Uncategorised

កីឡាករល្អបំផុតប្រចាំឆ្នាំទាំង១១នាក់របស់ FIFA បាត់ Neymar

Real Madrid នៅតែជាក្រុមដែលមានកីឡាករល្អបំផុតប្រចាំឆ្នាំច្រើនជាងគេនៅក្នុងចំណោមកីឡាករទាំ១១រូបរបស់ FIFA។ Ronaldo និង Messi នៅតែបន្តអង្គុយកៅអីនៅក្នុងក្រុមទាំង១១នាក់របស់ FIFA ខណៈ Neymar និង Salah មិនមានឈ្មោះឡើយ។ សមាជិកតបស់ក្រុមជើងឯក World Cup ដែលមានដូចជា Kylian Mbappe, Raphael Varane និង N’Golo Kante ក៏ត្រូវបានជ្រើសរើសផងដែរ ប៉ុន្តែ Pogba ត្រូវបានដកចេញ។ Messi និង Ronaldo មិនមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់កាលពីយប់មិញនោះទេ បើទោះបីជាពួកគេមានឈ្មោះនៅក្នុងពានរង្វាន់ក៏ដោយ។ ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករល្អបំផុតទាំ១១នាក់របស់ FIFA ឆ្នាំនេះ។ អ្នកចាំទី: David De…

ការ​វិភាគ និង​ព្យាករ​សម្រាប់ AC Milan vs Roma

AC Milan សង្ឃឹម​ថា អាច​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​​ជាមួយនឹង​ជ័យជម្នះ កាលពី​ចុងសប្តាហ៍មុន ក្រោយពី​ការ​ប្រកួត​ទី​១​របស់​ពួកគេ​ត្រូវ​បាន​លុបចោល​ ដោយ​សារ​តែ​បាក់​ស្ពាន​​នៅ​ Genoa​។ ប៉ុន្តែ ក្រុម AC Milan បាន​រង​បរា​​ជ័យ​ក្រោមស្នា​ដៃក្រុម Napoli ក្នុង​លទ្ធ​ផល ៣-២​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម Roma បាន​ធ្វើ​ការ​​វាយ​បក​ដេញ​តាម​ពី​ក្រោយ ៣-១ ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ ៣-៣ ជា​មួយ​នឹងក្រុម Atalanta កាល​ពីចុង​សប្តាហ៍​មុន ដើម្បី​រក្សា​ការ​មិន​ស្គាល់​ចាញ់​សោះ​ពីការប្រកួត​២លើក​​ដំបូង​របស់​ខ្លួន​នៅ​រដូវកាលនេះ​។ ការ​ជួប​គ្នា​រវាងក្រុម AC Milan និង Roma: Roma បាន​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី​របស់​ខ្លួន​៣លើក​ពេល​ជួបក្រុម AC Milan ក្នុង​រាល់​ការប្រកួត​ទាំង​អស់ កំណត់ត្រា​លើ​ទឹកដី​ខ្លួន​ឯង​របស់​ក្រុម AC Milan…

គ្រាប់បាល់របស់ Ronaldo ជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំដូវកាលរបស់ UEFA

គ្រាប់បាល់លោតត្រលប់ក្រោយរបស់ Ronaldo កាលពីប៉ះ Juventus នៅវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការ UEFA Champions League បានទទួលការបោះឆ្នោតជាប់ជាគ្រាប់បាល់ប្រចាំរដូវកាល។ ការស៊ុតដ៏អស្ចារ្យរបស់ Ronaldo ដែលមានការសាទរពីអ្នកគទ្រ Juventus ផងដែរនោះ ទទួលបានសំលេងឆ្នោតជិត ២០មឺុនសម្លេងនៅក្នុងចំណោម ៣៤មឺុនសម្លេង។ វាជាគ្រាប់បាល់ដែលធ្វើអោយគាត់ចាប់ផ្តើមស្រលាញ់ Juventus និងសម្រេចចិត្តផ្ទេរមកកាន់ទីនេះ។ គាត់បានបន្តជ័យជំនះនេះពី Manzukic ដែលបានឈ្នះដោយគ្រាប់បាល់លោតត្រលប់ខ្លួនដូចគ្នានៅក្នុងវគ្គ្កផ្តាច់ព្រ័ត្រកាលពីរដូវកាល ២០១៦-១៧ ចំណែករដូវកាល ២០១៤-១៥ និង ២០១៥-១៦ ពានរង្វាន់បានលើ Messi ទាំងពីរលើក៕

វិភាគ៖ Leganes Vs Real Madrid ប្រកួតថ្ងៃទី19 ខែមករា ឆ្នាំ2018 ម៉ោង 3:30 ទៀបភ្លឺ

ក្រុម Leganes ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អេ​ស្ប៉ាញ La Liga នឹង​ឈាន​ទៅ​កាន់​ការប្រកួត​ជើង​ទី​១​នៃ​​ពាន​ Copa del Rey វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​រាត្រី​នេះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជាមួយ​នឹង​ជ័យ​ជម្នះ​​២លើក ស្មើ​១លើក និង​ចាញ់​២លើក​ពីការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​មួយ​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​​ទៅ​តែ​២​លើក​គត់ ហើយ​ក៏​របូត​គ្រាប់​បាល់​២​លើក​ផងដែរ​​​។ ក្រុម Leganes ដណ្តើម​បាន​ជ័យ​ជម្នះ​ដល់​ទៅ​៤​លើក​ជាប់​ៗ​គ្នា និង​ចាញ់​​១​លើក​ពីការប្រកួតក្នុងផ្ទះ​ខ្លួន​ឯង​៥​លើក​ចុងក្រោយរ​បស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​បង្កើតឲ្យ​មាន​គ្រាប់​បាល់​សរុប​​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​​​២លើក​ដូច​គ្នា​​។ ដោយ​ឡែក ក្រុម Real Madrid ដែល​ក៏​លេង​​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​អេ​ស្ប៉ាញ​ដែរ​នោះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ទាំង​ការ​ខ្វះ​នូវ​ការ​ជឿជាក់ ក្រោយ​ពី​​ដណ្តើម​បាន​ជ័យ​ជម្នះ​​តែ​១លើក​គត់ ប៉ុន្តែ ចាញ់​២លើក និង​ស្មើ​​២លើក​ពីការប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​​បាល់​សរុប​តិច​ជាង​៣​គ្រាប់​១លើក​។ ក្រុម Real Madrid ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​៣​លើក​គត់​ពី​ការប្រកួតក្រៅដី​​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៥​លើក​ចុងក្រោយ​រវាងក្រុម​ទាំងពីរ Real ធ្វើ​បាន​ល្អ​ប្រសើរ​ជាង តាម​រយៈ​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ​៣លើក…

Aubameyang ស្ថិតយ៉ាងប្រកៀកក្នុងការចូលរួមជាមួយ Arsenal ពីក្លឹបDortmund

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍ថាស្ថិតយ៉ាងប្រកៀកនឹងការចុះហត្ថលេខាជាមួយនឹងក្លឹប Arsenal នៅ Premier League ខណៈដែលក្លឹបអាឡឺម៉ង់សង្ឃឹមថានឹងជ្រើសរើសកីឡាករ Michy Batshuayi ពីក្រុម Chelsea មកជំនួស។ សារព័ត៌មាន Bild Daily របស់អាល្លឺម៉ង់បាននិយាយថាក្លឹប Dortmund ចង់បានទឹកប្រាក់ 70 លានអឺរ៉ូ (ស្មើនឹង 113,34 លានដុល្លារអាមេរិក) សម្រាប់កីឡាករ Aubameyang ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុនជាមួយនឹង 31 គ្រាប់។ សារព័ត៌មានដដែលនិយាយថាឪពុកនិងភ្នាក់ងាររបស់កីឡាករ Pierre Aubameyang កំពុងស្ថិតនៅក្នុងទីក្រុងឡុងដើម្បីពិភាក្សាអំពីការផ្ទេរជាមួយនឹងក្លឹប Arsenal…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់