វិភាគ PREMIER LEAGUE

ការ​វិភាគ និង​ព្យាករ​សម្រាប់ Arsenal vs Everton

Arsenal បាន​ចាប់​ផ្តើម​រដូវ​កាល​នេះ​ទាំង​ភាព​ត្រដាប​ត្រដួស ក្រោយពី​រង​បរា​ជ័យ​២លើក​ជាប់​ៗ​គ្នា ប៉ុន្តែ ក្រោយ​មកពួក​គេ​បាន​ស្រោច​ស្រង់​វិញ​តាម​រយៈកា​រយកឈ្នះ​៣លើក​ជាប់​ៗ​គ្នា​។ លើស​ពី​នេះ​ទៅទៀត ពួកគេ​ក៏​បាន​កត់ត្រា​ជ័យជម្នះ​​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ UEFA Europa League របស់​ពួកគេ​​ផងដែរ នៅ​ពេលប្រកួត​ជាមួយ​នឹងក្រុម​អ៊ុយក្រែន Vorskla​។ Arsenal នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​តាម​រយៈ​ការ​មាន​ប្រៀប​ដោយ​ការ​លេង​នៅលើ​ទឹកដីខ្លួន​​ឯង បើ​ទោះ​បី​ពួកគេ​នឹង​អវត្តមាន​​កីឡាករ​៤នាក់​ដោយ​សារ​តែ​បញ្ហា​របួស​​។ ដោយ​ឡែក ក្រុម Everton នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួតក្រៅដី ដោយ​មាន​ទម្រង់​លេង​មិន​រឹង​មាំ​ក្នុង​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ពួកគេ​បាន​យកឈ្នះ​១លើក ស្មើ​៣លើក និង​ចាញ់​១លើក​។ ការ​ជួប​គ្នា​រវាងក្រុម Arsenal និង Everton: • Arsenal បាន​យកឈ្នះ​​ការ​ជួប​គ្នា​៣លើក​​​ចុងក្រោយ​ជាប់​ៗ​គ្នា​រវាងក្រុម​ទាំង​២ • ក្នុង​ការ​ជួប​គ្នា​៥លើក​​ចុងក្រោយ​រវាងក្រុម​ទាំង​២ ក្រុម Arsenal នៅ​តែ​គ្រប់គ្រង​ទាំងស្រុង​តាម​រយៈ​កា​រយកឈ្នះ​៤លើក និង​ចាញ់​១លើក​។ ការណែនាំ​ការភ្នាល់​សម្រាប់ Arsenal vs…

ការ​វិភាគ និងព្យាករ​សម្រាប់ West Ham vs Chelsea

West Ham នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​​ទទួលក្រុម Chelsea ចំ​ពេល​ដែល​ពួក​គេ​បាន​វិល​ទៅ​រក​ទម្រង់លេង​ដ៏ល្អ​របស់​ខ្លួន​វិញ​។ ក្រុម​ញញួរ​ធំមួយនេះ មិន​បាន​​ចាប់​ផ្តើម​យ៉ាងល្អ​ឡើយ​នៅ​រដូវ​កាលនេះ តាម​រយៈ​កា​រចាញ់​៤លើក​ពីការប្រកួត​បើកឆាក​៥លើក​​។ ប៉ុន្តែ ពួក​គេ​បាន​ស្តារ​មុខ​មាត់​របស់​ពួក​គេ​ត្រឡប់​មក​វិញ តាម​រយៈ​កា​រយកឈ្នះ​លើ​ក្រុម Everton ក្នុងលទ្ធផល ៣–១​ កាល​ពី​ចុង​សប្តាហ៍មុន​។ ដោយឡែក ក្រុម​តោ​ខៀវ នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​​នេះ ដោយ​ស្ថិតក្នុង​ទម្រង់​លេងយ៉ាងល្អ ក្រោយពី​ពួក​គេ​បាន​យកឈ្នះ​៥លើក​ពីការប្រកួត​បើកឆាក​ទាំង​៥លើក​​របស់​ខ្លួន​។ ជាមួយ​គ្នានេះ ពួកគេ​ក៏​ទើប​តែ​បានយកឈ្នះ​លើក្រុម PAOK របស់​ក្រិក ក្នុងលទ្ធផល ១–០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ UEFA Europa League កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ​ផងដែរ​។ ការ​ជួប​គ្នា​រវាងក្រុម West Ham និង Chelsea: • ការ​ជួប​គ្នា​ជាលើក​ចុងក្រោយ​​រវាង​ក្រុម​ទាំង​២នៅ Stamford Bridge…

ការវិភាគ និងព្យាករសម្រាប់ Fulham vs Watford

បើ​​ទោះ​បី​​រង​បរា​​ជ័យ​ក្រោមស្នា​ដៃក្រុម Manchester City ក្រុម Fulham នៅ​តែ​ស្ថិតក្នុង​​ទម្រង់​លេង​យ៉ាងល្អ​។ ក្រុម Fulham បានរក្សា​កំណត់ត្រា​នៃ​មិនស្គាល់​ចាញ់​សោះ​​របស់​ខ្លួន​ពីការ​ប្រកួត​៤លើក​ចុងក្រោយ ក្នុង​រាល់​យុទ្ធ​នាការ​ទាំង​អស់​។ ពួក​គេ​​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួតនេះ ក្នុង​គោល​បំណង​នៃការ​ស្តារ​មុខ​មាត់​ត្រឡប់​មក​វិញ​។ ប៉ុន្តែ Fulham បាន​របូត​គ្រាប់​​បាល់​យ៉ាង​ហោចណាស់​​២​គ្រាប់ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយ​​ឡែក ក្រុម Watford ក៏​បាន​​កត់ត្រា​ជ័យជម្នះ​៤លើក​ជាប់​ៗ​គ្នា​ផងដែរ មុននឹង​ចាញ់​ក្រុម​ Man United ២-១​។ ការ​ជួប​គ្នា​រវាងក្រុម Fulham និង Watford: ក្នុង​ការ​ជួប​គ្នា​១​លើក​ចុងក្រោយ ដែល​ត្រូវ​បាន​លេង​កាល​ពី​ខែ​មីនា ដើម​ឆ្នាំនេះ ក្រុម Watford បាន​យកឈ្នះ​តាម​រយៈ​ការ​រក​គ្រាប់​បាល់​នាំមុខ​១​គ្រាប់​។ ក្នុង​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ ក្រុម Watford…

ការវិភាគ និងព្យាករសម្រាប់ Manchester United vs Wolves

ក្រុម​បិសាចក្រហម​មួយ​នេះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ការ​ប្រកួត​ទាំង​ការ​ជឿ​ជាក់ ក្រោយពី​កត់ត្រា​ជ័យជម្នះ​នៃក្រប​ខ័ណ្ឌ Premier League ២លើក​ជាប់​ៗ​គ្នា​។ ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​ពិត​ជា​មាន​សមត្ថភាព ក្រោយពី​ផ្តួលក្រុម Young Boys ក្នុង​ក្របខ័ណ្ឌ UEFA Champions League កាលពី​ពាក់​កណ្តាល​សប្តាហ៍​ថ្មី​ៗនេះ​។ Man United នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​នេះ ដោយមាន​គោល​បំណងក្នុង​ការ​រក​ឲ្យ​បាន​៣​ពិន្ទុ​ផ្សេង​ទៀត និង​កត់ត្រា​ជ័យជម្នះ​៣លើក​ជាប់​ៗ​គ្នា​។ ដោយ​ឡែក ក្រុម Wolves កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាងល្អ និង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ ក្រោយពី​មិនស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​៣លើក​ចុងក្រោយ ដោយ​ស្មើ​១លើក និង​ចាញ់​២លើក​ជាប់​ៗ​គ្នា​។ ការ​ជួប​គ្នា​រវាងក្រុម Manchester United និង Wolverhampton: Manchester United បាន​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ពីការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២។ ក្រុម Man United…

ការវិភាគ និងព្យាករសម្រាប់ Brighton vs Tottenham

Brighton នឹង​ត្រូវ​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម Spurs នាកីឡដ្ឋាន Falmer សម្រាប់​ការ​ប្រកួត​ជាលើក​ទី​២​នៅឆ្នាំនេះ​។ ក្រុម Brighton នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ ក្រោយពី​បាន​​ស្រោច​ស្រង់​បាន​១​ពិន្ទុ​ក្នុងការប្រកួតក្រប​ខ័ណ្ឌ Premier League នៅ​លើ​ទឹកដីក្រុម Southampton កាលពី​សប្តាហ៍មុន​។ ពួក​គេ​បាន​ធ្វើ​ការ​វាយ​បក​ពីការ​ដេញ​តាមពី​ក្រោយិ​២​គ្រាប់ ដើម្បី​បណ្តើម​​បាន​លទ្ធ​ផលស្មើ ២-២ ក្នុង​ការ​ប្រកួត​​​ចុងក្រោយ​របស់​ពួក​គេ​។ ក្រុម Brighton ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពីការប្រកួតក្រប​ខ័ណ្ឌ Premier League ៥លើក​ចុងក្រោយ​របស់​ពួកគេ​​នៅ​រដូវកាលនេះ​។ ដោយ​ឡែក ក្រុម Tottenham បាន​រង​បរា​ជ័យ​៣លើក​ជាប់​ៗ​គ្នា​ក្នុង​រាល់​យុទ្ធ​នាការ​ទាំង​អស់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ២លើក​ចុងក្រោយ​របស់​ពួក​គេ​ផងដែរ​។ ពួកគេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Watford និងLiverpool ក្នុង​ការប្រកួត​២លើកចុងក្រោយ​របស់​ខ្លួន​។ ការជួប​គ្នា​រវាងក្រុម Brighton និង…

ការ​វិភាគ និង​ព្យាករ​សម្រាប់ Everton vs West Ham

បើ​ទោះ​បីមិនស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​បើកឆាក​ទាំង​៤លើក​របស់​ខ្លួននៅ​រដូវកាល​នេះ​ក៏ដោយ ប៉ុន្តែ Everton ប្រហែល​ជា​មិន​ទទួល​បានលទ្ធផល​ដែលពួកគេ​ចង់​បាន​ឡើយ​។ ពួក​គេ​បាន​​បញ្ចប់ត្រឹម​លទ្ធផល​ស្មើ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ២លើក​ចុងក្រោយ​របស់​ខ្លួន នៅពេល​ជួបក្រុម Bournemouth និង Huddersfield មុន​នឹង​សម្រាក​​សម្រាប់​យុទ្ធ​នាការ​​អន្តរ​ជាតិ​។ ដោយឡែក ក្រុម West Ham បាន​​ចាប់​ផ្តើម​យ៉ាង​អន់​នៅ​រដូវ​កាល​នេះ ក្រោយពី​មិនស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​៤លើក​របស់​ខ្លួន ដោយ​ចាញ់​ទាំង​៤លើក​។ ការ​ជួប​គ្នា​រវាងក្រុម Everton និង West Ham: • West Ham ដណ្តើម​បាន​៣ពិន្ទុ​ពី​ការ​ជួបគ្នា​លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២​។ ក្នុង​ចំណោម​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ ក្រុម Everton បានយកឈ្នះ​២លើក និង​ចាញ់​២លើកដូច​គ្នា​​។ ការ​ណែនាំ​ការ​ភ្នាល់​សម្រាប់ Everton vs West Ham: ក្រុម​ទាំង​២…

ការ​វិភាគ និងព្យាក​រសម្រាប់ Wolves vs Burnley

ក្រុម Wolves នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Burnley ក្នុងការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ក្រុម Wolverhampton Wanderers បាន​ស្ថិតក្នុង​ទម្រង់លេង​យ៉ាងល្អ​ បើគិត​ចាប់​តាំងពីពួក​គេ​បាន​ឈ្នះ​សិទ្ធិ​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Premier League នៅរដូវកាល​​នេះ​។ ក្រុម Wolves ពិត​ជា​មាន​សំណាង​ណាស់​ក្នុង​ការ​ដណ្តើម​បាន​៣​ពិន្ទុ​ពីការប្រកួត​ចុងក្រោយ​របស់ខ្លួន​ជាមួយនឹងក្រុម West Ham ខណៈ​ដែលពួក​គេ​បាន​កត់ត្រា​ជ័យជម្នះ​១​លើក ស្មើ​២លើក និង​ចាញ់​១លើក​ពី​ការ​ប្រកួត​បើកឆាក​៤លើក​របស់ខ្លួន​។ ដោយឡែក ក្រុម Burnley មិន​ទាន់ស្គាល់​ឈ្នះ​នៅ​ឡើយ​ទេ​ក្នុង​រដូវកាលនេះ ក្រោយ​ពី​ចាញ់​៣​ប្រកួត និង​ស្មើ​១លើក​។ ការ​ជួប​គ្នា​រវាងក្រុម Wolves និង Burnley: • ការ​ជួប​គ្នា​២លើក​ចុងក្រោយ​រវាងក្រុម​ទាំង២ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​។ ក្នុងការ​ជួប​គ្នា​៥លើក​ចុងក្រោយ​ ក្រុម Wolves ឈ្នះ​១លើក ហើយក្រុម Burnley…

ការវិភាគ និងព្យាករសម្រាប់ Newcastle United vs Arsenal

Newcastle នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​លើ​ទម្រង់​លេង​របស់​ពួកគេ​។ ក្រុម​សារិកា​ព្រៃមួយ​នេះ ដណ្តើម​បាន​ត្រឹម​តែ​១ពិន្ទុគត់​ពី​ការប្រកួត​៤លើក​របស់​ខ្លួន ដោយ​ចាញ់​ដល់​ទៅ​៣លើក​។ ដោយ​ឡែក ក្រុម Arsenal ក៏​ចាប់ផ្តើម​មិន​បានល្អ​ផង​ដែរ ក្រោយ​ពី​បាន​រង​បរា​ជ័យ​២លើកក្រោម​ស្នាដៃ​ក្រុម Chelsea និង Manchester City​។ ប៉ុន្តែ ពួកគេ​បាន​ស្តារ​មុខមាត់​វិញ​តាម​រយៈ​ការ​យកឈ្នះ​លើក្រុម West Ham និង Cardiff City​។ ការ​ជួបគ្នា​រវាងក្រុម Newcastle United និង Arsenal Newcastle United បាន​យកឈ្នះលើ​ក្រុម Arsenal ២-១​ ក្នុង​ការ​ជួប​គ្នា​ជាលើក​ចុងក្រោយ​កាលពី​ដើម​ឆ្នាំ​​នេះ​។ ក្នុង​ការ​ជួប​គ្នា​៥លើក​​ចុងក្រោយ​រវាងក្រុម​ទាំង​២ ក្រុម Arsenal បានយកឈ្នះ​៤លើក ហើយ​ការ​ជួប​គ្នា​ភាគ​ច្រើន​រវាងក្រុម​ទាំង​២ បាន​បង្កើត​ឲ្យ​មានគ្រាប់​បាល់ច្រើន​ជាង 2.5 ការណែនាំ​ការ​ភ្នាល់​សម្រាប់…

ការវិភាគ និងព្យាករសម្រាប់ Watford vs Manchester United

Watford នឹង​ធ្វើ​ជាម្ចាស់​​ផ្ទះ​ទទួល​ក្រុម Man United នៅ​ថ្ងៃ​សៅរ៍នេះ ទាំង​ការ​ជឿជាក់ ក្រោយពី​មិនស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត​៤លើក​ដំបូង​របស់ខ្លួន​ក្នុងក្របខ័ណ្ឌ Premier League ដោយ​ឈ្នះ​ទាំង​៤លើក​​។ ក្រុម Watford បាន​យកឈ្នះ​លើក្រុម Tottenham ២-១ ក្នុងការ​ប្រកួត​ចុងក្រោយ​របស់ខ្លួន កាលពី​២​សប្តាហ៍មុន​។ ដោយ​ឡែក ក្រុម Man United នឹង​ឈាន​ទៅ​កាន់​ការប្រកួតនេះ ក្រោយពី​ឈ្នះ​២លើក និង​ចាញ់​២លើក​ពី​ការប្រកួត​៤លើក​របស់​ខ្លួន ហើយពួក​គេ​បាន​ស្តារ​មុខមាត់​ពី​ការ​ចាញ់ ៣-០ ក្រោមស្នា​ដៃក្រុម Spurs តាម​រយៈ​​ការ​ផ្តួលក្រុម Burnley ២-០​។ ការ​ជួប​គ្នា​រវាងក្រុម Watford និង Manchester United: Man United បាន​ឈ្នះ​ក្នុង​ការ​ជួប​គ្នា​ជាលើក​ចុង​ក្រោយ​រវាងក្រុម​ទាំង​២​។ ក្នុងការ​ជួប​គ្នា​៥លើក​ចុងក្រោយ…

ការវិភាគ និងព្យាករសម្រាប់ Chelsea vs Cardiff

ក្រុម Chelsea នឹង​ឈាន​ទៅកាន់​ការប្រកួត​សប្តាហ៍​ទី​៥នៃក្រប​ខ័ណ្ឌ Premier League ទាំង​ការ​ជឿជាក់ ខណៈ​ដែល​ពួកគេ​មិន​ទាន់​របូត​១​ពិន្ទុ​នៅ​ឡើយ​ទេ ក្នុង​រដូវកាល​មក​​ទល់​ពេលនេះ ក្រោយពីឈ្នះ​៤លើកពី​ការ​ប្រកួត​បើកឆាក​ទាំង​៤លើក​របស់​​ខ្លួន​ ដើម្បីមាន​១២ពិន្ទុពេញ​។ ដោយ​ឡែក ក្រុម Cardiff City មិនស្គាល់​ឈ្នះ​នៅ​ឡើយ​ទេ ក្រោយពី​ពួកគេ​បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ​២លើក និង​ចាញ់​២លើក​។ ការ​ជួបគ្នា​រវាងក្រុម Chelsea និង Cardiff City: Chelsea ធ្វើ​បាន​ល្អ​ប្រសើរ​ជាង តាម​រយៈ​ការយកឈ្នះ​ទាំង​៣លើកពី​ការ​ជួប​គ្នា​ទាំង​៣លើក​រវាងក្រុម​ទាំង​២​។ ក្រុម​ទាំង​២​រក​បាន​គ្រាប់​បាល់​ដូចគ្នា​ទាំង​៣លើក និង​បង្កើត​ឲ្យមាន​គ្រាប់​បាល់​សរុប​ច្រើន​ជាង​ 2.5 ទាំង​៣​ប្រកួត​ដូច​គ្នា​។ ការណែនាំ​ការ​ភ្នាល់​សម្រាប់ Chelsea vs Cardiff City: ·         គ្រាប់បាល់ច្រើន​ជាង 2.5 ឬ Over 2.5…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់