វិភាគ LA LIGA

ការវិភាគសម្រាប់ Celta Vigo Vs Real Betis

ក្រុម Celta Vigo​ ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដោយ​​មាន​២៨ពិន្ទុ​ពីការប្រកួត​​២០​លើក​នៃ​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga មក​ទល់​ពេលនេះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​​ជា​មួយ​នឹង​ជ័យ​ជម្នះ​២លើក ស្មើ​២​លើក និង​ចាញ់​១​លើក​ពីការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ក្នុង​មួយ​ប្រកួតចំនួន​៣លើក​។ ក្រុម Celta Vigo បាន​រង​​បរា​ជ័យ​​តែ​១លើក​គត់​ពីការប្រកួត​ក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​ ប៉ុន្តែ បានប​ង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៣​គ្រាប់​ឡើង​តែ​១លើក​គត់​។ ដោយ​​​ឡែក ក្រុម Real Betis បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១២ ដោយ​មាន​២៧​ពិន្ទុ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​​ជា​​មួយ​​នឹង​ជ័យ​ជម្នះ​៣លើក​ និង​ចាញ់​២លើក​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​ក្នុង​នោះ ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់សរុប​ក្នុង​មួយ​ប្រកួត​ចាប់​ពី​៣​​គ្រាប់​ឡើង​ទៅ​ចំនួន​៣លើក។ ក្រុម​ Real Betis ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក និង​ចាញ់​៣​លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួ​បគ្នា​៥​លើក​ចុង​ក្រោយ​រវាងក្រុម​ទាំងពីរ ក្រុម Betis ធ្វើ​បាន​ល្អ​​ប្រសើរ​ជាង​តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​២លើក និង​ស្មើ​៣លើក ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ក្រុម​ទាំងពីរ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៣​​គ្រាប់​ឡើង​ទៅ​តែ​២​ប្រកួត​គត់​។…

ការវិភាគសម្រាប់ Valencia Vs Real Madrid

Valencia ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​​៤៣​ពិន្ទុ​ពីការប្រកួត​២០​លើក​នៃ​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga ក្នុង​រដូវកាលមក​ទល់ពេលនេះ នឹង​ឈាន​ទៅ​កាន់​ការប្រកួ​ត​ជាមួយនឹង​ជ័យជម្នះ​៣​លើក ស្មើ​១លើក និង​ចាញ់​១លើក​ពីការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​​ទី​លើ​​ដៃ​គូ​រាល់​​ការ​ប្រកួត​ទាំង​អស់​។ អ្វី​ដែល​គួរ​ឲ្យ​​ចាប់​អារម្មណ៍​នោះ​គឺ​ថា ក្រុម Valencia ចាញ់​តែ​​១លើក​គត់​ពី​ការប្រកួត​ក្នុងផ្ទះ​ខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​​របស់​ពួក​គេ ដោយឈ្នះ​ដល់​ទៅ​៤លើក​។ ដោយឡែក ក្រុម Real Madrid បច្ចុប្បន្នកំពុង​តែ​​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៤ ដោយ​មាន​៣៥​ពិន្ទុ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់ការប្រកួត​នេះជា​មួយ​នឹង​ជ័យជម្នះ​​២លើក ចាញ់​២លើក និង​ស្មើ​១លើក​ពីការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះពួក​គេ​បាន​ការ​ពារ​មិន​ឲ្យមាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​តែ​១លើក​គត់​។ ក្រុម Real Madrid ដណ្តើម​បាន​ជ័យ​ជម្នះ​៣​លើក​ពី​ការប្រកួតក្រៅដី​៥លើក​ចុង​ក្រោយ​របស់​ពួកគេ​។ សម្រាប់​​​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ ក្រុម Real Madrid ធ្វើ​បានល្អ​ប្រសើរ​ជាង​តាមរយៈ​ការ​ដណ្តើម​បាន​ជ័​យ​ជម្នះ​២លើក ស្មើ​២លើក និង​ចាញ់​១លើក ប៉ុន្តែ Real ឈ្នះ​តែ​​១លើក​គត់សម្រាប់​ការ​​ធ្វើ​ដំណើរ​ជួបក្រុម Valencia…

វិភាគ៖ Eibar Vs Malaga ប្រកួតថ្ងៃទី23 ខែមករា ឆ្នាំ2018 ម៉ោង 3 ទៀបភ្លឺ

Eibar ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១០ ដោយ​មាន​​២៧​ពិន្ទុពី​​ការប្រកួត​​១៩​លើក​នៃក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga នៅ​រដូវ​កាល​មក​ទល់ពេលនេះ នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ជាមួយ​នឹង​ជ័យ​ជម្នះ​​៣លើក ស្មើ​១លើក និង​​ចាញ់​១លើក​ពីការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​ចំនួន​៣​ប្រកួត​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺថា ក្រុម Eibar ដណ្តើម​បាន​ជ័យ​ជម្នះ​ដល់​ទៅ​៤លើក​ជាប់​ៗ​​​គ្នា និង​ចាញ់​១លើកពី​ការ​ប្រកួត​ក្នុង​ផ្ទះខ្លួន​​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួកគេ​។ ដោយ​ឡែក ក្រុម Malaga បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​នៅ​បាត​តារាង ដោយ​មាន​ត្រឹម​តែ​១១​ពិន្ទុ​​គត់ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ទាំង​ខ្វះ​នូវ​ការ​ជឿជាក់ ក្រោយ​ពី​ចាញ់​ដល់​ទៅ​៤លើក​ជាប់​ៗ​គ្នា និង​ស្មើ​១លើក​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​បាន​របូត​​គ្រាប់​បាល់​រាល់​​ការប្រកួត​ទាំង​អស់ និង​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ដៃគូ​២​គ្រាប់​។ ក្រុម Malaga បាន​រង​បរា​ជ័យ​ដល់​ទៅ​៤លើក​ពីការប្រកួតក្រៅដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៥​លើក​ចុង​ក្រោយ​រវាងក្រុម​ទាំងពីរ ទាំង​ក្រុម Eibar និង Malaga ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក និង​ស្មើ​១លើក​ដូចគ្នា ប៉ុន្តែ ស្រប​ពេល​ដែល Eibar មាន​​ប្រៀប​ដោយ​ការ​លេង​ក្នុងផ្ទះខ្លួន​ឯង ពិសេស​មាន​ទម្រង់​លេង​ល្អ​ជាង…

វិភាគ៖ Espanyol Vs Barcelona ប្រកួតថ្ងៃទី18 ខែមករា ឆ្នាំ2018 ម៉ោង 3 ទៀបភ្លឺ

ក្រុម Espanyol ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​​​អេ​ស្ប៉ាញ La Liga នឹង​ឈានទៅ​កាន់​ការប្រកួត​​ជើង​ទី​១​នៃ​ពាន Copa del Rey វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​រាត្រីនេះ ជាមួយ​នឹង​ជ័យ​ជម្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១លើក​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​​ពួក​គេ​បាន​របូត​គ្រាប់​បាល់​តែ​២​​ប្រកួត​គត់​។ អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ក្រុម Espanyol ចាញ់​តែ​២​លើក​គត់ និង​ឈ្នះ​ដល់​​ទៅ​៣​លើក​ពីការប្រកួតក្នុងផ្ទះខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយឡែក ក្រុម Barcelona នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ ដោយ​ការ​មិនស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​​​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃគូ​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​​ចំនួន​៤​ប្រកួត​។ ប៉ុន្តែ ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​តែ​៣​លើក​គត់​ពី​ការប្រកួតក្រៅដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​​គ្នា​៥​លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ ក្រុម Barcelona ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​តាម​រយៈ​ការ​​ដណ្តើម​បាន​ជ័យ​ជម្នះ​​​៤​លើក និង​ចាញ់​១លើក ប៉ុន្តែ ស្រប​ពេល Espanyol រឹង​មាំ​ពេល​លេង​ក្នុងផ្ទះ​ខ្លួន​ឯង​នា​ពេល​ថ្មី​ៗនេះ ហើយ​ក្រុម​​ភ្ញៀវ ត​ឲ្យ​គ្រាប់​បាល់​ដ៏ច្រើន…

វិភាគ៖ Real Betis Vs Leganes ប្រកួតថ្ងៃទី16 ខែមករា ឆ្នាំ2018 ម៉ោង 3 ទៀបភ្លឺ

ក្រុម Real Betis ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​១២ ដោយ​មាន​២៤​ពិន្ទុ​ពី​​ការប្រកួត​​១៨​លើក​នៃ​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga មក​ទល់​ពេលនេះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជាមួយ​នឹង​ជ័យ​ជម្នះ​​២លើក និង​ចាញ់​៣​លើកពី​ការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​តែ​២​ប្រកួត​គត់​ និង​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចំនួន​២​​គ្រាប់ ឬ​តិច​ជាង​​នេះ​ដល់​ទៅ​៤​ប្រកួត​។ ក្រុម Real Betis ដណ្តើម​បាន​ជ័យ​ជម្នះ​តែ​១លើក​គត់​ពី​ការប្រកួត​ក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Leganes បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​១១ ដោយ​មាន​២៤​ពិន្ទុ​ដូច​​គ្នា ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​​២លើក ស្មើ​​១លើក និង​ចាញ់​២​លើក​ពី​ការប្រកួត​៥​លើកចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​បាន​​របូត​​គ្រាប់​បាល់​តែ​២​ប្រកួត​គត់​​ និង​​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចំនួន​១​​គ្រាប់ ឬ​តិច​ជាង​​នេះ​ដល់​ទៅ​៤​ប្រកួត​។ ក្រុម Leganes មិន​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​ក្រៅដី​៥​លើកចុងក្រោយ​របស់​ពួក​គេ​។​ សម្រាប់​ការ​ជួប​គ្នា​៥​លើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ Leganes ធ្វើ​បានល្អ​ប្រសើរ​ជាង តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក ស្មើ​១​លើក និង​ចាញ់​១លើក ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺថា ក្រុម​ទាំងពីរ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​មួយ​ប្រកួត​ចំនួន​២​​គ្រាប់…

វិភាគ៖ Real Madrid Vs Villarreal ប្រកួតថ្ងៃទី13 ខែមករា ឆ្នាំ2018 ម៉ោង 10:15 យប់

Real Madrid ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ដោយ​មាន​៣២​ពិន្ទុ​ពី​ការប្រកួត​១៧​លើក​នៃ​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga ក្នុង​​​រដូវ​កាលមក​ទល់ពេលនេះ ជា​​​មួយនឹង​ជ័យជម្នះ​​២លើក ស្មើ​២លើក ​និង​ចាញ់​១លើក​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​បាន​ខក​ខាន​ក្នុង​ការរក​គ្រាប់​បាល់​លើ​ដៃគូ​តែ​១លើក​គត់​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ក្រុម Real Madrid ចាញ់​១លើក ស្មើ​១លើក និងឈ្នះ​៣លើក​ពីការ​ប្រកួត​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​​។ ដោយ​ឡែក ក្រុម Villarreal បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ដោយ​​មាន​២៨​ពិន្ទុ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​​កាន់​ការប្រកួត​នេះ​​ជាមួយនឹង​ជ័យជម្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១លើក​ពី​ការប្រកួត​៥​លើក​ចុង​​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួកគេ​បាន​របូត​គ្រាប់​បាល់​តែ​៣​ប្រកួត​គត់​។ ក្រុម Villarreal ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក និង​​ចាញ់​​២លើក​ពីការប្រកួត​​ក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ ក្រុម Real Madrid ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​តាម​រយៈ​ការ​ដណ្តើម​បាន​​ជ័យ​ជម្នះ​២លើក ស្មើ​២លើក និង​ចាញ់​១លើក ប៉ុ​ន្តែ ស្រប​​ពេល​ដែល​ក្រុម​ម្ចាស់​ផ្ទះ​ហាក់​ដូច​ជា​ធ្លាក់​ចុះ​ទម្រង់​លេង​​នា​ពេល​ថ្មី​ៗនេះ…

វិភាគ៖ Barcelona Vs Celta Vigo ប្រកួតថ្ងៃទី13 ខែមករា ឆ្នាំ2018 ម៉ោង 3:30នាទី ទៀបភ្លឺ

ក្រុម Barcelona ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​​កំពូល​របស់​អេ​ស្ប៉ាញ La Liga នឹង​ឈាន​ទៅកាន់​ការប្រកួត​​ជើង​ទី​២​នៃ​ពាន Copa del Rey វគ្គ​១៦​ក្រុម​ចុងក្រោយ​​នៅ​​រាត្រីនេះ ដោយ​ត្រូវ​​ការ​ឈ្នះ​​យ៉ាងខ្លាំង ក្រោយ​ពី​ត្រឹម​តែ​អាច​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ កាល​ពី​ជើង​ទី​​១។ ក្រុម Barcelona មិន​ស្គាល់​ចាញ់​សោះ​ពីការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយ​ឈ្នះ​ដល់​​ទៅ​៤លើក និង​ស្មើ​១លើក ក្នុង​នោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើដៃ​គូ​ចាប់​ពី​២​គ្រាប់​​​ឡើង​ទៅ​ចំនួន​៤​ប្រកួត​ និង​របូត​វិញ​តែ​​១​គ្រាប់​គត់​។ ក្រុម Barcelona ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​៤លើក និង​ស្មើ​១លើក​ពី​​ការ​ប្រកួត​​ក្នុងផ្ទះខ្លួន​​​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​ផងដែរ​។ ដោយ​ឡែក ក្រុម Celta Vigo ក៏​លេង​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អេ​​ស្ប៉ាញ​ផងដែរ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​​នេះ​ជាមួយ​នឹង​ជ័យ​ជម្នះ​​តែ​១លើក​គត់ ប៉ុន្តែ ស្មើ​២លើក ​និង​ចាញ់​២លើក​ពី​ការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​រាល់​ការប្រកួត​ទាំងអស់​។ ក្រុម Celta Vigo ដណ្តើម​បាន​ជ័យ​ជម្នះ​​តែ​មួយ​លើក​គត់ពី​ការប្រកួតក្រៅដី​៥លើក​ចុង​ក្រោយ​របស់ពួក​គេ ដោយ​ចាញ់​៣លើក​។…

វិភាគ៖ Real Madrid Vs Numancia ប្រកួតថ្ងៃទី11 ខែមករា ឆ្នាំ2018 ម៉ោង 3 ទៀបភ្លឺ

ក្រុម Real Madrid ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​អេ​ស្ប៉ាញ La Liga នឹង​ឈាន​ទៅ​កាន់​ការប្រកួត​ជើង​ទី​២​នៃ​ពាន​អេ​ស្ប៉ាញ Copa del Rey វគ្គ​១៦​​ក្រុម​ចុង​នៅ​រាត្រីនេះ ទាំង​ការ​​ជឿ​ជាក់ ក្រោយ​ពី​បាន​យកឈ្នះ​លើក្រុម Numancia កាល​ពី​​ជើង​ទី​១ក្នុង​លទ្ធផល​។ ក្រុម Real Madrid បាន​កត់ត្រា​ជ័យ​ជម្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​បាន​របូត​គ្រាប់​បាល់​៣​ប្រកួត​។ ក្រុម Real Madrid ចាញ់​តែ​​១​លើក​គត់​ពីការប្រកួត​ក្នុង​ផ្ទះខ្លួន​​ឯង​៥​លើកចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Numancia ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២​របស់​អេ​ស្ប៉ាញ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជា​មួយនឹង​ជ័យ​ជម្នះ​២លើក ស្មើ​២លើក ​និង​ចាញ់​១លើក ក្នុង​នោះ​ពួក​គេ​បាន​របូត​​គ្រាប់​បាល់​៣លើក​ដូច​គ្នា​។ ក្រុម Numancia ដណ្តើម​បាន​ជ័យ​ជម្នះ​តែ​​១លើក​គត់​ពី​​ការប្រកួត​ក្រៅដី​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជយប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ Real Madrid…

វិភាគ៖ Barcelona Vs Levante ប្រកួតថ្ងៃទី7 ខែមករា ឆ្នាំ2018 ម៉ោង 10:15 យប់

Barcelona ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ដោយ​មាន​៤៥​ពិន្ទុ​ពី​ការប្រកួត​១៧​លើក​​នៃ​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga នៅ​រដូវកាល​នេះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជា​មួយ​នឹង​ការ​មិនស្គាល់​​ចាញ់​សោះ​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​ក្នុង​មួយ​ប្រកួត​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​រាល់​ការប្រកួត​ទាំង​៥លើក​។ ក្រុម Barcelona ក៏​មិនស្គាល់​ចាញ់​ផងដែរ​ពី​ការប្រកួតក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយឈ្នះ​៤លើក​ដូច​គ្នា​។ ដោយ​ឡែក ក្រុម Levante បច្ចុប្បន្ន​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៦ ដោយ​មាន​១៨ពិន្ទុ​​ពី​ការប្រកួត​១៧​លើក ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការប្រកួត​ជា​មួយនឹង​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​​៥លើក​ចុងក្រោយ​​របស់ពួក​គេ ដោយ​ឈ្មោះ​៤លើក និង​ចាញ់​១លើក ក្នុងនោះ​ពួក​គេ​បាន​រក​គ្រាប់​បាល់​លើ​ដៃ​គូ​តែ​២​គ្រាប់​គត់​។ ក្រុម Levante ដណ្តើម​​បាន​ជ័យ​ជម្នះ​២​លើក​ពី​ការប្រកួត​ក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាង​​​ក្រុម​ទាំងពីរ ក្រុម Barcelona បាន​ធ្វើ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​តាម​រយៈ​ការ​​យក​ឈ្នះ​ទាំង​៥លើក ក្នុង​នោះពួក​គេ​បាន​​ឈ្នះ​ដោយ​រក​គ្រាប់​បាល់​នាំ​មុខ​ចាប់​ពី​៤​​គ្រាប់​ឡើង​ចំនួន​៤​ប្រកួត​។ ហេតុនេះ ជា​មួយ​នឹង​ការ​មាន​ប្រៀប​ដោយ​ការ​លេង​លើ​ទឹក​ដីខ្លួន​ឯង និង​មាន​ភាព​មុត​ស្រួចក្នុង​តំបន់​ប្រយុទ្ធ ជា​ការរំពឹង​ទុក ក្រុម​ម្ចាស់​ផ្ទះគួរ​តែ​មិន​លំ​បាក​ក្នុង​ការរក​​បាន​ជ័យ​ជម្នះ​ដ៏​ធំ​មួយ​ឡើយ​៕ ការ​ណែនាំ៖ ក្រុម Barcelona គឺ​ជា​ជម្រើស​ល្អ

វិភាគ៖ Atletico Madrid Vs Getafe ប្រកួតថ្ងៃទី6 ខែមករា ឆ្នាំ2018 ម៉ោង 7 យប់

Atletico Madrid ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​​២ ដោយ​មាន​៣៦​ពិន្ទុ​ពី​ការប្រកួត​​១៧​លើក​នៃ​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga មក​ទល់​ពេលនេះ នឹង​ឈាន​ទៅ​កាន់​​ការប្រកួត​នេះ​​ទាំង​ការ​ជឿជាក់ ក្រោយ​ពី​បាន​កត់ត្រា​ជ័យ​ជម្នះ​៤​លើក និង​ចាញ់​តែ​​១​លើក​គត់​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​​នោះពួក​គេ​បាន​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​គត់​។ ក្រុម Atletico Madrid មិន​ស្គាល់​ចាញ់​សោះ​ពីការប្រកួតក្នុង​ផ្ទះ​ខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ឈ្នះ​៤លើក​ជាប់​ៗ​​​គ្នា និង​ស្មើ​១លើក​។ ដោយ​ឡែក ក្រុម Getafe បច្ចុប្បន្ន​​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដោយ​មាន​២៣​ពិន្ទុ ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជាមួយ​នឹង​ជ័យ​ជម្នះ​​២លើក ស្មើ​១លើក និង​ចាញ់​២​លើក​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​បាន​របូត​គ្រាប់ និង​ស៊ុត​បាល់​លើ​ដៃគូ​២​ប្រកួត​ដូច​គ្នា​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា ក្រុម​ Getafe មិន​​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​ក្រៅដី​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ ក្រុម Atletico Madrid បាន​គ្រប់​គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​៤​លើក និង​ស្មើ​១​លើក ហេតុនេះ ជាមួយ​នឹង​ការ​មាន​​ប្រៀប​ដោយ​ការ​លេង​ក្នុងផ្ទះខ្លួន​ឯង ពិសេស​មាន​ទម្រង់​លេង​ល្អ​​ជាង​ដាច់…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់