ព័ត៌មានលីគ UEFA Champions League

រកឃើញក្រុមទាំង៣២ Champions League ២០១៨-១៩

ក្រុមទាំង៣២សម្រាប់ក្របខណ្ឌ Champions League ២០១៨-១៩ ត្រូវបានបញ្ជាក់ ហើយក្រុមទាំងអស់ក៏ត្រូវបានចែកក្នុង Pot នីមួយៗដើម្បីត្រៀមចាប់នៅក្នុងវគ្គចែកពូលនៅថ្ងៃស្អែកនេះផងដែរ។ ក្រុមយក្សជាច្រើនបានត្រៀមខ្លួនក្នុងការដណ្តើមយកពានធំបំផុតនៅអឺរ៉ុនមួយនៅ ហើយឆ្នាំនេះគេឃើញមានក្រុមដែលមានសក្តានិងពលមកពីអង់គ្លេសដែលមាន Liverpool និង Man city ដែលកំពុងឡើងជើងខ្លាំង។ ខាងក្រោមជាក្រុមទាំង៣២នៅក្នុង Pot នីមួយៗ÷ Pot ទី១÷ Real Madrid, Atletico Madrid, Barcelona, Bayern Munich, Manchester City, Juventus, Paris Saint-Germain, Lokomotiv Moscow Pot ទី២÷ Borussia Dortmund, FC Porto,…

EUFA Champions League ប្រកាសឈ្មោះបេក្ខភាពដណ្តើមពានរង្វាន់កីឡាករល្អបំផុតតាមតួនាទីសម្រាប់រដូវកាល ២០១៧-២០១៨

EUFA បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពដណ្តើមពានរង្វាន់កីឡាករលញអបំផុតទៅតាមតួនាទីរៀងៗខ្លួនប្រចាំក្របខណ្ឌ EUFA Champions League រដូវកាល ២០១៧-២០១៨ ដោយក្នុងនោះបេក្ខភាពភាគច្រើនមកពី Real Madrid។ នៅក្នុងតួនាទីនីមួយៗមានបេក្ខភាពចំនួន៣រូប ដោយអ្នកឈ្នះនឹងត្រូវប្រកាសក្នុងអំឡុងពេលចាប់ឆ្នោតវគ្គចែកពូក ២០១៨-២០១៩ នៅថ្ងៃទី៣០ ខែសីហានេះនៅទីក្រុងម៉ូណាកូ។ ខាងក្រោមនេះជាបញ្ជីឈ្មោះបេក្ខភាព។ អ្នកចាំទី÷ Alisson Becker (Roma, now Liverpool), Gianluigi Buffon (Juventus, now PSG), Keylor Navas (Real Madrid) ខ្សែការពារ÷ Marcelo (Real Madrid), Sergio Ramos (Real Madrid), Raphael Varane…

Champions League: Real Madrid បំបាក់ Liverpool ក្លាយជាស្តេចនៅអឺុរុបម្តងទៀត

ពេលដែលយើងនិយាយដល់ Champions League គ្មាននណារម្នាក់បញ្ឈប់ Real Madrid បានទេ។ កាលពីយប់មិញនេះពួកគេបានបំបាក់ហង្សក្រហម Liverpool ក្លាយជាជើងឯក UCL ៣ឆ្នាំជាប់ៗគ្នាបង្កើនប្រវត្តិសាស្ត្របន្ថែមទៀត។ គ្រាប់ទី១របស់ Real នៅនាទី៥១ បានមកពីកំហុសអ្នកចាំទីរបស់ហង្សក្រហម ប៉ុន្តែតាមបានស្មើវិញដោយ Mane នៅប៉ុន្មាននាទីបន្ទាប់ និង២គ្រាប់ទៀតត្រូវបានបន្ថែមដោយការស៊ុតយ៉ាងល្អពី Bale។ Mohamed Salah បានចាកចេញពីទីលានតាំងពីតង់ទី១ទាំងទឹកភ្នែកដោយសាររបួសស្មារធ្ងន់ធ្ងរក្រោយប៉ះទង្គិចជាមួយ Ramos។ ពេលនេះនៅមិនទាន់ដឹងច្បាស់ថាគាត់អាចលេងបានក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះឬអត់ទេ។ លោក Klopp និយាយថា “របួសរបស់ Salah ពិតជាធ្ងន់ធ្ងរណាស់ វាមើលទៅមិនធម្មតាទេ”។ យក្សអេស្បាញ Real Madrid បន្តគ្រងតំណែងជើងឯក៣ឆ្នាំជាប់គ្នាតាមស្មើ…

Champions League Final: រាត្រីកក្រើកមេឃ រំញ្ជួយដីបានមកដល់ហើយ

ថ្ងៃដែលអ្នកគាំទ្រ Liverpool រង់ចាំអស់ជាង១ទសវត្សបានមកដល់ហើយ។ Liverpool បានឈោងចាប់វគ្គផ្តាច់ព្រ័ត្រ UCL នៅយប់នេះដោយប៉ះជាមួយក្រុមជើងឯកកាលពីឆ្នាំមុន Real Madrid។ ហង្សក្រហមនឹងគ្រងជើងឯក UCL លើកទី៦របស់ខ្លួនប្រសិនបើពួកគេផ្តួលស្តេចសរបាននៅយប់នេះ។ ចំណែកឯស្តេចសរ Real Madrid ក៏កំពុងស្រេកឃ្លានក្នុងការលើកពាននេះ៣លើកជាប់ៗគ្នាផងដែរ។ លោក Klopp បាននិយាយក្នុងសន្និសិទកាលពីយប់មិញថា “គ្មាននណារម្នាក់គិតថាពួកយើងនឹងមកដល់ទីនេះទេ ប៉ុន្តែពួកយើងធ្វើបានព្រះយើងគឺ Liverpool”។ គាត់បន្តថា ” ខ្ញុំពិតជាសប្បាយរីករាយណាស់ដែរបាមកដល់វគ្គនេះជាមួយក្រុមកីឡាករដ៍អស្ចារ្យរបស់ខ្ញុំ។ ពួកគេបានប្រឹងប្រែងធ្វើរឿងមិនគួរអោយជឿ ហើយខ្ញុំពិតជាមានមោទនភាពណាស់”។ ដំណើរផ្សងព្រេងដែលបានចាប់ផ្តើមតាំងពីខែសីហានឹងត្រូវបញ្ចប់នៅយប់នេះ។ គ្រប់គ្នាកំពុងរង់ចាំយ៉ាងអន្ទះអន្ទែងថា Liverpool នឹងលើកពានដ៏អស្ចារ្យនេះដែលបានរង់ចាំជាង១ទសវត្ស ឬក៏ Real Madrid បន្តលើពាននេះ៣ឆ្នាំជាប់ៗគ្នា៕

Champions League៖ Liverpool ទៅដល់ទីក្រុង Kiev ហើយ ដើម្បីបញ្ចប់ភាពក្អេងក្អាងរបស់យក្សអេស្បាញ

ទីក្រុង Kiev៖ ក្តីរំភើបរីករាយត្រូវបាននាំមកជូនដោយ Mohamed Salah ដែលបានស្ទួច Liverpool មកដល់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ Champions League នៅថ្ងៃសៅរ៍នេះប៉ះជាមួយក្រុមយក្ស អេស្បាញ Real Madrid។ ចាំមើលថាតើក្រុមរបស់ Klopp បញ្ឈប់ មហច្ឆិតាលើលពាន៣ឆ្នាំ ជាប់គ្នារបស់ក្រុមស្តេចសរបានដែរឬទេ។ អាចនិយាយបានថានេះជាសករាជមាសរបស់ Real Madrid ហើយពួកគេកំពុងសំឡឹងមើលទៅ ពានដ៏អស្ចារ្យលើកទី៤ក្នុងរយ:ពេល៥ឆ្នាំចុងក្រោយ។ មិនថា Atletico ឬក៏ Juventus ទេ សុទ្ធតែស្រក់ទឹកភ្នែកដោយសារ Ronaldo នៅក្នុវគ្គផ្តាច់ព្រ័ត្រប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែទម្រង់ប្រយុទ្ធរបស់ Liverpool រដូវកាលនេះមិនធម្មតាឡើយ ហើយនៅ Olympic Stadium នៅអ៊ុយក្រែនឆ្នាំនេះនឹងក្លាយជាសមរភូមិដ៏អស្ចារ្យមិនអាចបំភ្លេចបាន៕

Liverpool សម្លឹងរកការបញ្ចប់ការគ្រប់គ្រងរបស់ Real នៅវគ្គផ្តាច់ព្រ័ត្រ Champions League

ការបង្ហាញពីទម្រង់លេងយ៉ាងរំភើបក្រោមជំនួយដ៏ធំពីកីឡាករ Mohamed Salah បានជួយឲ្យក្រុម Liverpool ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុង Kiev ជាមួយនឹងក្រុម Real Madrid នៅថ្ងៃសៅរ៍នេះ ដែលនៅពេលនោះក្រុមរបស់លោក Jurgen Klopp ត្រូវតែរារាំងបញ្ចប់ក្តីសម្រៃក្រុមយក្សអេស្ប៉ាញមួយនេះក្នុងការលើកពានជាលើកទី៣ ជាប់ៗគ្នា។ Real បានមើលឃើញថានេះជាយុទ្ធនាការរបស់ពួកគេមួយ បើគិតចាប់តាំងពីឈ្នះពាន European Cup ៥លើកជាប់ៗគ្នា ដោយនេះគឺជាយុគសម័យកាលមាសមួយផ្សេងទៀតសម្រាប់ពួកគេ ស្របពេលដែលពួកគេកំពុងតែសុបិនទៅលើការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៤ ក្នុងរយៈពេល៥ឆ្នាំ។ ទាំងក្រុម Atletico Madrid (២លើក) និងក្រុម Juventus សុទ្ធសឹងមិនអាចបញ្ឈប់កីឡាករឆ្នើម Cristiano Ronaldo…

បាល់ទាត់៖ ដំណើររឿងដែល Real Madrid ឈ្នះ Champions League ៣ដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ

ទីក្រុង Madrid៖ ក្រុមស្តេចសរ Real Madrid កំពុងសំឡឹងមើលជ័យជំនះ UCL លើកទី៤របស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលនឹងត្រូវប្រជែងជាមួយហង្សក្រហម Liverpool នៅថ្ងៃស្អែកនេះ នៅក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ តោះងាកមកមើលកាលពីពួកគេលើកពាន៣លើកចុង ក្រោយ។ នៅរដូវកាល២០១៣-២០១៤ ពួកគេផ្តួល Atletico Madrid ក្នុងលទ្ធផល ៤ទល់នឹង១។ វាជាពានដែលពួកគេរង់ចាំអស់រយៈពេល១២ឆ្នាំ។ កាលនោះ Atletico គឺជាជើងឯក La Liga ហើយពួកគេក៍ទើបនឹងបានឡើងមកវគ្គផ្តាច់ព្រ័ត្រ UCL ដោយធ្លាប់មកដល់វគ្គនេះម្តងកាលពីឆ្នាំ ១៩៧៤។ វាក៍ជាឆ្នាំស្វាគមន៍ Garet Bale។ នៅរដូវកាល២០១៥-២០១៦ Real ប៉ះ Atletico…

Champions League Final៖ Jurgen Klopp ប្រើវិធីសាស្ត្រដូចកាលពីប្រកួត Europa League 2016 ដើម្បីលើកទឹកចិត្តកីឡាករ

Henderson ដែលជាប្រធានក្រុម Liverpool គឺជាកីឡាករបំរុងដែលមិនបានចូលលេងឡើយ កាលពីប្រកួតចាញ់ Sevilla ៣ទល់០នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ២០១៦។ បន្ទាប់ពីបញ្ចប់ការប្រកួត Klopp បាននិយាយលើកទឹកចិត្តកីឡាកររបស់គាត់នៅសណ្ឋាគារ។ Henderson និយាយថា “គាត់មានចក្ខុវិស័យដែលធ្វើអោយខ្ញុំគិតថាពួកយើងមិនបានចាញ់ការ ប្រកួតទេ។ គាត់សំឡឹងមើលទៅអនាគតដោយសុទ្ទិថិនិយម ហើយគាត់តែងតែគិតថាវាជា បទពិសោធដ៏ល្អដែលយើងត្រូវរៀនពីវា”។ គាត់បន្ថែមថា “កាលនោះខ្ញុំមានអារម្មណ៍ថា គាត់ហាក់ដូចជាបានដឹងមុនថាក្រុមយើងនឹងឆ្លងដល់វគ្គផ្តាច់ព្រ័ត្រពានមួយផ្សេងទៀត”។ អតីតគ្រូបង្វឹក Dortmund លោក Klopp បានមកជំនួសដំណែងលោក Brendan Rodgers នៅក្នុងឆ្នាំ២០១៥ ហើយបានបន្តកុងត្រាជាមួយក្រុមហង្សក្រហមរហូតដល់ឆ្នាំ២០២២។ គាត់បាន ប្រើវិធីសាស្ត្រនិយាយលើកទឹកចិត្ត និងជំរុញកីឡាកររបស់គាត់អោយមានភាពក្លាហានដើម្បីតស៊ូ ជាមួយក្រុមជើងឯក UCL ១២សម័យ Real  Madrid…

Champions League៖ Klopp មានការជឿរជាក់ក្នុងការទម្លាយសំណាញ់ទី Real Madrid

ទីក្រុងឡុងដ៏៖ ថ្ងៃសៅរ៍នេះ ជាថ្ងៃដែលរកឃើញជើងឯកពិតប្រកដរបស់ Champions League។ មនុស្សរាប់លាននាក់កំពុងទន្ទឹងរង់ចាំមើលថាតើ Real Madrid នឹងបន្តលើកពាននេះ៣លើកជាប់គ្នា ឬក៏ Liverpool នឹងលើកពាននេះជាលើកទី៦របស់ខ្លួន។ Klopp និយាយថា ” ពួកគេចង់បានវា ខ្លាំងណាស់ ហើយវាប្រាកដជាអស្ចារ្យណាស់សម្រាប់ពួកគេ ប៉ុន្តែវាក៏មិនធម្មតាដែរសម្រាប់ពួកយើង ប្រសិនបើយើងយកវាបាន”។ Klopp ជឿជាក់ថាក្រុមរបស់លោកប្រាកដជាធ្វើបាន។ Liverpool នឹងព្យាយាមរកគ្រាប់បាល់ អោយបានលឿនបំផុត ហើយប្រសិនបើពួកគេធ្វើបាននៅតង់ទី១ នៅថ្ងៃសៅរ៍នេះ Real នឹងវាយសម្រុកខ្លាំងនៅតង់ទី២ជាមិនខាន វាពិតជាគ្រោះថ្នាក់សម្រាប់ក្រុមហង្សក្រហម។ ប៉ុន្តែមើលទៅក្រុមរបស់លោក Klopp ទំនងជាមានទម្រង់លេងយ៉ាងពិសេស ដើម្បីទប់ទល់ នឹងក្រុមរបស់ Zidane ដែលបានឈ្នះពាន UCL ពីរលើកចុងក្រោយជាប់ៗគ្នានេះ៕

Zidane ព្រមាន Liverpool ៖ Real Madrid ស្រែកឃ្លានក្នុងការឈ្នះពានដូចដែលធ្លាប់មាន

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានព្រមាន Liverpool ថាក្រុមរបស់លោកមានភាពស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ដោយច្រានចោលការអះអាងដែលថាក្លិបយក្សអេស្ប៉ាញមួយនេះអាចនឹងបាត់បង់នូវការតាំងចិត្តមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍នៅ Kiev ។ មានយោបល់មួយចំនួនថា Real ដែលបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពីរលើកប្រហែលជាគ្មានអ្វីជម្រុញចិត្តដូចជា Liverpool ដោយក្លឹបអង់គ្លេសមួយនេះមិនដែលបានភ្លក់រសជាតិពានរង្វាន់អឺរ៉ុបតាំងពីឆ្នាំ 2005 មក។ “ខ្ញុំមិនអាចនិយាយអ្វីសម្រាប់គូប្រជែងបានទេប៉ុន្តែយើងមានបំណងប្រាថ្នាដូចគ្នាដែលយើងតែងតែធ្វើហើយគ្មាននរណាម្នាក់អាចនិយាយបានថាយើងធ្វើមិនបានទេ “Zidane បានប្រាប់សន្និសីទសារព័ត៌មានមួយ។ យើងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ហើយយើងមានឱកាសក្នុងការធ្វើអ្វីមួយជាប្រវត្តិសាស្ត្រហើយឈ្នះវាបីដងក្នុងមួយលើក។ អ្នកមិនអាចនិយាយបានថា Liverpool មានភាពស្រែកឃ្លានច្រើនជាងយើងទេ។ វាមិនពិតទេ។

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់