វិភាគ UEFA Champions League

វិភាគ៖ Real Madrid Vs Tottenham ប្រកួតថ្ងៃទី18 ខែតុលា ឆ្នាំ2017 ម៉ោង 1:45 ទៀបភ្លឺ

ក្រុម Real Madrid របស់​អេ​ស្ប៉ាញ នឹង​ឈាន​​ទៅ​កាន់ការប្រកួត​នេះ​ជា​​មួយ​នឹង​​ជ័យ​ជម្នះ​​៤​លើក​ជាប់​ៗ​​គ្នា និង​ចាញ់​១លើក​ពី​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​​បាន​ការ​ពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន​តែ​១​​លើក​គត់ និង​​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​៤​ប្រកួត​។ ក្រុម Real Madrid ដែល​បច្ចុប្បន្នកំពុ​ង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​នៃ​ពូល H ដោយ​មាន​៦​ពិន្ទុ​ពី​ការប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល​២​លើក​នោះ ដណ្តើម​បាន​ជ័យ​ជម្នះ​​តែ​២​​លើក​គត់​ពី​ការប្រកួត​ក្នុងផ្ទះខ្លួន​​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ ក្រុម Tottenham របស់​អង់​គ្លេស នឹង​ឈាន​ទៅកាន់​ការប្រកួត​នេះ​ជា​មួយនឹង​ជ័យ​ជម្នះ​​៥​លើក​ពី​ការប្រកួត​៥​​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​តែ​១​ប្រកួត​គត់ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ដៃ​គូ​រាល់​ការប្រកួត​ទាំង​អស់​។ ក្រុម Tottenham បច្ចុប្បន្ន​កំពុង​តែ​​នាំ​មុខ​នៅ​​​លើ​កំពូល​តារាង​​នៃ​ពូល ដោយ​មាន​៦​ពិន្ទុ ហើយ​ពួក​គេ​ ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​៥​លើក​ពី​ការ​ប្រកួត​ក្រៅដី​ទាំង​៥​លើក​ចុងក្រោយ​របស់​ពួកគេ​។ ក្រុម Real Madrid បាន​យក​ឈ្នះ​ទាំង​៣​លើក សម្រាប់​​ការ​ជួប​គ្នា​តែ​៣​លើក​រវាងក្រុម​ទាំងពីរ ប៉ុន្តែ ស្រប​​ពេល​ក្រុម​របស់​អេ​ស្ប៉ាញ ហាក់​ដូច​​ជា​ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ​នា​ពេលថ្មី​ៗ​នេះ ពិសេស​ ទទួល​បាន​គ្រាប់​បាល់​ត​ដ៏ច្រើន​ពី​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់