វិភាគលីគផ្សេងៗ

ការវិភាកសម្រាប់ Denmark Vs Chile

ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក នឹង​ឈាន​ទៅ​កាន់​ការប្រកួតមិត្ត​ភាព​​អន្តរ​​ជាតិ​នៅ​រាត្រីនេះ ជាមួយ​នឹង​ជ័យ​ជម្នះ​២លើក ស្មើ​១លើក ​និង​ចាញ់​២លើក​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​៣​ប្រកួត​។ អ្វី​​ដែល​គួរ​ឲ្យ​ចាប់​​អារម្មណ៍នោះ​គឺថា ក្រុម​ជម្រើស​ជាតិ​ដា​​ណឺ​ម៉ាក មិនស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ឈ្នះ​២លើក និង​ស្មើ​៣លើក​។ ដោយ​ឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ីលី ដណ្តើម​បាន​ជ័យ​ជម្នះ​​២លើក និង​ចាញ់​៣លើក​ពីការប្រកួត​៥លើកចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​ទាំង​៥​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​ស៊ីលី ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពី​ការប្រកួត​ក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ សម្រាប់​​ការ​ជួប​គ្នា​តែ​១លើក​រវាងក្រុម​ទាំង​២ ស៊ីលី បានយកឈ្នះ​ក្នុង​លទ្ធផល ២-១ កាល​ពីឆ្នាំ​២០០៩​។ ប៉ុន្តែ​ស្រប​ពេល​ដែល​ដា​ណឺម៉ាក មាន​ទម្រង់​លេងល្អ​ជាង​នា​ពេលថ្មី​ៗនេះ និ​ងមាន​ប្រៀប​ដោយ​ការ​លេ​ងផ្ទះខ្លួន​ឯង ជា​ការ​រំពឹង​ទុក ក្រុម​នៅ​អឺ​រ៉ុប​គួរ​តែ​ធ្វើបានល្អពី​​ការប្រកួតនេះ​៕   ការ​ណែនាំ៖ ក្រុម Denmark ជា​ជម្រើស​ល្អ

ការវិភាគសម្រាប់ Russia Vs France

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​រុស្ស៊ី នឹង​ឈាន​ទៅកាន់​ការប្រកួត​មិត្ត​ភាព​​អន្តរ​ជាតិ​នៅ​រាត្រី​នេះ ទាំង​​ខ្វះនូវ​ការ​ជឿជាក់ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពី​ការប្រកួត​៥លើក​​ចុង​ក្រោយ​របស់ពួក​គេ ដោយ​ស្មើ​២លើក និង​ចាញ់​២លើក ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​ទាំង​៥​ប្រកួត​ និង​ស៊ុត​បាល់​លើ​ដៃ​គូ​ត្រឹម​តែ​២​ប្រកួត​គត់​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពីការប្រកួតក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​​៣លើក​ជាប់​ៗ​គ្នា ស្មើ​​១លើក និង​ចាញ់​១លើក​ពីការប្រកួត​៥​លើ​ក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទីលើ​ដៃ​គូ​រាល់​ការប្រកួត​ទាំង​៥លើក​។ ក្រុម​ជម្រើស​ជាតិ​​បារាំង បាន​រង​បរា​ជ័យ​ត្រឹម​តែ​​១លើក​គត់​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ និង​ឈ្នះ​ដល់​ទៅ​៣លើក​។ សម្រាប់​ការ​ជួប​​គ្នា​តែ​៤លើក​រវាងក្រុម​ទាំង​២ ក្រុម​ជម្រើស​ជាតិ​បារាំង​ធ្វើ​បានល្អ​ប្រសើរ​ជាង តាម​រយៈ​ការដ​ណ្តើម​បាន​ជ័យជម្នះ​២លើក ស្មើ​២លើក និង​ចាញ់​១លើក​ ហេតុនេះ ជាមួយ​នឹង​ការ​​ស្ថិត​ក្នុង​ទម្រង់​លេងល្អ​ប្រសើរ​ជាង ជា​​ការរំពឹង​ទុក ក្រុម​ម្ចាស់​ភ្ញៀវ​គួរ​តែ​ធ្វើ​បានល្អពី​ការប្រកួត​នេះ​៕ ការណែនាំ៖ ក្រុម France ជា​ជម្រើស​ល្អ

ការវិភាគសម្រាប់ Gibraltar Vs Latvia

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហ្ស៊ី​ប្រាល់​តា នឹង​ឈាន​ទៅ​កាន់​ការប្រកួតមិត្ត​ភាព​អន្តរ​ជាតិ​នៅ​រាត្រីនេះ ជា​មួយ​នឹង​ការ​មិនស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយ​ចាញ់​ទាំង​៥លើក ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​​ចាប់​ពី​៤​គ្រាប់​ឡើង​ទៅ​ចំនួន​៤លើក និង​ស៊ុត​បាល់​បញ្ចូល​ទីលើ​ដៃ​គូ​តែ​១​គ្រាប់​គត់​។ ក្រុម​ជម្រើស​ជាតិ​ហ្ស៊ី​ប្រាល់​តា ក៏​បាន​រង​បរា​ជ័យ​៥​លើក ពី​​ការប្រកួតក្នុងផ្ទះខ្លួន​​ឯង​ទាំង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​ផងដែរ​។ ដោយឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឡេ​តូនី នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ជា​​មួយ​នឹង​ជ័យជម្នះ​​១លើក ស្មើ​១​លើក ​និង​ចាញ់​៣លើកពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួកគេ​បាន​របូត​៣​​ប្រកួត និង​ស៊ុត​បាល់​លើ​ដៃ​គូ​២​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​ឡេ​តូនី បាន​រង​បរា​ជ័យ​៤លើក​ពីការប្រកួត​ក្រៅដី​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ក្រុម​ទាំង​ពីរ​ធ្លាប់​បានជួប​គ្នា​តែ​១លើក​គត់​ ដោយ​ក្រុម​ជម្រើស​ជាតិ​ឡេ​តូនី បានយកឈ្នះ ៥-០ កាល​ពីឆ្នាំ​២០១៦ ហេតុនេះ ជា​មួយនឹងការ​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង ហើយ​ក្រុម​ម្ចាស់​ផ្ទះ​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ទន់​ខ្សោយ ពិសេស​ក្នុង​តំបន់​ការ​ពារ ជា​ការរំពឹង​ទុក​ក្រុម​ឡេ​តូនី គួរ​តែ​ធ្វើ​បានល្អ​ពី​​ការប្រកួត​នវ​៕ ការ​ណែនាំ៖ ក្រុម Latvia គឺ​ជា​ជម្រើស​ល្អ

ការវិភាគសម្រាប់ Kuwait Vs Cameroon

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូវ៉ែត នឹង​ឈាន​ទៅកាន់​ការប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​រាត្រីនេះ ដោយ​ការ​មិន​ស្គាល់​​ឈ្នះ​សោះ​ពី​​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួ​ក​គេ ក្រោយពី​ចាញ់​ដល់​ទៅ​​៤លើក និង​ស្មើ​១លើកពី​​ការប្រកួត​៥លើក​ចុង​ក្រោយ​របស់​ពួក​​គេ ក្នុង​នោះ​ពួក​​គេ​បាន​របូត​គ្រាប់​បាល់​៤​ប្រកួត និង​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​តែ​១​គ្រាប់​គត់​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ក្រុម​ជម្រើស​ជាតិ​កូ​វ៉ែត មិន​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួ​តក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ចាញ់​ដល់​ទៅ​៣​ប្រកួត​។ ដោយឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិកាមេរូន នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ​ជាមួយ​នឹង​ជ័យជម្នះ​​១លើក ស្មើ​២លើក និង​ចាញ់​២លើក​ ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួ​ក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​៤​ប្រកួត​។ ក្រុម​ជម្រើស​ជាតិកាមេរូន បាន​រង​បរា​ជ័យ​ត្រឹម​តែ​២លើក​គត់​ពី​ការប្រកួត​ក្រៅដី​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ក្រុម​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពីមុន​មក​ឡើយ ប៉ុន្តែ ស្រ​ប​ពេល​កាមេ​រូន ស្ថិ​ត​ក្នុង​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង ពិសេសក្រុម​ម្ចាស់ផ្ទះ​មាន​ទម្រង់​លេង​អន់ ជា​ការរំពឹង​ទុក ក្រុម​កាមេរូន គួរ​តែ​មិន​លំ​បាក​ក្នុង​ការ​ដណ្តើម​​ឲ្យ​បាន​ជ័យជម្នះ​ដ៏​ធំ​មួយ​ឡើយ​៕ ការ​ណែនាំ៖ ក្រុម Cameroon ជា​ជម្រើស​ល្អ

ការវិភាគសម្រាប់ Canada Vs New Zealand

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កា​ណា​ដា នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​​តែ​​​១លើក​គត់ ប៉ុន្តែ ចាញ់​២លើក និង​ស្មើ​២លើក ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​​៣​ប្រកួត​ និង​រក​បាន​គ្រាប់​បាល់​លើ​​ដៃ​គូ​៣​ប្រកួត​ដូច​គ្នា​។ ក្រុម​ជម្រើស​ជាតិ​កា​ណា​ដា មិន​ស្គាល់​ចាញ់​សោះ​ពីការប្រកួត​ក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុងក្រោយរ​បស់​ពួក​គេ​។ ដោយឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នូ​វែល​សេ​ឡង់ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជាមួយ​នឹងជ័យជម្នះ​​១លើក ស្មើ​២លើក ​និង​ចាញ់​២លើក​ពីការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​៤​ប្រកួត និង​ស៊ុត​បាល់​បញ្ចូល​ទីលើ​ដៃ​គូ​៣​​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​នូ​វែល​សេ​ឡង់ មិនស្គាល់​ឈ្នះ​សោះពី​​ការប្រកួត​ក្រៅដី​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយចាញ់​ដល់​ទៅ​៤​លើក​។ ក្រុម​ទាំងពីរ​មិន​ធ្លាប់​ជួប​គ្នា​ពីមុន​មក​ឡើយ ប៉ុន្តែ ស្រប​ពេល​ដែល​កា​ណា​ដា មាន​ទម្រង់​លេង​យ៉ាង​​រឹងមាំ​ពេល​លេង​លើ​ទឹកដី​ខ្លួន​ឯង ហើយ​ក្រុម​ភ្ញៀវ​ទន់​ខ្សោយ​ពេល​លេង​ក្រៅ​ដី ជា​ការ​រំពឹង​ទុក ក្រុម​ម្ចាស់ផ្ទះ​គួរ​តែ​ធ្វើ​បានល្អពី​​ការប្រកួត​នេះ​៕ ការ​ណែនាំ៖ ក្រុម Canada ជា​ជម្រើស​ល្អ

ការវិភាគសម្រាប់ Northern Ireland Vs South Korea

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អៀរ​ឡង់​ខាង​ជើង នឹង​ឈាន​ទៅ​កាន់​ការប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​​រាត្រី​នេះ ជាមួយ​នឹង​ជ័យ​​ជម្នះ​ត្រឹម​តែ​​​១លើក​គត់ ប៉ុន្តែ ចាញ់​ដល់​ទៅ​៣លើក និង​ស្មើ​១លើក​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​៣​ប្រកួត និង​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់ស​រុប​ក្នុងមួយ​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​តេ​១​ប្រកួត​គត់​​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អៀរ​ឡង់​ខាង​ជើង ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក ​និង​ចាញ់​២លើក​ពី​ការប្រកួត​ក្នុងផ្ទះខ្លួន​​ឯង​​៥លើក​ចុងក្រោយ​របស់​ពួក​គេ​​។   ដោយ​ឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ដោយ​ការ​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយឈ្នះ​៤លើក ​និង​ស្មើ​១លើក​ ក្នុងនោះ​ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់ស​រុប​ក្នុងមួយ​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​តេ​២​ប្រកួត​គត់ និង​របូត​គ្រាប់​បាល់​តែ​១​ប្រកួត​គត់​​។ ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​រង​បរា​ជ័យ​២លើក និង​ឈ្នះ​២លើក​ពី​ការ​ប្រកួត​ក្រៅដី​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ក្រុម​ទាំងពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ ប៉ុន្តែ ស្រប​ពេល​ក្រុម​ទាំងពីរ​សុទ្ធ​សឹង​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​តិច​តួច​ដូច​គ្នា​នា​ពេល​ថ្មី​ៗនេះ ជា​ការរំពឹង​ទុក ​ការប្រកួ​តនេះ​គួរ​តែ​បង្កើត​ឲ្យ​​មាន​​គ្រាប់​បាល់​តិច​ម្តង​ទៀត​៕ ការ​ណែនាំ៖ គ្រាប់​បាល់​តិច​ជាង 2/2.5 ឬ Under 2/2.5 Goals

ការវិភាគសម្រាប់ Mexico Vs Iceland

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ម៉ិក​ស៊ិក នឹង​ឈាន​ទៅកាន់​ការប្រកួត​មិត្ត​​ភាព​អន្តរ​ជាតិ​​នៅ​រាត្រី​នេះ ​ជាមួយ​នឹង​​ជ័យ​ជម្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១​លើក​ពី​ការ​ប្រកួត​៥​លើកចុង​ក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​រាល់​ការប្រកួត​​ទាំង​៥លើក​។ អ្វី​ដែល​គួរ​​ឲ្យ​កត់​សម្គាល់​​នោះ​គឺ​ថា ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក ដណ្តើម​បាន​ជ័យ​ជម្នះ​៥លើក​ពីការប្រកួត​​ក្នុង​ផ្ទះខ្លួន​ឯង​ទាំង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ជា​មួយ​នឹង​ជ័យជម្នះ​​៣លើក ស្មើ​១លើក និង​ចាញ់​១លើក​ដូច​គ្នា​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​​គេ ក្នុង​នោះ​ពួក​គេ​បាន​រក​​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​រាល់​ការប្រកួត​ទាំង​៥។​។ ក្រុម​ជម្រើស​ចាតិ​អ៊ីស្លង់ ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១លើក​ដូច​គ្នា​ពី​​ការ​ប្រកួត​ក្រៅដី​៥​លើកចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៣​លើក​វាងក្រុម​ទាំងពីរ ក្រុម​ជម្រើស​ជាតិម៉ិក​ស៊ិក បាន​យក​ឈ្នះ​​១លើក និង​ស្មើ​២លើក ហេតុនេះ ស្រប​ពេល​ម៉ិក​ស៊ិក មាន​ទម្រង់​លេង​ដ៏រឹង​មាំ​ពេល​លេង​ក្នុងផ្ទះខ្លួន​ឯង ជា​ការរំពឹង​ទុក ក្រុមម្ចាស់​​ផ្ទះ​គួរ​តែ​ធ្វើបាន​​ល្អពី​ការប្រកួត​នេះ​៕ ការ​ណែនាំ៖ ក្រុម Mexico គឺ​ជា​ជម្រើស​ល្អ

ការវិភាគសម្រាប់ Russia Vs Brazil

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​រុស្ស៊ី នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួតមិត្ត​ភាព​អន្តរ​ជាតិ​នៅ​រាត្រីនេះ ​ជាមួយ​នឹង​​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​​​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​​រាល់​ការប្រកួត​ទាំង​អស់ និង​​ខក​ខាន​ក្នុង​ការរក​គ្រាប់​បាល់​លើដៃ​គូ​១លើក​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះគឺ​ថា ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពីការប្រកួត​ក្នុងផ្ទះខ្លួន​​​ឯង​​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​ឈាន​ទៅកាន់ការប្រកួត​នេះ​​ដោយ​ការ​មិន​ស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួ​ក​គេ ដោយ​ឈ្នះ​២លើក និង​ស្មើ​៣លើក ក្នុង​នោះ​ពួក​គេ​បាន​របូត​២​​ប្រកួត និង​ស៊ុត​បាល់​​បញ្ចូល​ទីលើ​ដៃគូ​៣​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក៏​មិនស្គាល់​ចាញ់​ផងដែរ​ពីការប្រកួតក្រៅដី​៥លើក​ចុង​ក្រោយ​របស់​ពួក​​គេ​​។ សម្រាប់​​ការ​ជួប​គ្នា​៣​លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ក្រុម​ប្រេស៊ីល​ធ្វើ​បានល្អ​​ប្រសើរ​ជាង តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក និង​ស្មើ​១​លើក ហេតុនេះ ជាមួ​យ​នឹង​ការ​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​ជាង ជា​ការរំពឹង​ទុក ក្រុម​ភ្ញៀវ​គួរ​តែ​ធ្វើ​បានល្អពី​ការប្រកួត​នេះ​៕ អនុ​សាសន៍: សូម​ជ្រើ​សរើសយក​ក្រុម Brazil

ការវិភាគសម្រាប់ Thailand Vs Gabon

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​ដណ្តើម​ពាន​ King Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​រាត្រី​នេះ ជា​មួយ​នឹង​ជ័យ​ជម្នះ​​២លើក ស្មើ​១លើក និង​ចាញ់​២លើក​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​៣​ប្រកួត និង​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ដៃគូ​វិញ​៤​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​ថៃ បាន​រង​​បរា​ជ័យ​២លើក និង​ឈ្នះ​២លើក​ពី​ការប្រកួត​ក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម​ជម្រើស​ជាតិ​ហ្គា​​បុង ​ដែល​មក​ពី​ទ្វីប​អា​ហ្វ្រិក នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ ជាមួយ​នឹង​ជ័យ​ជម្នះ​​១លើក ស្មើ​២លើក និង​ចាញ់​២លើក​ពី​​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​​ពួក​គេ​បាន​របូត​គ្រាប់​បាល់​៣​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​ហ្គា​បុង បាន​រង​បរា​ជ័យ​ត្រឹម​តែ​២​លើក​គត់​ពី​ការប្រកួតក្រៅដី​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ក្រុម​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ឡើយ ប៉ុន្តែ ស្រប​ពេល​ក្រុម​ជម្រើស​​ជាតិ​ហ្គា​បុង ប្រជុំ​ដោយ​តារាឆ្នើម​ៗ​ជាច្រើន ពិសេស​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ជា​ការរំពឹង​ទុក ​ក្រុម​របស់​​​អាហ្វ្រិក​គួរ​តែ​ធ្វើ​បាន​ល្អពី​ការ​​ប្រកួត​នេះ​៕ ការ​ណែនាំ៖ ក្រុម Gabon គឺ​ជា​ជម្រើស​ល្អ

ការ​វិភាគ​សម្រាប់ Jordan Vs Kuwait

ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ហ្ស៊ក​ដានី នឹង​ឈាន​ទៅ​កាន់​ការប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​ល្ងាច​នេះ​ទាំង​ការ​ជឿជាក់ ក្រោយពី​ចាញ់​តែ​១លើក​គត់​ពី​​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ប៉ុន្តែ ​ឈ្នះ​​២លើក និង​ស្មើ​២លើក ក្នុង​​នោះ​ពួក​គេ​បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​រាល់​ការប្រកួត​ទាំង​៥​លើក​។ អ្វី​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ក្រុម​ហ្ស៊ក​ដានី ក៏​បាន​រង​បរា​ជ័យ​​១លើក ផងដែរពី​ការប្រកួតក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ ឈ្នះ​ដល់​ទៅ​៣​លើក​។ ដោយ​ឡែក ក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​កូ​វ៉ែត នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ ក្រោយពី​ការ​មិនស្គាល់​ឈ្នះ​សោះ​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយ​ចាញ់​​៤លើក​ជាប់​ៗ​គ្នា​ និង​ស្មើ​១លើក ក្នុង​នោះ​ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​​ទី​លើដៃគូ​តែ​១​គ្រាប់​គត់​។ ក្រុម​ជម្រើស​ជាតិ​កូវ៉ែត ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក​គត់​ពី​ការប្រកួត​ក្រៅដី​៤​លើក​ចុង​ក្រោយ​របស់​ពួក​គេ និង​ចាញ់​៣លើក​។ សម្រាប់​ការ​ជួប​គ្នា​៥​លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ទាំង​ក្រុម​ជម្រើស​ជាតិ​ហ្ស៊ក​ដានី និង​កូវ៉ែត ដណ្តើម​បាន​ជ័យ​ជម្នះ​១លើក និង​ស្មើ​៣លើកដូច​គ្នា ប៉ុន្តែ ស្រប​ពេល​ក្រុម​ហ្ស៊ក​ដានី ធ្វើ​បាន​ល្អ​ជាង​នា​ពេលថ្មី​ៗនេះ ពិសេស​មាន​ប្រៀប​ដោយ​ការ​លេងក្នុងផ្ទះ​ខ្លួន​ឯង ជា​ការរំពឹង​ទុក ក្រុម​ម្ចាស់​ផ្ទះ​គួរ​តែ​ធ្វើ​បាន​ល្អ​ពី​ការ​ប្រកួត​នេះ​៕ ការ​ណែនាំ៖ ក្រុម Jordan គឺ​ជា​ជម្រើស​ល្អ

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់