វិភាគ PREMIER LEAGUE

ការ​វិភាគ និងព្យាក​រសម្រាប់ Chelsea vs Arsenal

នេះ​គឺ​ជា​ការ​ជួប​គ្នា​រវាងក្រុម​ស្ថិត​ក្នុង​ឡុងដ៍​តែមួយ ខណៈ​ដែល​ក្រុម Arsenal ​កំពុង​តែ​សម្លឹង​រក​ការ​សម្រប​ខ្លួន​ឲ្យ​បាន​ល្អ​ក្រោម​ការ​ដឹកនាំ​របស់​​អ្នក​ចាត់​ការ​ទូទៅថ្មី​គឺ​លោក Unai Emery​។ គ្រូបង្វឹក​សញ្ជាតិ​​អេ​ស្ប៉ាញ​រូបនេះ នឹង​ត្រូវ​មាន​ការ​ងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ឡើយ ក្រោយពី​ Arsenal បាន​រង​បរា​ជ័យ ២-០ លើ​ទឹកដីខ្លួន​ឯងក្រោមស្នា​ដៃក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Manchester City​។ ដោយឡែក ក្រុម Chelsea បាន​ចាប់​ផ្តើម​យ៉ាងល្អ​ក្នុង​រដូវកាល​ថ្មី តាម​រយៈ​ការ​យកឈ្នះ​ក្នុង​លទ្ធផល ៣-០ នៅ​លើ​ទឹកដីក្រុម Huddersfield កាលពី​សប្តាហ៍មុន​។ ការ​ជួប​គ្នា​រវាងក្រុម Chelsea និង Arsenal ក្រុម​ទាំង​២​ជួប​គ្នា​សរុប​១៧៥​លើក ដោយ Arsenal យកឈ្នះ​៧៥​លើក Chelsea ឈ្នះ​៦២​លើក និង​ស្មើ​៥៨​លើក​។ ការ​ជួប​គ្នា​៤លើក​​របស់​ក្រុម​ទាំង​២​កាលពី​​រដូវកាល​មុន Arsenal បាន​យកឈ្នះ​១លើក និង​ស្មើ​៣លើក​។ ការ​ជួប​គ្នា​ទាំង​២លើកក្នុងក្រប​ខ័ណ្ឌ…

ការវិភាគ និងព្យាករសម្រាប់ Cardiff City vs Newcastle United

ទាំងក្រុម Cardiff City និង Newcastle United សុទ្ធ​សឹង​បាន​​រង​បរ​ជ័យ​ក្នុង​​ថ្ងៃ​ប្រកួត​បើក​ឆាកដូចគ្នា​ ខណៈ​​ដែល Cardiff City បាន​ចាញ់​នៅលើ​ទឹកដីក្រុម Bournemouth ២-០ ខណៈ​ដែលក្រុម Newcastle បាន​ចាញ់នៅ​លើ​ទឹកដីខ្លួន​ឯង ២-១​ ក្រោមស្នា​ដៃក្រុម Tottenham Hotspur​។ ហេតុនេះ​ក្រុម​ទាំង​២ នឹង​ឈាន​ទៅកាន់​ការប្រកួត​សប្តាហ៍​ទី​​២នៃក្រប​ខ័ណ្ឌ Premier League ដោយ​ការ​ស្រេក​ឃ្លាន​ជ័យជម្នះ​ដូចគ្នា​។ ការ​ជួប​គ្នា​រវាងក្រុម Cardiff City និង Newcastle United Newcastle បាន​ទទួល​ជ័យជម្នះ​ពីការ​ជួប​គ្នា​ទាំង​៦​លើក​ចុងក្រោយ​​​ជាមួយនឹងក្រុម Cardiff City ខណៈ​ដែល​ការ​ជួ​បគ្នា​ចុង​ក្រោយ​បំផុត​ក្នុងក្រប​ខ័ណ្ឌ Championship រដូវកាល​ឆ្នាំ​២០១៦-២០១៧ ក្រុម Newcastle…

Alvaro Morata ជាគោលដៅរបស់ Borussia Dortmund

ខ្សែប្រយុទ្ធក្រុមតោខៀវកីឡារករ Alvaro Morata ត្រូវបានរាយការណ៍ពីការដោះដូរនារដូវក្តៅខាងមុខនេះ ដែលកំពុងតាមប្រម៉ាញ់ពី Dortmund។ ក្រុមយក្សអាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចារជាមួយ Chelsea ហើយក៍មានបំណងជះលុយដល់ទៅ ៨០លានអឺរ៉ូ ដើម្បីនាំយកកីឡាករវ័យ២៥ឆ្នាំរូបនេះទៅលេងនៅក្របខ័ណ្ឌ Bundesliga។ Dortmund បានឆ្លងកាត់រដូវកាលនេះយ៉ាងវេទនា ប៉ុន្តែពួកគេនឹងផ្តល់អោយ Morata នូវឱកាសលេងនៅក្នុងក្របខ័ណ្ឌ Champions League នៅឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់រដូវកាលត្រឹមចំណាត់ថ្នាក់លេខ៤។ ចំណែក Chelsea បានបញ្ចប់ដូវកាលត្រឹមចំណាត់ថ្នាក់ទី៦ ធ្វើអោយពួកគេខកខានឱកាសលេងនៅក្នុងក្របខ័ណ្ឌកំពូលនៅអឺរ៉ុបមួយនេះ ដោយបានត្រឹមលេងនៅ Europa League នៅឆ្នាំក្រោយ។ គួររំលឹកផងដែរថា Morata ទើបតែផ្ទេរមកពី Real Madrid កាលពីរដូវក្តៅឆ្នាំមុន និងបានឆ្លងកាត់រដូវកាលនេះយ៉ាងលំបាកលំបិនជាមួយក្រុមតោខៀវដោយរកបានតែ១៣គ្រាប់ប៉ុណ្ណោះក្នុងគ្រប់ការប្រកួត។ Antonio Conte បាននិយាយថាវាជារដូវកាលដ៏លំបាកសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញរូបនេះ៕

ការព្យាករសម្រាប់ Manchester United Vs Watford

Manchester United នឹង​ឈាន​ទៅកាន់ការ​ប្រកួត​​ចុងក្រោយនៃ​រដូវកាលនេះ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផលស្មើ ០-០ នៅ​លើ​ទឹកដីក្រុម West Ham កាល​ពី​​ពាក់​កណ្តាល​សប្តាហ៍នេះ ខណៈដែល​​ពួក​គេ​បាន​កត់ត្រា​ជ័យជម្នះ​៣លើក​ជាប់​ៗ​គ្នា ស្មើ​១​លើក និង​ចាញ់​១លើក​ពី​ការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះពួក​គេ​ខកខាន​ក្នុង​ការ​រក​គ្រាប់បាល់​​បញ្ចូល​ទី​លើ​ដៃគូ​​ចំនួន​២លើក​។ ក្រុម Man United បច្ចុប្បន្ន​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន​៧៨​ពិន្ទុ​ពីការ​ប្រកួត​៣៧​លើកនៃក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League មក​ទល់​ពេ​លនេះ ហើយពួក​គេ​​ចាញ់​តែ​១លើកគត់ពីការ​ប្រកួត​លើ​ទឹក​ដីខ្លួន​ឯង ដោយឈ្នះ​ដល់​ទៅ​៤លើក​។ ដោយឡែក ក្រុម Watford ទើ​ប​តែ​យកឈ្នះ​លើក្រុម Newcastle ក្នុងលទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​ចាញ់​ដល់​ទៅ​៣លើក ស្មើ​១លើក និង​ឈ្នះ​១លើក​ពីការប្រកួត​៥លើកចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​របូត​គ្រាប់បាល់​ដល់​ទៅ​៤​ប្រកួត និង​ស៊ុត​បាល់​លើ​ដៃ​គូ​តែ២​ប្រកួត​គត់​។ ក្រុម Watford បច្ចុប្បន្នកំពុង​តែ​ស្ថិត​ក្នុង​​ចំណាត់​ថ្នាក់​លេខ​១៣ ដោយ​មាន​៤១​ពិន្ទុ​…

ការវិភាគសម្រាប់ West Ham Vs Manchester United

ក្រុម West Ham នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​​ ក្រោយ​ពី​បាន​យកឈ្នះ​​នៅ​លើ​ទឹកដីក្រុម Leicester ក្នុង​លទ្ធ​ផល ២-០ កាល​ពី​​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​គេ​បាន​កត់​ត្រា​ជ័យ​ជម្នះ​១លើក​១លើក ស្មើ​២លើក និង​ចាញ់​២លើក​ពី​ការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​មួយ​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​តែ​២លើក​គត់​។ ក្រុម West Ham បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៥ ដោយ​​មាន​៣៨​ពិន្ទុ​ពី​ការប្រកួត​៣៦​លើក​​នៃ​ក្រប​ខ័ណ្ឌ​អង់គ្លេស Premier League នៅ​រដូវ​កាល​នេះ ដោយ​មាន​សុវត្ថិ​ភាព​រួច​ជាស្រេច ហើយ​ពួក​គេ​បាន​រង​បរា​ជ័យ​២លើក និង​ឈ្នះ​២លើក​ដូច​គ្នា​ពី​ការ​ប្រកួ​តក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​​គេ​។ ដោយឡែក ក្រុម Manchester United ទើប​​តែ​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ១-០ កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​គេ​បាន​កត់​ត្រា​ជ័យ​ជម្នះ​៣លើក និង​ចាញ់​២លើក​ពី​ការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​ បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​មួយ​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​​២​លើក​ដូចគ្នា។ ក្រុម Manchester United បច្ចុប្បន្ន​​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន​៧៧​ពិន្ទុ…

ការវិភាគសម្រាប់ Chelsea Vs Liverpool

Chelsea នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ ​ប្រកប​ដោយ​ការ​ជឿ​ជាក់​ខ្ពស់ ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម Swansea ១-០ កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​គេ​មិន​ស្គាល់ចាញ់​សោះ​ពីការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ ដោយឈ្នះ​៤លើក​ជាប់​ៗ​គ្នា និង​ស្មើ​១លើក ក្នុងនោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ចំនួន​២លើក​។ ក្រុម Chelsea បច្ចុប្បន្ន​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​​៥ ដោយ​មាន​៦៦ពិន្ទុ​ពី​ការ​ប្រកួត​៣៥​លើក​នៃក្រប​ខ័ណ្ឌ​អង់គ្លេស Premier League ក្នុង​រដូវ​កាល​មក​ទល់​ពេលនេះ ហើយ​ពួក​គេ​បាន​រង​បរា​ជ័យ​ត្រឹម​តែ​១លើក​គត់​ពី​កា​រប្រកួ​តក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​ចុ​ងក្រោយរ​បស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Liverpool ទើប​តែ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ៤-២ នៅ​លើ​ទឹកដីក្រុម Roma កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​​ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក ស្មើ​២លើក និង​ចាញ់​១លើក​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​​នោះ​ ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ដល់​ទៅ​៤លើក។ Liverpool បច្ចុប្បន្ន កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយមាន​៧២​ពិន្ទុ ហើយពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​២លើក​គត់​ពីការប្រកួត​ក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំ​ង២ ទាំងក្រុម…

ការវិភាគសម្រាប់ Manchester City Vs Huddersfield Town

Manchester City នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ទាំង​ការ​ជឿជាក់ ក្រោយ​ពី​បានយកឈ្នះ​លើ​ទឹកដីក្រុម West Ham ក្នុង​លទ្ធផល ៤-១ ខណៈ​ដែល​ពួក​គេ​នឹង​ស្រេក​ឃ្លាន​ជ័យជម្នះ​ពី​​ការប្រកួត​នេះ ដើម្បី​អប​អរ​ការ​ឈ្នះ​ពាន Premier League ពីមុខអ្នក​គាំទ្រ​របស់​ខ្លួន​។ ក្រុម Man City បច្ចុប្បន្ន​ឈ្នះ​ពាន​រួចជាស្រេច ក្រោយពី​​រក​បាន​៩៣​ពិន្ទុ​ពី​ការប្រកួត​៣៥​លើក​នៅរដូវ​កាលនេះ ខណៈ​ដែល​​ពួក​គេ​បាន​កត់​ត្រា​​ជ័យជម្នះ​៣លើក​ជាប់​ៗ​គ្នា និង​ចាញ់​២លើក​ពី​​ការ​ប្រកួត​៥លើក​ចុង​ក្រោយ​របស់​ខ្លួន​។ ក្រុម Man City បាន​កត់ត្រា​ជ័យ​ជម្នះ​២លើក និង​ចាញ់​៣​លើក​ពីការប្រកួត​ក្នុងផ្ទះ​ខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយឡែក ក្រុម Huddersfield Town នឹង​ឈាន​ទៅ​កាន់​ការប្រកួតនេះ​ក្រោយពី​ចាញ់​ក្រុម Everton ២-០ កាល​ពី​ចុង​សប្តហ៍មុន ខណៈ​ដេល​ពួក​គេ​បាន​​កត់ត្រា​ជ័យ​ជម្នះ​១លើក ស្មើ​១លើក និង​ចាញ់​៣លើក​ពី​ការប្រកួត​៥លើក​ចុង​ក្រោយ​​របស់​ពួក​គេ​របូត​គ្រាប់​បាល់​​៤​ប្រកួត និង​ស៊ុត​បាល់​លើ​​ដៃ​គូ​តែ​២​ប្រកួត​គត់​។ ក្រុម Huddersfield Town…

ការវិភាគសម្រាប់ West Bromwich Vs Tottenham Hotspur

ក្រុម West Brom នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ ​ប្រកប​ដោយ​ការ​ជឿជាក់ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Newcastle ក្នុង​លទ្ធផល ១-០ កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​គេ​​ចាញ់​តែ​១លើក​គត់​ពី​ការប្រកួត​​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយឈ្នះ​២លើក និងស្មើ​២លើក ក្នុងនោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​​​៣​គ្រាប់​ឡើង​ទៅ​ត្រឹម​តែ​២លើក​គត់​។ ក្រុម West Brom កំពុង​តែ​ស្ថិត​នៅ​បាត​តារាង​ ដោយមាន​២៨ពិន្ទុ​ពី​ការប្រកួត​​៣៦​លើក​នៃក្រប​ខ័ណ្ដ Premier League នៅ​រដូវ​កាល​នេះ ហើយ​ពួក​គេ​មិនស្គាល់ឈ្នះ​សោះពីការប្រកួត​ក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។​ ដោយ​ឡែក កុ្រម Tottenham នឹង​ឈាន​ទៅ​កាន់​ការប្រកួតនេះ ក្រោយពី​បានយកឈ្នះ​លើ​ក្រុម Watford ក្នុងលទ្ធ​ផល ២-០ កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​គេ​បាន​រង​បរា​ជ័យ​ដល់​ទៅ​២លើក ស្មើ​១លើក និង​ឈ្នះ​២លើក​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​​​៣​គ្រាប់​ឡើង​ទៅ​ចំនួន​​៣លើក​​។ ក្រុម Tottenham ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ដោយ​មាន​៧១​ពិន្ទុ​នោះ…

ការព្យាករសម្រាប់ Manchester United Vs Arsenal ម៉ោង 10:30 យប់

ក្រុម Manchester United នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ទាំ​ងការ​ជឿជាក់ ក្រោយ​ពី​ក្រុម Tottenham ២-១ ក្នុង​ការ​ប្រកួត​ពាន FA Cup កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​​ពួក​គេ​ចាញ់​តែ​​១លើក​គត់​ពី​ការប្រកួត​ពី​​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយឈ្នះ​​ដល់​ទៅ​៤លើក ក្នុងនោះ​ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៣​គ្រាប់​ឡើង​​ទៅ​ចំនួន​២លើក​។ ក្រុម Manchester United កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយមាន​៧៤​ពិន្ទុ​ពី​ការប្រកួត​​៣៤​លើក​ក្នុង​ក្រប​ខ័ណ្ឌអង់គ្លេស Premier League មក​ទល់​ពេល​នេះ ហើយ​ពួក​គេ​ចាញ់​២លើក និង​ឈ្នះ​៣លើក​ពី​ការ​ប្រកួតក្នុងផ្ទះ​ខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម Arsenal ចាញ់​តែ​១លើក​គត់​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយឈ្នះ​ដល់​ទៅ​៣លើក និង​ស្មើ១​លើក ក្នុង​នោះ​​ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៣​គ្រាប់​ឡើង​​ទៅ​ទាំង​៥​លើក​។ Arsenal ដណ្តើម​បាន​ជ័យ​ជម្នះ​​តែ​២លើកគត់​ពីការប្រកួតក្រៅ​ដី​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​​ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៣​គ្រាប់​ឡើង​​ទៅ​៤​ប្រកួត​​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ទាំង Manchester United និង Arsenal…

ការព្យាករសម្រាប់ West Ham Vs Manchester City

ក្រុម West Ham នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ ក្រោយពី​ចាញ់​​នៅ​លើ​ទឹកដីក្រុម Arsenal ក្នុង​លទ្ធផល ៤-១ កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពី​​ការប្រកួត​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយចាញ់​​២លើក និង​ស្មើ​២លើក ក្នុងនោះ​​ពួក​គេ​​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៤​​គ្រាប់​ឡើង​ទៅ​ចំនួន​១លើក​។ ក្រុម West Ham បច្ចុប្បន្ន​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៥ ដោយ​មាន​៣៥​ពិន្ទុ​ពី​ការ​ប្រកួត​៣៤លើក​នៃ​ក្រប​ខ័ណ្ឌ​អង់គ្លេស Premier League មក​ទល់​ពេលនេះ ហើយ​ពួក​គេ​​បាន​រង​បរា​ជ័យ​ត្រឹម​តែ​១លើក​គត់​ពី​ការ​ប្រកួត​ក្នុង​ផ្ទះខ្លួន​ឯង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​​​​មិន​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៤​​គ្រាប់​ឡើង​ទៅសូម្បី​តែ​១លើក​គត់។ ដោយឡែក ក្រុម Manchester City ទើប​តែ​​បាន​យកឈ្នះ​លើ​ក្រុម Swansea ក្នុង​លទ្ធផល ៥-០ កាល​ពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​ពួក​គេ​​ឈ្នះ​តែ​២លើក​គត់​ពី​ការប្រកួត​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ និង​ចាញ់​ដល់​ទៅ​​៣លើក ក្នុង​នោះ​​​ពួក​គេ​​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​៤​​គ្រាប់​ឡើង​ទៅ​ចំនួន​៣លើក​។ ក្រុម Man City កំពុង​តែ​នាំ​មុខ​លើ​តារាង ដោយ​មាន​៩០​ពិន្ទុ និង​ក្លាយ​ម្ចាស់​ជើង​​ឯក​រួច​ជាស្រេច…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់