វិភាគលីគផ្សេងៗ

ការវិភាគ និងព្យាករសម្រាប់ Saint-Etienne vs Monaco

Saint Etienne មិន​ត្រូវ​បាន​រំពឹង​ទុក​ថា បាន​ទទួល​ជ័យ​ជម្នះ​កាលពីថ្ងៃ​អង្គារ​ឡើយ ប៉ុន្តែ ពួក​គេ​បាន​ផ្តួល​ក្រុម Toulouse ក្នុង​លទ្ធផល ៣-២​។ នេះ​គឺ​ជា​ការ​បរា​ជ័យ​ជាលើក​ទី​​១​របស់​ក្រុម Toulouse លើ​ទឹកដី​ខ្លួន​ឯង និង​ជា​​ការ​ឈ្នះ​នៅ​ក្រៅដី​ជាលើក​ទី​១​របស់​ក្រុម Saint Etienne​។ ជ័យជម្នះ​នេះ ធ្វើ​ឲ្យក្រុម Saint Etienne ឡើង​ទៅ​ឈរ​លេខ​៥ ខណៈ​ដែល​ពួក​គេ​បាន​​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យជម្នះ​វិញ និង​ចាញ់​១លើក​គត់ ក្នុង​ការប្រកួត​បើក​ឆាក​៧​លើក​របស់​​ពួក​គេ​។ ដោយ​ឡែក ក្រុម Monaco នៅ​តែ​បន្ត​ភាព​ត្រដាប​ត្រដួស​របស់​ខ្លួន ហើយពួក​គេ​បាន​ចាញ់​ក្រុម Angers ១-០ លើ​ទឹកដីខ្លួន​ឯង កាល​ពី​ពាក់​កណ្តាល​សប្តាហ៍នេះ​។ បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៦ និង​ឈ្នះ​ត្រឹម​តែ​១លើក​គត់​ពីការប្រកួត​​ទាំង​៥លើក​ដំបូង​របស់​ខ្លួន​។ ការ​ជួបគ្នា​រវាងក្រុម Saint-Etienne និង Monaco: កាល​ពី​រដូវកាល​មុន Monaco…

ការវិភាគ និងការព្យាករសម្រាប់ Juventus vs Bologna

Juventus នឹង​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ ជាមួយ​នឹងក្រុម Napoli នៅ​ចុង​សប្តាហ៍នេះ ប៉ុន្តែ មុននឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ការប្រកួត​នេះ ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Bologna ជា​មុន​សិន​។ ក្រុម Bologna មិនស្គាល់ឈ្នះ​សោះ​ពីការ​ប្រកួត​៤លើក​ចុងក្រោយ​របស់ខ្លួន មុននឹង​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការយកឈ្នះលើ​ក្រុម Roma ២-០ កាលពី​ចុង​សប្តាហ៍​​ថ្មី​ៗនេះ​​។ ប៉ុន្តែ ក្រុម Juventus បាន​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ ខណៈ​ដែល​ពួក​គេមិន​ទាន់​របូត​សូម្បី​តែ​១ពិន្ទុ​នៅឡើយ​ទេ​ក្នុង​រដូវកាល​នេះ តាមរយៈ​​ការ​យកឈ្នះ​ការ​ប្រកួត​ទាំង​៥​លើក​នៃក្រប​ខ័ណ្ឌ Serie A​។ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​យ៉ាងល្អ​ផងដែរ​ក្នុង​ក្របខ័ណ្ឌ Champions League តាម​រយៈ​ការ​យកឈ្នះ​លើ​ក្រុម Valencia ២-០​។ ការ​ជួប​គ្នា​រវាងក្រុម Juventus និង Bologna: Juventus ឈ្នះ​ដល់​ទៅ​៩​លើក​ក្នុង​ចំណោម​ការ​ជួប​គ្នា​១០​លើក​ចុងក្រោយ​របស់​ពួកគេ​។ ក្រុម Bologna មិន​ធ្លាប់​ឈ្នះ​សោះ​ពីការប្រកួតក្រៅដី​១២លើក​ចុងក្រោយ​របស់​ខ្លួន​…

ការ​វិភាគ និងព្យាករ​សម្រាប់ AC Milan Vs Atalanta

ក្រុម AC Milan នឹង​ឈាន​​ទៅកាន់​ការប្រកួតនេះ​ទាំង​ការ​ជឿជាក់ ក្រោយពី​ចាញ់​ត្រឹម​តែ​១លើក​គត់​ពីការប្រកួត​បើកឆាក​៣លើក​​នៃក្រប​ខ័ណ្ឌ Serie A របស់​ពួកគេ ដោយឈ្នះ​១លើក ស្មើ​១លើក និង​ចាញ់​១លើក ហើយពួក​គេ​ចាញ់​តែ​១លើក​គត់​ពី​ការ​ប្រកួត​​៥លើក​ចុងក្រោយ​របស់​ពួកគេ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​យកឈ្នះ​​លើ​ក្រុម Dudelange១–០ ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League កាលពី​ពាក់​​​កណ្តាល​សប្តាហ៍​នេះ​ផងដែរ​។ ដោយ​ឡែក ក្រុម Atalanta បាន​ជួប​ភាព​ត្រដាប​ត្រដួស​នៅ​ដើម​រដូវកាល​នៃ​ក្រប​ខ័ណ្ឌ Serie A ដោយ​មិនស្គាល់​ឈ្នះ​សោះពីការប្រកួត​៣លើក​ដំបូង​របស់​ខ្លួន និង​ចាញ់​ដល់​ទៅ​២លើក​។ ការ​ជួបគ្នា​រវាងក្រុម​ទាំង​២ ក្នុង​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ក្រុម Atalanta ធ្វើ​បានល្អ​ប្រសើរ​ជាង ​តាមរ​យៈ​កា​រយកឈ្នះ​៣លើក និង​ស្មើ​៣លើក​។ ការ​ណែនាំ​ការភ្នាល់​សម្រាប់ AC Milan Vs Atalanta ក្រុម AC…

ការវិភាគ និងព្យាករសម្រាប់ Sassuolo vs Empoli

Sassuolo នឹង​មាន​ការ​ឱកាស​ធ្វើ​ការ​ស្រោច​ស្រង់​វិញ​ ពីការ​បរា​ជ័យ​ទាំង​ប្រផិត​ប្រផើយ​ ក្នុង​លទ្ធផល ២-១ ក្រោម​ស្នា​ដៃក្រុម​ម្ចាស់​ជើង​​ឯក Juventus នៅ​រាត្រី​នេះ នៅពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ចំណូល​ថ្មី Empoli​។ ក្រុម Sassuolo កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅ​លើ​តារាង Serie A ក្រោយ​ពី​​បាន​ចាប់​ផ្តើម​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ មុននឹង​ចាញ់​ក្រុម Juventus​ ខណៈ​ដែល​ពួក​គេ​រក​បាន​៧ពិន្ទុ​ពីការប្រកួត​​បើកឆាក​៣លើក​។ ដោយ​ឡែក ក្រុម Empoli បាន​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ​កំពូល​វិញ ក្រោយពី​បាន​ចំណាយ​ពេល​១ឆ្នា​ក្នុង​ក្រប​ខ័ណ្ឌ Serie B​។ ពួក​គេ​​នឹង​ទៅ​កាន់​ការ​ប្រកួត​នេះ​ទាំង​ការ​ខ្វះនូវ​ការ​ជឿជាក់ ក្រោយពី​​ជួប​ភាព​ត្រដាប​ត្រដួស​នៅ​ដើម​​រដូវកាល​នេះ​។ ការ​ជួប​គ្នា​រវាងក្រុម Sassuolo និង Empoli: Sassuolo បាន​​គ្រប់​គ្រង​​ស្ទើរ​តែ​ទាំងស្រុង​លើ​ក្រុម Empoli ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ក្រោយពី​ពួក​គេ​បាន​ឈ្នះ​៣​ប្រកួត​ចុងក្រោយ​ពេល​ប៉ះក្រុម Empoli​។ ក្រុម…

ការវិភាគ និងព្យាករសម្រាប់ Sevilla vs Standard Liege

ក្រុម Sevilla ដែល​ជា​ម្ចាស់​ជើង​​ឯក​កាលពីឆ្នាំ​២០១៦ នឹង​ត្រូវ​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Europa League វគ្គ​ចែកពូល ក្រោយពី​ឈាន​ទៅ​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ កាលពី​រដូវ​កាល​មុន​។ ពួក​គេ​នឹង​សម្លឹង​រក​ក្នុង​ការ​ឈ្នះ​ពាន​នេះ​ម្តង​ទៀត ខណៈ​ដែល​ពួក​គេ​នឹង​សម្លឹង​រក​ការ​ធ្វើ​​ឲ្យ​បាន​នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​នៃក្រប​ខ័ណ្ឌ Europa League វគ្គ​ចែកពូល នៅពេល​ដែល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Standard Liege ជាពិសេស បន្ទាប់​ពី​ជួប​ភាព​ត្រដាប​ត្រដួស​នៅ​ដើម​រដូវកាលនៃក្រប​ខ័ណ្ឌ La Liga​។ ជា​មួយ​គ្នា វា​នឹង​ក្លាយ​ជា​ការ​ប្រជែង​ដ៏ធំ​មួយ​​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ ក្រោយពី​ជួប​ការ​លំ​បាក​ដូចគ្នា​​នៅ​ដើម​រដូវកាល​ថ្មី​របស់​ខ្លួ​ន​។ ក្រុម Standard Liege ដណ្តើម​​បាន​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ក្នុង​លីក​២លើក​ចុងក្រោយ​របស់​ខ្លួន​។ ការ​ជួប​គ្នា​រវាងក្រុម Sevilla និង Standard Liege: ក្រុម​ទាំង​២ ធ្លាប់​បាន​ជួប​គ្នា​ជា​លើក​ចុងក្រោយ​​ក្នុង​ក្រប​ខ័ណ្ឌ Europa League…

ការ​វិភាគ និងព្យាករ​សម្រាប់ Juventus vs Sassuolo

Juventus កំពុង​តែ​នាំមុខនៅលើ​កំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ Serie A ក្រោយពី​យកឈ្នះ​៣លើកពី​ការ​ប្រកួត​ទាំង​៣លើក​របស់​ខ្លួន​ ហើយ​ពួកគេ​នឹង​សម្លឹង​រក​ជ័យជម្នះ​ជាលើក​ទី​៤ ពេល​ជួប​ជាមួយនឹងក្រុម Sassuolo ថ្ងៃ​អាទិត្យ​នេះ​។ ប៉ុន្តែ Sassuolo ក៏​ធ្វើ​បានល្អ​ផងដែរ មក​ទល់​ពេលនេះ ក្រោយពី​បានកត់ត្រា​ជ័យជម្នះ​២លើក និង​ស្មើ​១លើក ហើយ​ក៏​ជា​ក្រុម​រក​បានគ្រាប់​បាល់​ច្រើន​ជាង​ក្នុង​លីកមក​ទល់ពេលនេះផងដែរ​។ ក្រុម Juventus បាន​របូត​គ្រាប់បាល់​២​លើក​ក្នុង​ចំណោម​ការ​ប្រកួត​៣លើក​របស់ខ្លួន នៅពេល​ជួបក្រុម Parma និង Chievo​។ ការ​ជួប​គ្នា​រវាង​ក្រុម Juventus និង Sassuolo: Sassuolo បាន​ចាញ់​ការ​ប្រកួត​ច្រើន​ជាង​ពេល​ប៉ះក្រុម Juventus ក្នុង Serie Aក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ចាញ់​៤លើកក្នុង​ចំណោម​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​ផងដែរ​។ Juventus ឈ្នះ​ការ​ប្រកួត​លើទឹកដីខ្លួន​ឯង​៦​លើក​ចុងក្រោយ​ពេល​ជួបក្រុម Sassuolo ខណៈ​ពួក​គេក៏មិនស្គាល់​ចាញ​ផងដែរ​ចំនួន​៣៦​លើកក្នុង​ចំណោម​ការ​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​៣៨​​លើក​ចុង​ក្រោយ​​។ ការណែនាំ​ការ​ភ្នាល់សម្រាប់ Juventus vs…

ការ​វិភាគ និង​ព្យាករ​សម្រាប់ Germany vs Peru

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​ប៉េ​រ៉ូ ក្នុង​ការ​ប្រកួតមិត្ត​ភាព​របស់​ពួក​គេ​នៅ​កីឡដ្ឋាន WIRSOL Rhein-Neckar-Arena ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ការ​ប្រកួត​បើក​ឆាកនៃ​យុទ្ធ​នាការ UEFA Nations League របស់​ពួក​គេ​។ ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​រង​បរា​ជ័យ​ដល់​ទៅ​២​លើក​ក្នុង​ការ​ប្រកួត​វគ្គ​ចែកពូល​របស់ខ្លួន ដើម្បីធ្លាក់​ចេញ​ពី World Cup យ៉ាង​អា​ម៉ាស់​។ ដោយឡែក ក្រុម​ជម្រើស​ជាតិ​ប៉េ​រ៉ូ បាន​ចាញ់​ទាំង​៣លើក​ពីការប្រកួត​ចុង​ក្រោយ​របស់ខ្លួន ដោយ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក ១-០ បារាំង ១-០ និង​ហូ​ឡង់ ២-១​។ ការ​ជួប​គ្នា​រវាងក្រុម Germany និង Peru: នេះ​គឺ​ជា​ការ​ជួបគ្នា​រវាងក្រុម​ទាំង​២ ការ​ណែនាំ​ការ​ភ្នាល់​សម្រាប់ Germany vs Peru: ក្រុម​ទាំង​២​នឹង​រក​បានគ្រាប់​បាល់​ដូចគ្នា

ការវិភាគ និងព្យាករសម្រាប់ Sigma Olomouc vs Sevilla

Sigma Olomouc ធ្វើ​បាន​យ៉ាងល្អ​ដើម្បី​ឈាន​ដល់​ការប្រកួត​ក្នុង​យុទ្ធ​នាការ​​​​នេះ ក្នុង​វគ្គ​នេះ ប៉ុន្តែ ពួក​គេ​នឹង​​ត្រូវ​ជួប​ការ​ងារ​ដ៏​លំ​បាក​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀតនៃ Europa League នៅពេល​ដែលពួក​គេ​នឹង​ត្រូវ​ជួបក្រុម​មួយ ដែល​បាន​ឈ្នះ​ពាន​​ក្រប​ខ័ណ្ឌ​លំដាប់​ទី​២​ប្រចាំទ្វីប​អឺ​រ៉ុប ជាច្រើន​លើក​។ Sevilla នឹង​ចាប់​ផ្តើម​ការ​ប្រកួត​ក្នុងនាម​ជាក្រុម​មាន​ប្រៀប​ដាច់ មុន​នឹង​វិល​ទៅកាន់​ការប្រកួត​ជើង​ទី​២​ក្នុង​ផ្ទះខ្លួន​ឯង​វិញ​​។ ពួក​គេ​បាន​ចាប់​ផ្តើម​យ៉ាងល្អ​ក្នុង​ក្រប​ខ័ណ្ឌ La Liga កាល​ពី​សប្តាហ៍មុន ខណៈ​ដែលពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Rayo Vallecano ៤-១ ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​ស្រឡាំង​កាំង​​ក្នុង​ការ​ឃើញ​​ក្រុម Sevilla ធ្លាក់​ចេញ​នោះ​។ ការ​ជួប​គ្នា​រវាងក្រុម Sigma Olomouc និង Sevilla: ក្រុម​ទាំង​២ មិនធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ​ ការណែនាំ​ការ​ភ្នាល់​សម្រាប់ Sigma Olomouc vs Sevilla:   Sevilla នឹង​រក​បាន​គ្រាប់​បាល់​ចាប់​ពី​2គ្រាប់​ឡើង​ទៅ…

ការវិភាគ និងព្យាករសម្រាប់ Benfica vs PAOK

ក្រុម​យក្ស​ព័រ​ទុយ​ហ្គាល់ Benfica ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ PAOK របស់​ក្រិក​ ដើម្បី​ប្រជែងយកកៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League​។ យុទ្ធ​នាការ​ក្នុងក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Benfica បាន​ស្ថិតក្នុង​ភាព​ស្វិតស្វាញ ខណៈ​ដែល​ពួកគេ​បាន​ទម្លាក់​ក្រុម​តួក​កី Fenerbahce ក្នុងលទ្ធ​ផល​ទាំង​២​ជើង​កាលពី​ជុំ ២-១ ក្រោយពី​ស្មើ ១-១ ក្នុង​ជើង​ទី​២​។ បច្ចុប្បន្ន Benfica បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​រាល់​ការប្រកួត​ទាំង​អស់​ក្នុង​រដូវកាល​មក​ទល់​ពេល​នេះ​។ ដោយឡែក ក្រុម PAOK​ បាន​ទម្លាក់​ក្រុម​ជើង​ខ្លាំង​របស់​ស្វ៊ីស Basel ក្នុង​ជុំ​ទី​៣ មុន​នឹង​យកឈ្នះ​លើក្រុម​រុស្ស៊ី Spartak Moscow ទាំង​២​ជើង ៣-២។ ការ​ជួប​គ្នា​រវាងក្រុម Benfica និង PAOK ក្រុម​ទាំង​២​ធ្លាប់​បាន​ជួបគ្នា​២​លើកក្នុង​យុទ្ធ​នាការ​ប្រចាំ​ទ្វីប…

ការវិភាគ និងព្យាករសម្រាប់ Copenhagen vs CSKA Sofia

Copenhagen របស់​ប្រទេស​ដា​ណឺម៉ាក នឹង​​ឈាន​ទៅកាន់​ការប្រកួត​នេះ​ទាំង​ការ​ជឿជាក់ ក្រោយពី​បាន​ធ្វើ​ការ​វាយ​បក​ពី​ការ​ដេញ​តាម​ពីក្រោយ​ ដើម្បី​យកឈ្នះ​​ក្នុងលទ្ធផល ២-១ លើ​ក្រុម CSKA Sofia ក្នុង​ការប្រកួត​ជើង​ទី​១ នៅ​ប្រទេស​ប៊ុល​ហ្គា​រី កាលពី​សប្តាហ៍​មុន​។ ហេតុនេះ ក្រុម​ម្ចាស់​ផ្ទះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ ក្នុងនាម​ជាក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​យកឈ្នះ​ ខណៈ​ដែលពួក​គេ​បាន​យកឈ្នះ​៥លើក​ពីការប្រកួត​ទាំង​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម CSKA Sofia បាន​រង​បរា​ជ័យ​​១លើក និង​ដណ្តើម​បាន​ជ័យជម្នះ​៤លើក​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​​គេ​។ ការ​ជួប​គ្នា​រវាងក្រុម Copenhagen Vs CSKA Sofia: នេះនឹង​ក្លាយ​ជា​ការ​ជួប​គ្នា​រវាងក្រុម​ទាំង​២ ក្រោយពី​ការជួបគ្នា​កាលពី​ជើង​ទី​១ ដែល​បាន​បញ្ចប់​ដោយក្រុម Copenhagen បាន​យកឈ្នះ​ក្នុងលទ្ធផល ២-១​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ក្រុម Copenhagen ចាញ់​តែ​១លើក​គត់​ពី​ការប្រកួត​លើ​ទឹកដីខ្លួន​ឯង​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​​។ ការ​ណែនាំ​សម្រាប់​ភ្នាល់​រវាង Copenhagen…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់