ក្លិប បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅក្នុងពេលធ្វើដំណើរដោយក្បួនរថយន្តចំនួន ២គ្រឿង។ រថយន្តក្រុងនីមួយៗដាក់អក្សរថា «1 KEME» ដើម្បីសម្តែងនូវការរំឭកដល់អ្នកចាំទី Carl Ikeme ដែលបានធ្លាក់ខ្លួនឈឺភ្លាមៗដោយសារតែជំងឺមហារីកគ្រាប់ឈាមកាលពីរដូវក្តៅមុន។ ពិធីជប់លៀងនៃការឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌកំពូលនេះ បានបន្តធ្វើនៅលើឧស្យាន West Park ខណៈដែលសំបុត្រចូលទស្សនាការប្រកួតចំនួន ៣០០០០សន្លឹក ត្រូវបានចែកជូនដោយឥតគិតប្រាក់សម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុមរបស់លោក Nuno Espirito Santo ពិតជាស័ក្តិសមក្នុងការឈ្នះសិទ្ធិរបស់ខ្លួន ក្រោយពីបានបញ្ចប់យុទ្ធនាការ Championship ដោយមាន៩៩ពិន្ទុ ពោលគឺនាំមុខ៩ពិន្ទុដាច់លើក្រុមឈរលេខ២ Cardiff City។ ខ្សែបម្រើ…

លោក Mourinho សង្ឃឹមជួបជាមួយលោក Wenger ម្តងទៀត បន្ទាប់ពី Arsenal

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United សង្ឃឹមថា លោកនឹងមានឱកាសជួបជាមួយនឹងលោក Arsene Wenger ម្តងទៀត ក្រោយពីការធ្វើដំណើរទៅប្រកួតនៅលើទឹកដី Old Trafford ជាលើកចុងក្រោយក្នុងនាមជាអ្នកចាត់ការទូទៅនៃក្រុមរបស់ Arsenal បានបញ្ចប់ទាំងការបរាជ័យក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។ លោក Wenger ត្រូវបានស្វាគមន៍ដោយអតីតគ្រូបង្វឹករបស់ក្រុម Man United លោក Alex Ferguson និងលោក Mourinho នៅមុនពេលចាប់ផ្តើមការប្រកួត ថែមទាំងទទួលបានកាដូរជាអនុស្សាវរីយ៍ទៀតផង។ ទោះបីជាយ៉ាងណា លោក Wenger មិនទទួលបានអ្វីៗសោះបើនិយាយពីពិន្ទុវិញ ខណៈដែលការបរាជ័យ បានធ្វើឲ្យក្រុមឈរលេខ៦ Arsenal ធ្លាក់ចេញពីការប្រជែងយកចំណាត់ថ្នាក់លេខ៤។ ខ្សែបម្រើស្លាប…

Man City តាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌ Premier League

ក្រុម Manchester City តាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការកត់ត្រាជ័យជម្នះដ៏ច្រើនបំផុតក្នុងរដូវកាលមួយ ខណៈដែលក្រុមម្ចាស់ជើងឯកថ្មីមួយនេះ បានកត់ត្រាជ័យជម្នះដល់ទៅ ៤-១ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់លោក Pep Guardiola បានកត់ត្រាជ័យជម្នះ ៣០លើកនៅរដូវកាលនេះ ដើម្បីតាមស្មើកំណត់ត្រាចាស់ដែលត្រូវបានបង្កើតឡើងដោយក្លិប Chelsea កាលពីរដូវកាលមុន ហើយនិងបំបែកកំណត់ត្រាថ្មីដោយដណ្តើមយកជ័យជម្នះមួយផ្សេងទៀតក្នុងការប្រកួត ៣លើកចុងក្រោយរបស់ពួកគេ។ ជ័យជម្នះលើក្រុម West Ham យ៉ាងងាយស្រួល Man City បានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែបម្រើស្លាប Leroy Sane នៅមុនពេលការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់អតីតខ្សែការពាររបស់ពួកគេ Pablo Zabaleta បានបន្ថែមការនាំមុខរបស់ក្រុមភ្ញៀវ។ ការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Aaron…

Walcott ផ្តួល Newcastle ដើម្បីបង្កើនការជឿជាក់ដល់លោក Allardyce

កីឡាករ Theo Walcott បានបំពេញតួនាទីយ៉ាងល្អដើម្បីផ្តល់ការជឿជាក់ដល់លោក Sam Allardyce ខណៈដែលខ្សែបម្រើស្លាបរបស់ក្លិប Everton រូបនេះបានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ១-០ នៅពេលប្រកួតជាមួយនឹងក្រុម Newcastle United ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។ លោក Allardyce ស្ថិតក្រោមការរិះគន់សម្រាប់ទម្រង់លេងមិនសូវចាប់អារម្មណ៍របស់ក្រុម Everton ចាប់តាំងពីលោកត្រូវបានជ្រើសរើសឲ្យដឹកនាំក្លិបនេះកាលពីខែវិច្ឆិកា ហើយអ្នកគាំទ្របានអំពាវនាវឲ្យមានការបណ្តេញចេញ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើនៅលើទឹកដីក្រុម Swansea City ក្នុងការប្រកួតកាលពីជំុមុន។ សម្ពាធនៅលើអតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេរូបនេះ ត្រូវបានធ្វើឲ្យកើនឡើងដោយក្លិបរបស់លោកផ្ទាល់ កាលពីសប្តាហ៍មុន នៅពេលដែល Everton បានសម្រេចចិត្តបញ្ជូនការស៊ើបអង្កេតមួយទៅលើក្រុមអ្នកគាំទ្រ ដោយចោទសួរពួកគេឲ្យផ្តល់អត្រានៃការគាំទ្រចាប់ពី ០ ដល់លេខ១០។ លោក Bill Kenwright ប្រធានក្លិប…

Man City បំបាក់ Swansea បង្កើតកំណត់ត្រាថ្មី ដើម្បីអបអរការឈ្នះពាន

ក្តីសង្ឃឹមរបស់លោក Pep Guardiola គឺការស្រេកឃ្លានក្នុងការបង្កើតប្រវត្តិសាស្ត្រជាថ្មីរបស់ក្រុមខ្លួនក្នុងកីឡាបាល់ទាត់អង់គ្លេស នឹងជួយឲ្យពួកគេរក្សាទម្រង់លេងក្នុងនាមជាម្ចាស់ជើងឯករបស់ពួកគេ ខណៈដែលក្រុម Manchester City បានបំបាក់ក្រុម Swansea យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នាកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ។   ចំណុចអវិជ្ជមានតែមួយក្នុងឱកាសអបអរផ្សេងៗសម្រាប់ក្រុមម្ចាស់ជើងឯកថ្មីនៃក្របខ័ណ្ឌ Premier League មួយនេះ គឺការរត់ចូលទីលានពីសំណាក់អ្នកគាំទ្ររបស់ក្រុម Man City ជាច្រើន បន្ទាប់ពីការប្រកួតបញ្ចប់។ រយៈពេល៧ថ្ងៃ ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់របស់ក្រុម Manchester United ក្រោមស្នាដៃក្រុម West Bromwich Albion បានធ្វើឲ្យពានត្រូវធ្លាក់ទៅលើដៃរបស់ក្រុមលោក Guardiola។  ក្រុម Man City បានវិលទៅកាន់ការប្រកួតវិញ ពីមុខអ្នកគាំទ្ររបស់ខ្លួនជាលើកទី១។…

Chelsea រក្សាក្តីសង្ឃឹមនៃការមានកៅអីក្នុង Champions League លើទឹកដី Burnley

ក្រុមតោខៀវ Chelsea បានរក្សាឱកាសដ៏ស្តួចស្តើងក្នុងការដេញតាមពីក្រោយក្រុម Tottenham Hotspur ដើម្បីប្រជែងយកកៅអីមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈដែលក្រុមដែលមានការផ្លាស់ប្តូរកីឡាករច្រើនរបស់ពួកគេ បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Burnley។ ក្នុងការប្រកួត១គូផ្សេងទៀតនាថ្ងៃដដែលនោះ ក្រុម Southampton បានខិតកាន់តែកៀកឆ្ពោះទៅកាន់តំបន់កាត់ចោល ខណៈលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Leicester ដែលនាំឲ្យពួកគេនៅតែដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពចំនួន ៤ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ ៤លើកទៀតប៉ុណ្ណោះដើម្បីសង្គ្រោះ។ ក្រុម Chelsea បានកាត់បន្ថយការដេញតាមពីក្រោយក្រុមឈរលេខ៤ Spurs មកនៅត្រឹម ៥ពិន្ទុ ប៉ុន្តែ យ៉ាងណាក្រុមរបស់លោក Mauricio Pochettino មានការប្រកួតងាយស្រួលជាងគូប្រជែងក្នុងទីក្រុងឡុងដ៍របស់ពួកគេ។ ក្រុម Southampton និង…

Chelsea សង្ឃឹម​តិច​ក្នុងការឡើងទៅក្របខ័ណ្ឌ Champions League ខណៈ Welbeck បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់សម្រាប់ Arsenal

ឱកាសដ៏តិចតួចរបស់ Chelsea ក្នុងការឈានទៅ Top 4នៃក្របខ័ណ្ឌ Premier League បានរងនូវការខកចិត្តមួយក្រោយពីកីឡាករ Javier Hernandez បានរកគ្រាប់បាល់យ៉ាងល្អសម្រាប់ក្រុម West Ham ក្នុងការប្រកួតរបស់ពួកគេដើម្បីស្រោចស្រង់បរាជ័យក្នុងលទ្ធផលស្មើ 1-1 នៅ Stamford Bridge កាលពីថ្ងៃអាទិត្យ។ ក្រុមChelseaកំពុងតាមពីក្រោយក្រុម Tottenham និង Liverpool ដោយមាន 10 ពិន្ទុ ខណៈការប្រកួតនៅសល់ត្រឹមតែ 6 ប្រកួតប៉ុណ្ណោះដើម្បីរក្សាតំណែងមួយនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។ Arsenal ដែលឈរនៅលេខ 6 មានត្រឹមតែ 3 ពិន្ទុគំលាតពីក្រុមតោខៀវខណៈដែលកីឡាករ Danny Welbeck…

Man City សម្លឹងរកការលើកពាន Premier League ពេលប៉ះ Man Utd

ក្រុម Manchester City អាចនឹងកាត់បន្ថយការឈឺចាប់ចំពោះបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Liverpool តាមរយៈការលើកពាន Premier League នៅពេលប្រកួតជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester United នៅរាត្រីថ្ងៃសៅរ៍នេះ។ ក្រុមរបស់លោក Pep Guardiola នឹងក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ២៦ឆ្នាំក្នុងការឈ្នះពានដែលនៅសល់ការប្រកួត ៦លើកទៀត ប្រសិនបើពួកគេផ្តួលក្រុម Man Utd នាកីឡដ្ឋាន Etihad ហើយវានឹងក្លាយជាការបញ្ចប់ដ៏ស័ក្តិសមមួយ ក្រោយពីបានគ្រប់គ្រងក្របខ័ណ្ឌលីកនេះទាំងស្រុងនៅរដូវកាលនេះ។ Man City កំពុងតែនាំមុខ ១៦ពិន្ទុដាច់លើក្រុមឈរលេខ២ របស់លោក Jose Mourinho ដូច្នេះបញ្ហាតែមួយគឺតើគេឈ្នះពានក្របខ័ណ្ឌ Premier League នៅពេលណា? មិនថាពេលណាក៏ដោយ…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់