ព័ត៌មានលីគ UEFA Champions League

Champions League Final៖ Klopp “Liverpool អាចយកឈ្នះលើ Real Madrid ទោះបីជាពួកគេមានបទពិសោធន៍ច្រើនជាង”

ក្រុមហង្សក្រហម Liverpool ដែលធ្លាប់គ្រងជើងឯក UCL ៥សម័យកាល នឹងត្រូវ ប្រឈមមុខជាមួយក្រុមយក្សអេស្បាញ Real Madrid ដែលព្យាយាម ដណ្តើមពាន នេះអោយបាន៣លើកជាប់គ្នា។ ការប្រកួតនឹងធ្វើឡើងនៅក្នុងទីក្រុង Kiev ប្រទេស អ៊ុយក្រែននៅថ្ងៃសៅរ៍នេះ។ Liverpool បានខកខានឡើងមកដល់់វគ្គនេះតាំងពីឆ្នាំ២០០៧មកម្លះ។ Klopp និយាយថា “Real មានបទពិសោធន៍ច្រើនជាងយើង ដែលអាចអោយពួកគេលើកពានបាន ប៉ុន្តែបទពិសោធន៍តែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ”។ គ្រូបង្វឹករូបនេះបានជំរុញលើកទឹកចិត្តអោយក្រុម​របស់គាត់មានភាពក្លាហាន និងព្យាយាមលេងអោយបានល្អដូចកាលពីពួកគេបំបាក់ក្រុមមេឃខៀវ Man City កាលពីវគ្គ៨ក្រុមចុងក្រោយ ក៏ដូចជាបំបាក់ Roma នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គាត់បន្ថែមថា “វាមិនមែនជារឿងងាយទេដែលយើងក្លាហានតតាំងជាមួយ Man City និង Roma ប៉ុន្តែទីបំផុតក្រុមរបស់យើងបំបាក់ពួកគេបាន”៕

Champions League ÷ ច្បាស់ណាស់ Cristiano Ronaldo នឹងមានវត្តមានក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League

លោក Zidane និយាយថា “ខ្សែរបំរើឆ្នើមរបស់ Real កីឡាករ Cristiano Ronaldo នឹងចួលរួមប្រយុទ្ធក្នុងជំនួបជាមួយក្រុមហង្សក្រហម Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League នៅសប្តាហ៍ក្រោយនេះ”។ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំបានខកខានការប្រកួតតាំងពីរបួសគ្រិកកជើងនៅក្នុងជំនួប El clasico ជាមួយ Becelona កាលពីដើមខែកន្លងទៅ។ Real នឹងព្យាយាមយកជ័យជំនះក្នុងក្រខ័ណ្ឌកំពូលនៅអឺរ៉ុបនេះ៣លើកជាប់គ្នាអោយបាននៅពេលជួបជាមួយ Liverpool នៅទីក្រុង Kiev ថ្ងៃទី២៦ខាងមុងនេះ។ Zidane បាននិយាយថា ” ពេលនេះ Ronaldo អាចលេងបាន១២០%។ គាត់មិនអីទេ ហើយខ្ញុំក៏មិនមាបញ្ហាអីដែរប្រសិនបើគាត់លេងបាន”។ លោក Zidane បន្ថែមថា Ronaldo ដែលជាប្រធានក្រុមជម្រើសជាតិនៅក្នុងព្រត្តិការណ៍…

Real ទម្លាក់ Bayern ដើម្បីឆ្ពោះទៅ Champions League វគ្គផ្តាច់ព្រ័ត្រ

ក្រុម Real Madrid កំពុងស្ថិតកាន់តែប្រកៀកក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៣ជាប់ៗគ្នា ក្រោយពីខ្សែប្រយុទ្ធ Karim Benzema ស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីទម្លាក់ក្រុម Bayern Munich កាលពីថ្ងៃអង្គារ និងជួយក្រុមកក់កៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុម Bayern ដែលបានដេញតាមពីក្រោយ ២-១ ក្នុងការប្រកួតជើងទី១ នៅឯប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុននោះ បានបង្ហាញសមត្ថភាពដ៏នឹកស្មានមិនដល់ក្នុងការបំពេញការវាយបកក្នុងក្របខ័ណ្ឌអឺរ៉ុបនៅរដូវកាលនេះទៅហើយ នៅពេលខ្សែបម្រើ Joshua Kimmich បានរកគ្រាប់បាល់បើកឆាក ហើយកីឡាករឆ្នើម James Rodriguez បានតាមស្មើក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីលេងបានរយៈពេល ១ម៉ោង។ ប៉ុន្តែ ការរកគ្រាប់បាល់ ២គ្រាប់ក្នុងចន្លោះគ្រាប់បាល់ទាំងនោះ ដោយគ្រាប់បាល់ទី១ ជាការតែតបាល់បញ្ចូលទី ហើយគ្រាប់បាល់ទី២…

Salah បង្ហាញថ្វីជើងដ៏អស្ចារ្យ ខណៈ Roma ត្រូវការអព្ភូតហេតុ ដើម្បីវាយបក Liverpool

ខ្សែប្រយុទ្ធ Mohamed Salah បានផ្តល់ការឈឺចាប់ដល់ក្លិបចាស់របស់គេគឺ Roma ដោយរកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់ដ៏អស្ចារ្យ និងជួយឲ្យមិត្តរួមក្រុមរកបាន ២គ្រាប់ផ្សេងទៀត ខណៈដែលក្រុម Liverpool កំពុងបោះជំហានយ៉ាងជឿជាក់ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៥-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។ ខ្សែប្រយុទ្ធ Roberto Firmino រកគ្រាប់បាល់បញ្ចូលទីបាន ២គ្រាប់ផងដែរ ចំណែកឯកីឡាករ Sadio Mane រកបាន ១គ្រាប់ផ្សេងទៀតសម្រាប់ក្រុម Liverpool ដើម្បីលុបលាងកំហុសចំពោះការធ្វើឲ្យខ្ជះខ្ជាយឱកាសល្អៗជាច្រើន ខណៈដែលគ្រាប់បាល់គួរតែកើតឡើងច្រើនជាងគេសម្រាប់ក្រុមម្ចាស់ផ្ទះ។ ក្រុម Roma ធ្លាប់បានបំពេញការវាយបកដ៏មិននឹកស្មានដល់មួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League តាមរយៈការលុបចោលលទ្ធផលដេញតាមពីក្រោយ…

លោក Klopp អំពាវនាវឲ្យមានការគោរពដល់ Roma ក្នុងការប្រកួតលើទឹកដី Anfield

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានរំឭកដល់អ្នកគាំទ្រមិនត្រូវបង្កើតឲ្យមានហេតុការណ៍ដដែលដូចការធ្វើឲ្យបែកកញ្ចក់រថយន្តក្រុងរបស់ក្រុម Manchester City តាមរយៈការចោលកំប៉ុង និងដប នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ជាមួយនឹងក្រុម Roma នាកីឡដ្ឋាន Anfield នៅរាត្រីនេះឡើយ។ Man City បានក្លាយជាក្រុមរងគ្រោះចុងក្រោយគេនៃរាត្រីប្រកួតក្របខ័ណ្ឌអឺរ៉ុប នៅលើទីលាន Anfield កាលពីរយៈពេល៣សប្តាហ៍មុន ខណៈដែលក្រុម Liverpool បាននាំមុខដល់ទៅ ៣-០ ពីការប្រកួតជើងទី១ មុននឹងបំពេញការឈ្នះទាំង២ជើងក្នុងលទ្ធផល ៥-១ លើក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ទោះបីជាយ៉ាងណា លោក Klopp ចង់ឲ្យរក្សាសីលធម៌ក្នុងកីឡដ្ឋាន…

អ្នកគាំទ្រ Roma តម្រង់ជួរទិញសំបុត្រសម្រាប់ការប្រកួត Champions League

អ្នកគាំទ្ររបស់ក្រុម Roma ជាច្រើនរយនាក់ បានតម្រង់ជួរនៅខាងក្រៅតូបនានារបស់ក្លិបនេះ ក្នុងរដ្ឋធានីរបស់អ៊ីតាលី អស់ពេញ១យប់ ដើម្បីទទួលបានសំបុត្រទស្សនាដំបូងគេក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ ជាមួយនឹងក្រុម Liverpool។ សំបុត្រចូលទស្សនាបានដាក់លក់នៅម៉ោង ១០ព្រឹក ប៉ុន្តែ អ្នកគាំទ្រជាច្រើនបានរង់ចាំពេញមួយយប់ ដើម្បីធ្វើឲ្យប្រាកដថា ពួកគេនឹងមិនខកចិត្ត ខណៈដែលក្រុម Roma ត្រៀមសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកទី១ របស់ពួកគេ ក្នុងយុទ្ធនាការនេះ បើគិតចាប់តាំងពីក្រុម Liverpool បានផ្តួលពួកគេដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន European Cup កាលពីឆ្នាំ១៩៨៤។ អ្នកគាំទ្រម្នាក់បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «មនុស្សជាច្រើនបានចំណាយពេល១យប់ ដើម្បីឈរតម្រង់ជួរ ខណៈដែលពួកគេសង្ឃឹមថា នឹងទទួលបានកៅអីមួយក្នុងប្រវត្តិសាស្ត្រនៃក្រុមដែលពួកគេចូលចិត្ត»។  តម្លៃសំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី២…

Ronaldo សង្គ្រោះ Real Madrid ទៅវគ្គបន្តក្រោយការវាយបកដ៏មិននឹកស្មានដល់របស់ Juventus

កីឡាករ Cristiano Ronaldo ទទូចថា Juventus មិនគួរមានការមិនពេញចិត្តអំពីការរកពិន្ទុទំលាក់ពួកគេនៅចុងម៉ោងដែលរូបគេស៊ុតបញ្ចូលទីដើម្បីជួយឱ្យក្រុម Real Madrid ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នោះទេ។ ក្រុម Real ហាក់ដូចជាមានភាពជាក់លាក់ក្នុងការឈានទៅវគ្គ ៤ក្រុមចុងក្រោយទៅហើយ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ ក្នុងទីក្រុង Turin ប៉ុន្តែ Juventus បានធ្វើការវាយបកវិញដ៏មិននឹកស្មានដល់ ក្នុងការប្រកួតជើងទី២នាកីឡដ្ឋាន Santiago Bernabeu។ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី១ របស់ខ្សែប្រយុទ្ធ Mario Mandzukic បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមខ្លួនរស់ឡើងវិញ នៅមុនពេលកីឡាករ Blaise Matuidi ដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Keylor Navas ដើម្បីជួយឲ្យក្រុមអ៊ីតាលីមួយនេះតាមស្មើលទ្ធផលទាំង ២ជើងតែម្តង…

លោក Guardiola រងពិន័យកាតក្រហម ខណៈ Salah ជួយ Liverpool ទៅវគ្គបន្ត

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានរិះគន់អាជ្ញាកណ្តាលរបស់អេស្ប៉ាញលោក Antonio Mateu Lahoz ក៏ដូចជាបានរិះគន់ទៅលើការសម្រេចចិត្តជាច្រើន ដែលបានផ្តល់ឥទ្ធិពលអាក្រក់ដល់ក្រុមរបស់លោក ក្រោយពីរងបរាជ័យ ២-១ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Liverpool កាលពីថ្ងៃអង្គារដោយក្រុមហង្សក្រហម Liverpool កាលពីថ្ងៃអង្គារ។ ក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផលទាំង២ជើង ៥-១ កំពុងសម្លឹករកជ័យជម្នះសម្រាប់ឈ្មោះម្ចាស់ជើងឯកអឺរ៉ុបប្រាំសម័យកាល។ លោក Guardiola ត្រូវបានបង្ខំឲ្យទស្សនាការប្រកួតប្រកួតតង់ទី២ពីកៅអីរបស់អ្នកទស្សនា ក្រោយពីត្រូវបានបណ្តេញចេញសម្រាប់ការតវ៉ារបស់លោកក្នុងពេលសម្រាកតង់ទី១ ខណៈដែលក្តីសុបិនរបស់ក្រុម Man City ក្នុងការឈ្នះពាន Champions League ជាលើកទី១…

Iniesta បានសារភាពថាឈឺចាប់បន្ទាប់ពី Barcelona បានរងបរាជ័យយ៉ាងនឹកស្មានមិនដល់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League

ខ្សែបម្រើ Andres Iniesta របស់ក្លឹប Barcelona បានសារភាពថាគាត់មានការខកចិត្តយ៉ាងខ្លាំងក្រោយពីក្រុមដែលមានមូលដ្ឋាននៅ Catalans ត្រូវបានចាកចេញពីក្របខ័ណ្ឌ Champions League ដោយក្រុម Roma កាលពីយប់មិញ។ Iniesta បានប្រាប់ទូរទស្សន៍ Catalunya ថា: “វាពិតជាឈឺចាប់ខ្លាំងណាស់ព្រោះគ្មាននរណាម្នាក់រំពឹងទុកថាវាអាចក្លាយជាបែបនេះដោយយើងជាអ្នកនាំមុខរួចទៅហើយ។ នៅពេលអ្នកធ្វើរឿងមិនល្អអ្នកធ្វើកំហុសច្រើនហើយយើងមិនស័ក្តិសមនឹងការប្រកួត។ វាជាការខកចិត្តដ៏ធំមួយដែលបានផ្តល់ឱ្យក្នុងរដូវកាលដែលយើងធ្លាប់មាន»។ ក្រុម Barcelona បានធ្វើការនាំមុខក្រុម Rome  ក្នុងលទ្ធផល 4-1 ក្នុងការប្រកួតជើងទី 1 នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ពួកគេប៉ុន្តែបរាជ័យ 3-0 នៅកីឡាដ្ឋាន Stadio Olimpico បានបំខំម្ចាស់ជើងឯកអឺរ៉ុប 5 សម័យកាលឲ្យចាកចេញទាំងអារម្មណ៍ចុកចាប់។

គ្រូបង្វឹកលោក Guardiola​ ៖ Man City ត្រូវបានកំណត់វាសនាជាម្ចាស់ពាន Champions League

លោក Pep Guardiola បាននិយាយថា ក្រុម Manchester City កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ បើទោះបីពួកគេមិនអាចស្រោចស្រង់លទ្ធផលនៃការចាញ់ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុម Liverpool នៅរាត្រីនេះក៏ដោយ។ រដូវកាលទី២ ក្រោមការដឹកនាំរបស់លោក Guardiola សម្រាប់ក្រុម Man City បានជួបភាពរង្គោះរង្គើក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ខណៈដែលពួកគេបានរងបរាជ័យយ៉ាងអាម៉ាស់នាកីឡដ្ឋាន Anfield ក្នុងការប្រកួតជើងទី១ ហើយបន្ទាប់មក បានខ្ជះខ្ជាយការនាំមុខ ២-០ ក៏ដូចជាឱកាសក្នុងការលើកពាន Premier League ក្នុងការប្រកួតជាមួយនឹងក្រុម Manchester United ដោយរងបរាជ័យក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍។…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់