វិភាគ LA LIGA

វិភាគ៖ Real Sociedad Vs Sporting Gijon ប្រកួត​ថ្ងៃ​ទី​11 ខែមេសា ឆ្នាំ​2017 ម៉ោង 1:45 ទៀប​ភ្លឺ

ក្រុម​ម្ចាស់​ផ្ទះ Real Sociedad នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ទាំង​ខ្វះ​នូវ​ការ​ជឿ​ជាក់ ក្រោយ​ពី​មិន​ស្គាល់​​ឈ្នះ​សោះ​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​​គេ ដោយ​ចាញ់​៤​លើក និង​ស្មើ​១​លើក ក្នុង​នោះ​ពួក​​​គេ​បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ដៃ​​គូ​តែ​១​​គ្រាប់​គត់ និង​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​មួយ​ប្រកួត​២​គ្រាប់ ឬ​តិច​ជាង​នេះ​ទាំង​៥​លើក​។ Sociedad ដែល​ទើប​តែ​ចាញ់​ក្រុម Atletico Madrid ១-០ កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​មុន​នោះ បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​​ថ្នាក់​លេខ​៨ ដោយ​មាន​៤៩​ពិន្ទុ ហើយ​ពួក​គេ​ក៏​មិន​ស្គាល់​ឈ្នះ​​ផង​ដែរ​ពី​ការ​ប្រកួត​​ក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Sporting Gijon ដែល​ទើប​តែ​​ចាញ់​ក្រុម Malaga ១-០ កាល​ពី​ពេល​ថ្មី​ៗ​នេះ នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​១​លើក ស្មើ​២​លើក និង​ចាញ់​២​លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​មួយ​ប្រកួត​​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​តែ​១​លើក​គត់​។ ក្រុម​ទាំង​ពីរ​ដណ្តើម​បាន​ជ័យ​ជម្នះ​២​លើក និង​ស្មើ​១​លើក​ដូច​គ្នា ប៉ុន្តែ ស្រប​ពេល​ដែល​ក្រុម​ទាំង​ពីរ​មាន​កំណត់​ត្រា​នៃ​ការ​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​តិច​តួច​ដូច​គ្នា ជា​ការរំពឹង​ទុក ការ​ប្រកួត​គួរ​តែ​បន្ត​ប​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​តិច​តួច​ម្តង​ទៀត​៕ ការ​ណែ​នាំ​មុខ៖ គ្រាប់​បាល់​តិច​ជាង 2.5/3…

វិភាគ៖ Bilbao ត្រូវបានរំពឹងទុកថា នឹងផ្តួលក្រុម Villarreal

Villarreal Vs Ath Bilbao ម៉ោង 1:45 ទៀប​ភ្លឺ សម្រាប់ថ្ងៃទី៧ ខែមេសា ក្រោយ​ពី​បាន​ផ្តួលក្រុម Real Betis ក្នុង​លទ្ធផល ១-០ ពី​ការ​ប្រកួត​កាលពី​ពាក់កណ្តាល​សប្តាហ៍ថ្មី​ៗនេះ ក្រុម Villarreal ដែល​បច្ចុប្បន្នកំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៥ ដោយមាន​៥១​ពិន្ទុ ពីការ​ប្រកួត​៣០​លើកនៃក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga នោះ អាចនឹង​រង​បរា​ជ័យ​វិញ ពេល​ធ្វើ​ជាម្ចាស់ផ្ទះទទួលក្រុម Ath Bilbao​។ Villarreal ដណ្តើម​បាន​ជ័យជម្នះ​តែ​១លើកគត់​ពីការ​ប្រកួត​​៣លើក​ចុងក្រោយ​របស់​ពួកគេ និង​ចាញ់​ដល់​ទៅ​២លើក ហើយ​​អ្វី​ដែលគួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា ក្រុម Villarreal ដណ្តើម​បាន​ជ័យ​ជម្នះ​តែ​មួយ​លើកគត់​ពីការប្រកួតក្នុងផ្ទះខ្លួន​ឯង​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយឡែក ក្រុម Bilbao នឹង​ឈានទៅកាន់ការប្រកួតនេះ​​ទាំ​ងការ​ជឿ​ជាក់ ក្រោយពី​បាន​ផ្តួលក្រុម Espanyol ២-០…

វិភាគ៖ Valencia ត្រៀមរក្សាភាពខ្លាំងពេលប៉ះ Celta Vigo រាត្រីនេះ

Valencia Vs Celta Vigo ម៉ោង 2:30 ទៀប​ភ្លឺ ក្រុម Valencia ដែល​ទើប​តែ​​ផ្តួល​ក្រុម Depotivo ៣-០ កាល​ពី​ថ្ងៃ​សៅរ៍​នោះ នឹង​​សម្លឹង​រក​ការ​រក្សា​​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង នៅ​ពេល​បើក​​ទ្វារ​ស្វាគមន៍​ក្រុម Celta Vigo នៅ​រាត្រី​នេះ ក្រោយ​ពី​​បាន​កត់​ត្រា​ជ័យ​ជម្នះ​៤​លើក និង​ស្មើ​១​លើក ពី​ការ​ប្រកួ​តក្នុង​ផ្ទះ​ខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួកគេ ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ផ្តួល​ក្រុម Real Madrid ផងដែរ​។ Valencia បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​១៣ ដោយ​មាន​៣៣​ពិន្ទុ​ពី​ការ​ប្រកួត​២៩​លើក ហើយ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​​ជា​មួយ​នឹង​ជ័យ​ជម្នះ​១​លើក ស្មើ​១​លើក និង​ចាញ់​១​លើក​ពីការ​ប្រកួត៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Celta Vigo ដែល​ទើប​តែ​បាន​ផ្តួល​ក្រុម Las Palmas ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​នោះ អាច​នឹង​ត្រូវ​រង​បរា​ជ័យ​​វិញ​ពេល​​ប៉ះ​ក្រុម​កំពុង​​ឡើង​ទម្រង់​លេង…

វិភាគ៖ ក្រុម Eibar ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​យក​ឈ្នះ​លើ​ក្រុម Las Palmas

Eibar Vs Las Palmas ម៉ោង 12:30 រំលង​អធ្រាត្រ ​ថ្ងៃ​ទី​៧ ខែមេសា ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម Villarreal ក្នុង​លទ្ធ​ផល ២-៣ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga កាល​ពី​សប្តាហ៍​មុន​នេះ ក្រុម Eibar ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដោយ​មាន​៤៤​ពិន្ទុ​ពី​ការ​ប្រកួត​២៩​លើក នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ​​ប្រកប​ដោយ​ការ​ជឿ​ជាក់​។ អ្វី​ដែល​គួរ​ឲ្យ​កត់​​​សម្គាល់​នោះ​គឺ​ថា ក្រុម Eibar មិន​ស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​ពួក​គេ​ចាញ់​តែ​មួយ​លើក​គត់​ពី​ការ​ប្រកួត​ក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ឈ្នះ​៣​លើក និង​ស្មើ​១​លើក​។ ក្រុម Las Palmas អាច​នឹង​​រង​​បរា​ជ័យ​ម្តង​ទៀត​នៅពេល​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Eibar ក្រោយ​ពី​ទើប​តែ​បនា​រង​បរា​ជ័យ​ ៣-១​ នៅ​លើ​ទឹក​ដីក្រុម Celta Vigo កាល​ពី​​ថ្ងៃ​អាទិត្យ ហើយ​ពួក​គេ​​បច្ចុប្បន្ន​​ពួក​គេ​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​១២…

វិភាគ៖ Celta Vigo មានជំនឿចិត្តខ្ពស់ក្នុងការយកឈ្នះលើ Las Palmas

Celta Vigo នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ​​ទាំង​ការ​ជឿ​ជាក់​ខ្ពស់ ក្រោយ​ពី​បានកត់ត្រា​ជ័យជម្នះ ១-០ …

វិភាគ៖ Espanyol Vs Betis នៃ​​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga

ក្រុម Espanyol ដែល​បច្ចុប្បន្ន​កំពុង​តេ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៩ ដោយ​មាន​៤០​ពិន្ទុ​ពី​ការ​ប្រកួត​២៨​លើក​នៃ ….

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់