វិភាគ PREMIER LEAGUE

ការវិភាគ និងព្យាករសម្រាប់ Tottenham vs Liverpool

Spurs នឹង​ឈាន​ទៅកាន់ការប្រកួតនេះ ក្រោយពី​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League លើក​ចុង​ក្រោយ​របស់​ពួក​គេ នៅ​លើ​ទឹក​ដីក្រុម Watford​។ ក្រុម Spurs បាន​ប្រកួត​ទាំង​ការ​ជឿជាក់ ក្រោយពី​បានយកឈ្នះ​លើក្រុម Manchester United ៣-០ ហេតុនេះ ពួកគេនឹង​ព្យាយាម​ស្តារ​មុខមាត់​ឡើង​វិញក្នុងការប្រកួតនេះ​។ ដោយ​ឡែក ក្រុម Liverpool មិន​ទាន់ស្គាល់​ចាញ់​នៅឡើយ​ទេ​ក្នុង​រដូវកាល​នេះ ក្រោយពី​ឈ្នះ​៤លើកពីការប្រកួត​បើកឆាក​ទាំង​៤លើក​របស់ខ្លួន​។ ការ​ជួបគ្នា​រវាងក្រុម Tottenham និង Liverpool ក្នុង​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ Liverpool ធ្វើ​បានល្អ​ប្រសើរ​ជាង​តាម​រយៈឈ្នះ​២លើក ស្មើ​២លើក និង​ចាញ់​​១លើក ខណៈ​ដែល​ក្រុម​ទាំង​២​រកបានគ្រាប់​បាល់​ដូចគ្នា​ចំនួន​៤លើកក្នុង​ចំណោម​ការ​ជួប​គ្នា​៥លើក។ ការ​ណែនាំ​ការ​ភ្នាល់​សម្រាប់ Tottenham vs Liverpool ·         ក្រុម​ទាំង​២​នឹង​រក​បានគ្រាប់​បាល់ដូចគ្នា

ការវិភាគ និង​ព្យាក​រសម្រាប់ Watford vs Tottenham

Watford និង Tottenham សុទ្ធ​សឹង​​បាន​ចាប់ផ្តើម​យ៉ាងល្អ​ដូចគ្នា​នៅ​រដូវកាល​នេះ ខណៈ​ដែល​ពួក​សង្ឃឹម​ថា នឹង​បន្ត​​ទម្រង់​លេង​ដ៏ល្អ​របស់​ពួកគេ​​ក្នុងពេល​ជួបគ្នានៅ​កីឡដ្ឋាន Vicarage Road នៅថ្ងៃ​អាទិត្យ​នេះ​។ Watford បច្ចុប្បន្ន​បាន​ឈ្នះ​៣​លើក​ពីការប្រកួត​ទាំង​៣លើករ​បស់ខ្លួន​​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ តាម​រយៈកា​រផ្តួលក្រុម​ Brighton, Burnley និង Crystal Palace​។ ដោយឡែក ក្រុម Spurs ក៏មាន​កំណត់ត្រា​ឈ្នះ​១០០​ភាគ​រយ​ផងដែរ ពី​ការ​ប្រកួត​៣លើក​​ដំបូង​របស់​ខ្លួន​ ក្រោយពីពួក​គេ បាន​ផ្តួល Newcastle ២-១ និង Fulham ៣-១ មុន​នឹង​យកឈ្នះ​លើក្រុម Manchester United ៣-០​។ ការ​ជួបគ្នា​រវាងក្រុម Watford និង Tottenham:…

ការ​វិភាគ និង​ព្យាករ​សម្រាប់ Burnley vs Manchester United

Burnley នឹង​បន្ត​​ស្វែ​ងរក​ជ័យជម្នះ​ជាលើក​ទី​១​របស់ពួកគេក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ នៅពេល​ដែល​ពួក​គេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Manchester United ​នា​កីឡដ្ឋាន Turf Moor នៅ​ថ្ងៃអាទិត្យ​។ ក្រុម Burnley បាន​រង​បរា​ជ័យ​នៅលើ​ទឹកដីខ្លួន​ឯង ៣-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម Watford និង​ចាញ់ ៤-២ កាលពី​ចុង​សប្តាហ៍​មុន ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ត្រឹម​តែ​​១​ពិន្ទុ​គត់ ពី​ការប្រកួត​៣លើក​ដំបូង​របស់ខ្លួន​។ បញ្ហា​របស់​ពួកគេ​អាច​នឹង​ស្ថិត​ក្នុង​តំបន់​ការ​ពារ ខណៈ​ដែល​ពួក​គេ​បាន​របូត​គ្រាប់​បាល់​៧​គ្រាប់​​ក្នុង Premier League និង​១១​គ្រាប់ ក្នុង​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​របស់​ខ្លួន​។ ស្រប​ពេល​ជាមួយគ្នានេះ ក្រុម Man United បាន​ជួប​ភាព​អា​ម៉ាស់ ក្នុង​តំបន់​ការ​ពារ​កាល​ពីថ្ងៃ​ចន្ទ ក្រោយពី​ចាញ់​ក្រុម Tottenham ៣-០ នា​កីឡដ្ឋាន Old…

ការ​វិភាគ និងព្យាករ​សម្រាប់ Manchester City vs Newcastle

អ្នក​គាំទ្រ​របស់​ក្រុម Manchester City បាន​ជួប​ការ​ខក​ចិត្ត​​ក្នុង​ការ​ឃើញ​ក្រុម​របស់ខ្លួន​បាត់​បង់​២​ពិន្ទុ ដោយ​សារ​តែ​ក្រុម Wolves កាល​ពី​ចុង​សប្តាហ៍មុន​។ នៅ​សប្តាហ៍នេះ ក្រុម​របស់​លោក Pep Guardiola នឹង​ស្រេក​ឃ្លាន​ជ័យជម្នះ​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Newcastle នៅពេល​ជួប​គ្នា​នៅ​លើ​ទឹក​ដីក្រុម Man City។ ក្រុមម្ចាស់​ជើង​ឯកមួយ​នេះ បាន​ផ្តួល​ក្រុម Huddersfield ក្នុងលទ្ធផល ៦-១​ ក្នុង​​ការ​ប្រកួតលើ​ទឹកដីខ្លួន​​ឯង​ជាលើក​ទី​១​នៃ​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​។ ក្រុម Newcastle ក៏​បាន​ជួប​សំណាងមិនល្អ​ផងដែរ ខណៈ​ដែ​ល​ពួកគេ​ចាញ់​​ទាំងក្រុម Tottenham និង Chelsea ក្នុងលទ្ធផល ២-១ ដូចគ្នា​។ ក្រោយ​មក ក្រុម Newcastle បាន​បញ្ចប់​ក្នុងលទ្ធ​ផលស្មើ ០-០…

ការ​​វិភាគ និង​ព្យាក​រសម្រាប់ Leicester vs Liverpool

ក្រុម Leicester បាន​វិល​ទៅ​រកភាព​រីករាយ​វិញ ក្រោយ​ពី​ជួបការ​ខកចិត្ត​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​របស់​ខ្លួន ពេល​ប៉ះក្រុម Man United​។ ក្រោយ​ពី​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ​លីក​២លក​ជា​ប់​ៗ​គ្នា​ចុងក្រោយ​របស់​ខ្លួន ពួក​គេ​​នឹង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Liverpool របស់​លោក Jurgen Klopp​។ បើ​ទោះ​​បី​ពួកគេមិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​២លើក​ចុងក្រោយ​របស់​​ខ្លួន​ក៏ដោយ ប៉ុន្តែ ពួកគេ​មានភាព​ទន់ខ្សោយ​នៅ​តំបន់​ការ​ពារ ក្រោយពី​របូត​៣​គ្រាប់ ក្នុង​ការ​ប្រកួត​៣លើក​។ ដោយ​ឡែក ក្រុម​របស់​លោក Klopp នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ ទាំង​ការ​ជឿជាក់ខ្ពស់ ខណៈ​ដែល​ពួក​គេ​មាន​បំណងក្នុង​ការ​​កំណត់ត្រា​នៃការមិនស្គាល់​ចាញ់​​របស់​ខ្លួ​ន​​។ ពួកគេ​​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​ក្នុងការ​ប្រកួត​លីក​៣លើក​របស់​ខ្លួន ដោយ​ឈ្នះ​ទាំង​៣លើក​។ ការ​ជួប​គ្នា​រវាងក្រុម Leicester vs Liverpool: Liverpool ទទួល​ជ័យជម្នះ​ក្នុង​ពេល​ក្រុម​ទាំង​២​ជួប​គ្នា​ជាលើក​ចុង​ក្រោយ​កាលពី​រដូវកាល​មុន ក្នុងលទ្ធផល ២-១ ក្នុង​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ ក្រុម Liverpool ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ដោយ​យកឈ្នះ​៣លើក ខណៈ Leicester…

ការ​វិភាគ​ និង​ព្យាក​រសម្រាប់ Newcastle United vs Chelsea

Chelsea នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដីនៃ​កីឡដ្ឋាន St James’ Park សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ជា​មួយ​នឹងក្រុម Newcastle​។ Chelsea បាន​ចាប់​ផ្តើម​រដូវកាល​របស់​ខ្លួន តាម​រយៈ​ការ​យក​ឈ្នះ​លើក្រុម Huddersfield ៣-០ មុននឹង​​ផ្តួលក្រុម Arsenal ៣-២ លើ​ទឹកដីខ្លួន​ឯង​។ Newcastle United បាន​ធ្វើ​ឲ្យ​ខ្លួន​ពួក​គេ​ជួប​ភាព​ត្រដាប​ត្រដួស​ដួច​ជាស្រេច​ក្នុង​រដូវកាល​ថ្មីនេះ​។ ពួក​គេ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី តាម​រយៈ​ការ​ចាញ់​ក្រុម Tottenham Spurs ២-១ មុន​នឹង​​ដណ្តើម​បាន​លទ្ធផលស្មើ ០-០ ជា​មួយ​នឹងក្រុម Cardiff​។ ការ​ជួប​គ្នា​រវាងក្រុម Newcastle United vs Chelsea: ក្រុម Newcastle បាន​បង្កើត​​ឲ្យ​មានការ​​ភ្ញាក់​ផ្អើល​មួយ​កាលពី​ខែ​ឧសភា ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម…

ការ​វិភាគ ​និង​ព្យាករ​សម្រាប់ Watford និង Crystal Palace

Watford នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Crystal Palace នា​កីឡដ្ឋាន Vicarage Road សម្រាប់​កម្ម​វិធី​ប្រកួត​ក្រប​ខ័ណ្ឌ Premier League នៅ​ចុង​សប្តាហ៍​នេះ​​។ Watford កំពុង​តែ​ស្ថិតក្នុង​ការ​ជឿជាក់ ក្រោយពី​​ចាប់​ផ្តើម​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​​ពួក​គេ​មិនស្គាល់​ចាញ់​សោះ​ក្នុងការ​ប្រកួត Premier League ២លើក​ចុងក្រោយ​។ ពួក​គេ​​​ដណ្តើម​បាន​៦​ពិន្ទុ​ពីការ​ប្រកួត​២លើក​ដំបូង​រសប់​ខ្លួន​។ ជាមួយ​នឹង​ទម្រង់​លេង​ដ៏ល្អ​របស់​ពួក​គេ​នា​ពេល​បច្ចុបុ្បន្ន ពួក​គេ​អាច​នឹង​ដណ្តើម​បាន​​ជ័យ​ជម្នះ​​ទៀត​លើ​ទឹកដីខ្លួន​ឯង​។ ដោយឡែក ក្រុម Crystal Palace នឹង​ឈាន​ទៅកាន់​ការ​ប្រកួត ក្រោយពី​ចាញ់​ក្រុម Liverpool ខណៈ​ដែល​បច្ចុប្បន្ន ពួក​គេ​មាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​២លើក​របស់​ពួក​គេ​។ ការ​ជួប​គ្ន​រវាង​​ក្រុម Watford និង Crystal Palace: ការ​ជួប​គ្នា​ជាលើក​ចុងក្រោយ​កាលពី​ខែ​មេដា ក្រុម​ទាំង​២​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០​។ Crystal Palace…

ការ​វិភាគ និង​ព្យាករ​សម្រាប់ Manchester City vs Huddersfield

លោក Pep Guardiola នឹង​រីក​រាយ​ចំពោះការ​ចាប់​ផ្តើម​របស់​ក្រុម​លោក​នៅ​រដូវកាលនេះ ក្រោយពី​ពួក​គេ​បានយកឈ្នះ​លើ​ក្រុម Arsenal ២-០ នាកីឡដ្ឋាន Emirates កាលពីចុង​សប្តាហ៍​មុន​។ ក្រុម Manchester City បច្ចុប្បន្ន​បាន​ផ្តួល​ក្រុម​ខ្លាំង​២​រួច​ជាស្រេច ដោយ​លើក​ទី​១ បាន​ផ្តួល​ក្រុម Chelsea ក្នុង​ការ​ប្រកួត​ពាន Community Shield ក្នុងលទ្ធផល​ស្មើ ២-០ ដូច​គ្នា​ នៅ​ខែ​នេះ​។ Huddersfield នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុមខ្លាំង​មួយ​ទៀត ក្រោយពី​ចាញ់​ក្រុម Chelsea ក្នុង​លទ្ធ​ផល ៣-០ នៅ​លើ​ទឹកដី​ខ្លួន​ឯង កាល​​ចុង​សប្តាហ៍​មុន​។ ការ​ជួប​គ្នា​រវាងក្រុម Manchester City vs Huddersfield Huddersfield ធ្លាប់​បាន​ធ្វើ​ឲ្យក្រុម Manchester…

ការ​វិភាគ និងព្យាក​រសម្រាប់ Brighton vs Manchester United

Manchester United នឹង​សម្លឹង​រក​ការ​បង្ហាញ​ពី​ទម្រង់លេង​ឲ្យបានល្អនៅ​ថ្ងៃ​ប្រកួត​សប្តាហ៍​ទី​២ ក្រោយពី​បាន​យកឈ្នះ ២-១ លើក្រុម Leicester នៅ​ថ្ងៃ​បើករដូវកាល​នៃក្រប​ខ័ណ្ឌ Premier League កាលពី​​ថ្ងៃ​សុក្រ​សប្តាហ៍មុន​ ខណៈ​ដែល Paul Pogba បាន​បង្ហាញពី​ទម្រង់​លេង​ដ៏គួរ​ឲ្យ​កត់សម្កាល់​។ ដោយ​ឡែក ក្រុម Brighton ធ្វើ​មិន​បានល្អឡើយ​កាល​ពីថ្ងៃ​បើក​ឆាក ខណៈ​ដែលពួកគេ​បាន​ចាញ់​នៅ​លើ​ទឹកដីក្រុម Watford ក្នុងលទ្ធផល ២-០​។ ការ​ជួប​គ្នា​រវាងក្រុម Brighton និង Manchester United Brighton បាន​ផ្តួលក្រុម Man United ១-០ នៅពេល​ដែលក្រុម​ទាំង​២ ជួប​គ្នា​នាកីឡដ្ឋាន Falmer កាល​ពី​រដូវកាល​មុន ប៉ុន្តែ ក្រុម Man…

ការ​វិភាគ និង​ព្យាក​រសម្រាប់ Tottenham vs Fulham

Spurs បាន​ចាប់​ផ្តើមយុទ្ធនាការថ្មី​របស់ពួក​គេ តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​បើកឆាក ក្រោយពី​ពួកគេ​បាន​យកឈ្នះ​លើក្រុម Newcastle នាកីឡដ្ឋាន St. James Park ក្នុងលទ្ធផល ២-០​។ ដោយ​ឡែក ក្រុម Fulham ធ្វើ​​មិន​បាន​ល្អ​ឡើយ​សម្រាប់​ការ​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ​កំពូល​អង់គ្លេស​របស់​ពួកគេ​។ ពួកគេ​បាន​ចាញ់​ក្រុម Crystal Palace ក្នុង​លទ្ធផល ២-០​។ ហេតុនេះ​ក្រុម​ម្ចាស់​ផ្ទះ​នឹង​សម្លឹង​រក​ការ​បង្ហាញពី​ទម្រង់​លេង​ឲ្យ​បាន​ល្អ​របស់​ពួក​គេ​នៅ​ថ្ងៃ​ប្រកួត​ទី​២​។ ការ​ជួប​​គ្នា​រវាងក្រុម Tottenham និង Fulham Spurs បាន​ទទួល​ជ័យជម្នះ​ពីការ​ជួប​គ្នា​៣លើក​​ចុងក្រោយ​ជាមួយ​នឹងក្រុម Fulham។ Spurs បាន​យកឈ្នះ​៥លើក​ពី​ការប្រកួត​៦​លើក​ចុងក្រោយ​ដោយ​ចាញ់​១លើក​។ សម្រាប់​ការ​ប្រកួត​៤លើក​ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ចុងក្រោយ បាន​បង្កើត​ឲ្យ​​មានគ្រាប់​បាល់ច្រើន​ជាង 2.5 ការ​ណែ​នាំការ​ភ្នាល់​សម្រាប់ Tottenham vs Fulham Spurs នឹង​ទទួល​ជ័យ​ជម្នះ​ទាំង​តង់​ទី​១ និង​ពេញម៉ោង…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់