ព័ត៌មានលីគ UEFA Champions League

Ronaldo នឹងចូលរួមប្រកួតនៅ Old Trafford បន្ទាប់ជាប់បំរាម UCL មួយប្រកួត

ខ្សែប្រយុទ្ធ Juventus កីឡាករ Cristiano Ronaldo ត្រូវបាន UEFA ដាក់បំរាម១ប្រកួតបន្ទាប់ពីបានទទួលកាតក្រហមកាលពីប៉ះ Valencia មានន័យថាគាត់អាចលេងបាននៅពេល Juventus ប៉ះ Man United នៅ Old Trafford។ ដោយយោងតាមមាត្រាទី១៥ UEFA បានសំរេចពិន័យ Ronaldo មិនអោយចូលលេង១ប្រកួត នៅជុំបន្ទាប់ដែលនឹងធ្វើអោយគាត់ខកខានចូលប្រកួតនៅពាល Juventus ប៉ះ Young Boy នៅសប្តាហ៍ក្រោយនេះ។ ជើងឯក Ballon d’Or ៥សម័យត្រូវបានផ្តល់កាតក្រហមដេញចេញពីការប្រកួតបន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពាររបស់ Valencia កាលពីប្រកួតបើកឆាក Champions League ប៉ុន្តែ Juventus នៅតែបានទទួលជ័យជំនះដោយបាល់ប៉េណាល់ទី២គ្រាប់របស់ Pjanic។…

Ronaldo ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅ Valencia

Juventus បានទៅដល់ទឹកដី Valencia ដោយពួកគេនឹងត្រូវប្រកួតទល់នឹងក្រុមនេះនៅក្នុងព្រឹត្តិការណ៍បើកឆាក Champions League របស់ខ្លួននៅម៉ោង២រំលងអាធ្រាតុយប់នេះ។ ហ្វូងអ្នកគាំទ្រប្រមាណ២០០នាក់បានមកជុំគ្នានៅព្រលានយន្តហោះដើម្បីស្វាគមន៍ក្រុមជើងឯកអុីតាលី ជាពិសេស Cristiano Ronaldo ដែលជាអតីតកីឡាករនៅអេស្បាញ។ គេសង្កេតឃើញថាអ្នកគាំទ្រភាគច្រើនពាក់អាវ Juventus ហើយក៏មានមួយចំនួនពាក់អាវ Real Madrid ផងដែរ។ យប់នេះ Valencia នឹងបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៏ Juventus ក្នុងប្រកួតបើកឆាកវគ្គជំរុះក្នុងពូលដំបូង Champions League រដូវកាល ២០១៨-១៩៕

Umtiti នឹងខកខានប្រកួតពេល Barca ប៉ះ Tottenham

Barcelona នឹងត្រូវប្រកួតទល់ Tottenham សម្រាប់ជុំទីពីរនៅក្នុងក្របខណ្ឌ Champions League ដោយគ្មាន Umtiti ដោយគាត់បានទទួលកាតក្រហមកាលពីប្រកួតយប់មិញទល់នឹង PSV។ ខ្សែការពារកណ្តាលសញ្ជាតិបារាំងបានទទួលកាតលឿងពីរលើកនៅនាទី៥៦ និងនាទី៧៩ ខណៈរូបគាត់បានប៉ះជាមួយកីឡាករ Lozano។ វាគឺជាការពិន័យលើកដំបូងរបស់ Umtiti នៅក្នុងអាជីបរបស់គាត់នៅ Barca ហើយគាត់នឹងត្រូវបានជំនួសដោយកីឡាករផ្សេងនៅក្នុងដំណើរទៅកាន់ Wembley ដើម្បីប្រកួតទល់នឹង Tottenham នៅថ្ងៃទី០៣ តុលាខាងមុខ។ គួរបញ្ជាក់ផងដែរថាការប្រកួតកាលពីយប់មិញ Barca បានយកឈ្នះ PSV ៤ទល់នឹង០ ដោយ Messi រកបាន hat trick៕

Champions League៖ Barcelona រកបាន៣ពិន្ទុ Messi ស៊ុត hat trick

ប្រធានក្រុម Barca រកបាន hat trick នៅក្នុងប្រកួតបើកឆាក Champions League កាលពីយប់មិញជួយក្រុមយកឈ្នះ PSV ដោយឈរនៅកំពូលតារាងនៅក្នុងពូលB មាន៣ពិន្ទុ។ Messi បានស៊ុត Free Kick គ្រាប់ដំបូងដ៏អស្ចារ្យនៅនាទី៣១ និងបន្ថែម២គ្រាប់ទៀតនៅនាទី៧៧ និង៨៧ ខណៈ Dembélé ក៏រកបាន១គ្រាប់នៅនាទី៧៥ផងដែរ ធ្វើអោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល៤ទល់នឹង០។ Barca បានចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អឥតខ្ចោះទាំងក្របខណ្ឌ La Liga និង Champions League ដោយពួកគេមិនទាន់ចាញ់សូម្បីតែមួយប្រកួត។ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនកំពុងឈរឈ្មោះជាស្តេចនៅ La Liga ខណៈ Ronaldo មិនមានវត្តមាននៅទីនោះ ហើយគាត់ក៏បានចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អដោយរកបាន hat trick…

បញ្ជីកីឡាករ Barcelona ត្រៀមប៉ះ PSV យប់នេះ

Ernesto Valverde បានប្រកាសបញ្ជីឈ្មោះកីឡាករផ្លូវការ១៨រូប ដែលត្រូវត្រៀមខ្លួនប្រកួតទល់នឹង PSV នៅក្នុងព្រឹត្តិការណ៍បើកឆាក Champions League ដោយមិនមាន Varmaelen និង Denis Squares ទេ។ យប់នេះ Barca នឹងបើកកីឡាដ្ឋានស្វាគមន៍ PSV នៅក្នុងប្រកួតបើកឆាកវគ្គជំរុះក្នុងពូល Champions League ដំបូងរបស់ខ្លួន ហើយកីឡាករដែលត្រូវត្រៀមខ្លួនប្រកួតទាំង១៨នាក់រួមមាន 1. Ter Stegen 2. N. Semedo 3. Pique 4. I. Rakitic 5. Sergio 7. Coutinho 8. Arthur…

Salah៖ Liverpool អាចឈ្នះទាំង Premier League និង Champions League

Mohamed Salah បានលើកឡើងពីឱកាសដែរ Liverpool អាចនឹងបញ្ចប់រដូវកាលជាមួយ Champions League និង EPL ដោយកាលពីរដូវកាលមុនពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ក៏ដូចជាបញ្ចប់រដូវកាលត្រឹម Top 4 នៅ Premier League ផងដែរ។ ពួកគេបានចាប់ផ្តើមរដូវកាលបានយ៉ាងល្អដោយ៤សប្តាហ៍កន្លងទៅមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយ។ សម្រាប់ការបើករដូវកាល Champions League ដែលត្រូវប៉ះក្រុមយក្សបារាំង PSG តារាសញ្ជាតិអេហ្សុិបជឿថាក្រុមរបស់គាត់អាចទទួលបានជោគជ័យ។ Salah បានប្រាប់ទៅកាន់ France Football ថា “ រដូវកាលមុនយើងបានទម្លាក់ Man City និង Roma ដែលជាក្រុមខ្លាំងហើយទើបនឹងទម្លាក់ Barca នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ យើងបានលេងទល់នឹងក្រុមធំៗដើម្បីឈោងចាប់ពានរង្វាន់…

ឆ្នាំនេះក្រុមនីមួយៗទទួលបានប្រាក់ប៉ុន្មានពី Champions League

ការចាប់ផ្តើមប្រកួតបើករដូវកាល Champions League កាន់តែកៀកមែនទែនហើយ យប់នេះប្រកួតដំបូងនឹងត្រូវចាប់ផ្តើម យ៉ាងណាមិញឆ្នាំនេះក៏មានការតម្លើងប្រាក់រង្វាន់សម្រាប់ក្រុមនីមួយៗដែលបានចូលរួមផងដែរ ហើយពួកគេនឹងមានឪកាសទទួលបានប្រាក់ជាច្រើន។ សម្រាប់ការចាប់ផ្តើម ក្រុមដែលចូលរួមនឹងទទួលបាន ១៥.២៥លានអឺរ៉ូ ហើយប្រាក់នេះនឹងកើនឡើងដោយរាល់ការប្រកួតនឹងត្រូវគិត២.៧លានអឺរ៉ូប្រសិនបើឈ្នះការប្រកួតនីមួយៗ និង ០.៩លានអឺរ៉ូប្រសិនបើស្មើ មានន័យថាប្រសិនបើ៦ប្រកួតនៅក្នុងពូលពួកគេឈ្នះទាំងអស់នោះពួកគេនឹងមានប្រាក់ ១៦.២លានអឺរ៉ូនៅក្នុងដៃ។ នេះជាចំនួនប្រាក់រង្វាន់ដែលច្រើនជាងរដូវកាលមុន ដោយកាលពីរដូវកាល ២០១៧-១៨ ក្រុមនីមួយៗទទួលបានតែ ១២.៧លានអឺរ៉ូ ហើយការឈ្នះនៅក្នុងវគ្គចែលពូលគិតតែ ១.៥លានអឺរ៉ូ និង ០.៥លានអឺរ៉ូប្រសិនបើស្មើនៅក្នុងការប្រកួតនីមួយៗ៕

កីឡាករឆ្នើមប្រចាំតួនាទី Champions League ២០១៧-១៨ ត្រូវបានប្រកាស

ក្នុងឱកាសចាប់វគ្គចែកពូលកាលពីយប់មិញ UEFA បានចែករង្វាន់ផ្ទាល់ខ្លួនជាច្រើនសម្រាប់កីឡាករឆ្នើមៗមួយចំនួន ហើយក៏មានការប្រកាសពីពានរង្វាន់កីឡាករល្អបំផុតប្រចាំតួនាទីផងដែរ។ ពានរង្វាន់នេះរួមមាន អ្នកចាំទីល្អបំផុត ខ្សែការពារល្អបំផុត ខ្សែបំរើល្អបំផុត និងខ្សែប្រយុទ្ធល្អបំផុត ហើយខាងក្រោមនេះជាកីឡាករដែលត្រូវបានប្រកាស÷ អ្នកចាំទី÷ Keylor Navas (Real Madrid) ខ្សែរការពារ÷ Sergio Ramos (Real Madrid) ខ្សែបំរើ÷ Luka Modrić (Real Madrid) ខ្សែប្រយុទ្ធ÷ Cristiano Ronaldo (Real Madrid, now Juventus) ពានរង្វាន់នេះត្រូវបានបោះឆ្នោតជ្រើរើសដោយគ្រូបង្វឹក និងក្រុមសន្និសីទសារព័ត៌មានដែលបានជ្រើសរើសដោយបណ្តាញផ្សព្វផ្សាយកីឡាអឺរ៉ុប ហើយគ្រូបង្វឹកទាំងអស់មិនអនុញ្ញាតអោយបោះឆ្នោតអោយកូនក្រុមខ្លួនឡើយ៕

Modric ទំលាក់ Ronaldo និង Salah ដណ្តើមបានពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ UEFA

តារាឆ្នើមសញ្ជាតិក្រូអាតបានបំបែកកំណត់ត្រាថ្មីរបស់ខ្លួនដោយយកឈ្នះគូប្រជែក Cristiano Ronaldo និង Mohamed Salah ក្នុងការដណ្តើមពានរង្វាន់ផ្ទាល់ខ្លួនកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ UEFA (UEFA Men’s Player of the Year)។ ខ្សែរបំរើរបស់ Real Madrid ត្រូវបានប្រគល់រង្វាន់នេះកាលពីយប់មិញក្នុងកម្មវិធីចាប់វគ្គចែកពូល។ Modric បានមកចូលរួមជាមួយក្លិបយក្សអេស្បាញតាំងពីឆ្នាំ២០១២ ហើយបានជួយក្លិបឈ្នះ Champions League ៤លើក និងពានផ្សេងៗទៀតជាច្រើនផងដែរ។Modric ទទួលបានកាបោះឆ្នោតពីក្រុមគ្រូបង្វឹក និងក្រុមសន្និសិតកាសែតច្រើនជាងគេដែលធ្វើអោយគាត់ឈ្នះពាននេះ។ នេះជាពានរង្វាន់ធំទីពីរ បន្ទាប់ពីគាត់ឈ្នះស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍ World Cup នៅរុស្សីកាលពីខែមុន៕

រកឃើញហើយពូលទាំង៨ Ronaldo ត្រូវតទល់ជាមួយក្លិបចាស់ Man United

ការចាប់ឆ្នោតវគ្គចែកពូល Champions League ត្រូវបានបញ្ចប់ ដោយ Man United ត្រូវជួបជាមួយ Juventus ដែលជាក្រុមរបស់អតីតតារាឆ្នើមរបស់ខ្លួន Cristiano Ronaldo។ Ronaldo បានលេងនៅ Man United ពីឆ្នាំ ២០០៣ ដល់ ២០០៩ ហើយក៏ទើបនឹងផ្ទេរមកកាន់ Juventus បន្ទាប់ពីចំណាយពេលអស់៩ឆ្នាំជាមួយ Real Madrid។ Tottenham ត្រូវប្រឈមមុខជាមួយ Barca ខណៈ Liverpool ត្រូវជួបជាមួយ PSG នៅក្នុងពូលជាមួយគ្នា។ ខាងក្រោមនេះជាពូលទាំង៨ តើអ្នកគិតថាពូលណាជាពូលមរណៈ? ពូុល A÷ Atletico Madrid, Dortmund, Monaco, Club Brugge.…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់