World Cup 2018

It is all about updated new of World Cup 2018

Pavard ឈ្នះពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup 2018

ទីក្រុងប៉ារីស៖ ខ្សែការពារស្លាបស្តាំរបស់បារាំង Benjamin Pavard បានឈ្នះពានរង្វាន់គ្រាប់បានល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup ២០១៨ ដោយការស៊ុតបាល់ពីចំងាយយ៉ាងល្អឥតខ្ចោះកាលពីប៉ះជាមួយអាហ្សង់ទីន ដែលពានរង្វាន់នេះត្រូវបានប្រកាសដោយ FIFA កាលពីថ្ងៃពុធម្សិលមិញនេះ។ កីឡាករវ័យ២២ឆ្នាំរូបនេះបានរត់ទៅចាំនៅស្លាបខាងឆ្វេងដែលជាការបញ្ជូនបាល់ពី Lucas Hernandez ហើយគាត់បានប្រើជើងស្តាំស៊ុតកោងបញ្ចូលទីកែងខាងលើយ៉ាងស្អាតតាមស្មើ អាហ្សង់ទីង២ទល់់នឹង២នៅនាទី៥៧ ដោយបញ្ចប់ការប្រកួតបារាំងបានយកឈ្នះក្នុងលទ្ធផល ៤ទល់នឹង៣។ ការប្រឹងប្រែងរបស់ Pavard មិនអត់ប្រយោជន៍ឡើយ ដោយគ្រាប់បាល់របស់គាត់ត្រូវបានបោះឆ្នោតដោយសាធារណជនជាគ្រាប់បាល់ល្អបំផុតនៅក្នុងចំណោមគ្រាប់បាល់ទាំង១៦៩គ្រាប់នៅ World Cup៕

កីឡាករ៥រូបដែលមានទម្រង់លេងអស្ចារ្យនៅ World Cup

បន្ទាប់ពីមហាព្រឹត្តិការណ៍ World Cup 2018 នៅរុស្សុីត្រូវបានបញ្ចប់មានកីឡាករលេចធ្លោមួយចំនួន ដែលទំនងជាទទួលបានការចាប់អារម្មណ៍ពីក្លិបយក្សផ្សេងៗ។ ខាងក្រោមនេះជាកីឡាករ៥រូប ដែលបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យក្នុងអំឡុងការប្រកួតនៅរុស្សុី។ ១. Aleksandr Golovin (ខ្សែបំរើរុស្សុី) ក្លិបបច្ចុប្បន្ន៖ CSKA Moscow អាយុ៖ ២២ឆ្នាំ មានទំនាក់ទំនងផ្ទេរ៖ Arsenal, Chelsea, Juventus Golovin ដែលបានចំណាយពេលក្នុងអាជិបរបស់គាត់ជាមួយ CSKA បានធ្វើអោយមានការភ្ញាក់ផ្អើលនៅ World Cup ក្នុងជំនួបបើកឆាកជាមួយអារ៉ាប់ ដោយបានស៊ុតបញ្ចូលទី១គ្រាប់ នឹងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបានសំរេច២លើក ជួយក្រុមទទួលបានជ័យជំនះក្នុងលទ្ធផល៥ទល់០។ ២. Ahmed Musa (ខ្សែប្រយុទ្ធនីហ្សេរីយ៉ា) ក្លិបបច្ចុប្បន្ន៖ Leicester អាយុ៖ ២៥ឆ្នាំ មានទំនាក់ទំនងផ្ទេរ៖…

បារាំងលើកពាន World Cup លើកទី២ក្នុងប្រវត្តិសាស្ត្រ

បារាំងបានឈ្នះពាន World Cup ជាលើកទី២បន្ទាប់ពីទម្លាក់ក្រូអាតនៅក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនៅទីក្រុងម៉ូស្កូវកាលពីយប់មិញ។ នេះជាជ័យជំនេះដ៏អស្ចារ្យរបស់ក្រុមលោក Didier Deschamps បន្ទាប់ពីឆ្នាំ១៩៩៨ ខណៈក្រូអាតមានការវាយសំរុកយ៉ាងខ្លាំងនៅតង់ទី១។ ជ័យជំនះរបស់បារាំងមានន័យថាលោក Deschamps ដែលជាកាពីទែនដឹកនាំក្រុមកាលពីរយៈពេល២០ែលជាកាពីទែនដឹកនាំក្រុមកាលពីរយៈពេល២០ឆ្មាំមុុន ក្លាយជាបុរសទី៣ដែលឈ្នះពានក្នុងនាមជាកីឡាករ និងគ្រូបង្វឹក។ ក្រូអាតក៏ជាក្រុមមានសំណាងផងដែរដែលបានឡើងមកកាន់វគ្គនេះ ប៉ុន្តែបារាំងបានបញ្ចប់ក្តីស្រម៉ៃរបស់ពួកគេ ក៏ដូចជាលប់ចោលការចងចាំនៃបរាជ័យក្រោមស្នាដៃប៉ទុយកាល់កាលពីវគ្គផ្តាច់ព្រ័ត្រ Euro ២០១៦៕

បារាំងនឹងបញ្ជាំងផ្ទាំងសំពត់សរ ប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅវិមាន Eiffel Tower

ប៉ារីស៖ វិមាន Eiffel Tower នឹងបិទការចូលលេងកំសាន្តនៅថ្ងៃអាទិត្យដើម្បីសុវត្ថិភាពដោយ នឹងត្រូវដាក់បញ្ជាំផ្ទាំងសំពត់សរដ៏ធំអស្ចារ្យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup រវាងបារាំង និងក្រូអាត នេះបើយោងតាមអ្នកគ្រប់គ្រងនៅទីនោះបាននិយាយកាលពីម្សិលមិញនេះ។ មនុស្សច្រើនជាង១មុឺននាក់ត្រូវបានរំពឹងថានឹងចូលរួមទស្សនានៅក្រោមការបញ្ចាំងនោះ។ ក្រុនហ៊ុន SETE ដែលមើលការខុសត្រូវនៅទីនោះបាននិយាយថា “ក្រោមហេតុផលសុវត្ថិភាព ប៉ូលីសនៅប៉ារីសបានស្នើអោយបិទការចូលលេងកំសាន្ត”។ Eiffel Tower ក៏នឹងត្រូវបិទនៅថ្ងៃសៅរ៍ផងដែរដោយសារចំថ្ងៃបុណ្យជាតិ Bastille។ អគ្គស្នងការប៉ូលីសទីក្រុងប៉ារីសលោក Michel Delpuech បាននិយាយកាលពីម្សិលមិញថា ភ្នាក់ងារការពារសុវត្ថិភាពប្រមាណ ១២០០០ នាក់នឹងដាក់ពង្រាយដើម្បីការពារសុវត្ថិភាព អ្នកទស្សនា។បារាំងរំពឹងថាខ្លួននឹងអាចនាំយកពាន World Cup មកវិញ ក្រោយខកខាន អស់រយៈពេល២០ឆ្នាំ៕  

ការវិភាគសម្រាប់ France Vs Croatia

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង នឹង​ឈាន​ទៅកាន់​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោយពី​បាន​ទម្លាក់​ក្រុម​ខ្លាំង​​បែលហ្ស៊ិក ក្នុងលទ្ធផល ១-០ ក្នុង​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​ពួក​គេ​ដណ្តើម​បាន​ជ័យជម្នះ​ដល់​ទៅ​៥លើក ក្នុង​ចំណោម​ការប្រកួត​ World Cup ៦​ប្រកួត​មក​ទល់​ពេល​នេះ ក្នុង​នោះ​ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​​ត្រឹម​តែ​​២លើក​គត់​។ បារាំង ក៏​របូត​តែ​១​ប្រកួត​ផងដែរ ក្នុង​ចំណោម​ការប្រកួត​​វគ្គ​ចាញ់​ធ្លាក់៣​លើក​មក​ទល់​ពេលនេះ​។ ដោយឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ក្រូ​អាស៊ី បាន​ជួប​ភាព​ស្វិត​ស្វាញ​ជាង​បារាំង ដោយ​ពួក​គេ​​​ត្រូវ​ឈាន​ទៅ​កាន់​ការប្រកួត​នៅនាទី​បន្ថែម​១៥​នាទី​២​ដង ពី​ការប្រកួត​ក្នុង​​វគ្គ​ចាញ់​ធ្លាក់​ទាំង​៣លើក ក្រោយ​ពី​​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ២-១ នៅ​នាទី​បន្ថែម​១៥​នាទី​២​ដង នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ប៉ុន្តែ ក្រូ​អាស៊ី បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ចែកពូល​ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ បារាំង ធ្វើ​បាន​ល្អ​​ប្រសើរ​ជាង ដោយយកឈ្នះ​៣លើក និង​ស្មើ​២លើក ក្នុង​នោះ​​ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​​ចំនួន​៤លើក​។ ប៉ុន្តែ ស្រប​ពេល​ក្រុម​ទាំង​២ នឹង​​លេ​ងប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា និង​ផ្តោត​លើ​តំបន់​ការ​ពារ ជា​ការ​រំពឹង​ទុក ក្រុម​ទាំង​២​គួរ​តែ​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​តិច​៕  …

ការវិភាគសម្រាប់ Belgium Vs England

ទាំង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក នឹង​ឈាន​ទៅកាន់​ការប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣​​នេះ ទាំង​ការខក​ចិត្ត​ ក្រោយ​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​បារាំង ១-០ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup​។ ប៉ុន្តែ បែល​ហ្ស៊ិក ចាញ់​តែ​១លើក​គត់​ក្នុង​​ចំណោម​ការប្រកួត​៦​លើក​របស់​ពួកគេ​ក្នុង World Cup មក​ទល់​ពេលនេះ ដោយឈ្នះ​៥លើក និង​ខក​ខាន​ក្នុង​​ការរក​គ្រាប់​បាល់​លើ​ដៃ​គូ​តែ​១លើក​គត់​ ក្នុង​​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ចំនួន​​៤លើក​។ ដោយឡែក ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​ចាញ់​ក្រោមស្នា​ដៃក្រុម​​ក្រូ​អាស៊ី ២-១ នៅ​នាទី​បន្ថែម​១៥​នាទី​២​ដង​នៃ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ បាន​រង​បរា​ជ័យ​​១លើក​ដូច​គ្នា ប៉ុន្តែ ស្មើ​២លើក និង​ឈ្នះ​៣​លើក​ពី​ការប្រកួត​ទាំង​៦លើ​របស់​ពួក​គេ ក្នុង World Cup ក្នុងនោះពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​តែ​២លើក​គត់​។ សម្រាប់​​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ អង់គ្លេស ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​តាម​រយៈ​ការ​យកឈ្នះ​២លើក ស្មើ​២លើក និង​ចាញ់​១លើក ហើយ​ការ​ចាញ់​១លើក​នោះ បាន​កើត​ឡើង​ក្នុង​ពេលក្រុម​ទាំង​២ បានជួប​គ្នា​ក្នុង​វគ្គ​ចែកពូល​នៃ​យុទ្ធ​នាការ World Cup…

Tweeter របស់ Real បាត់បង់អ្នក Follow ជិត១លាននាក់ត្រឹម២៤ម៉ោង

ការចាកចេញរបស់ Ronaldo ពីអេស្បាញទៅកាន់អុីតាលី បានធ្វើអោយប៉ះពាល់ដល់បណ្តាញសង្គម Tweeter របស់ Real Madrid យ៉ាងគំហុកដោយក្លិបបានបាត់បង់អ្នក follow ប្រមាណជិត ១លាននាក់ បន្ទាប់ពីការប្រកាសពីការចាកចេញរបស់កីឡាករសញ្ជាតិប៉ទុយកាល់រូបនេះ។ គណនី Tweeter ផ្លូវការរបស់ Real បានធ្លាក់ចុះចំនួនអ្នក follow ពី ៣១.៩៧ លាននាក់មក ៣១.០២លាននាក់កាលពីម្សិលមិញនេះ ហើយចំនួននេះនៅបន្តធ្លាក់ចុះខណៈអ្នកគទ្រ Ronaldo ខឹងសម្បារនឹងក្លិបយក្សអេស្បាញនេះយ៉ាងខ្លាំង។ បើទោះបីជាមានការ Unfollow យ៉ាងនេះក្តីក៏ Tweeter របស់ Real Madrid នៅតែនាំមុខគេក្នុងចំណោមក្លិបបាល់ទាត់ទាំងអស់ ដែលនៅតែមានអ្នក Follow ប្រមាណ ៣០លាននាក់ ចំណែកលេង២គឺ Barcelona…

ការវិភាគសម្រាប់ Croatia Vs England

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ក្រូ​អាស៊ី ដែល​បាន​ទម្លាក់​ក្រុម​​ជម្រើស​ជាតិ​រុស្ស៊ី ដោយ​ការ​ស៊ុត​បាល់​​​ប៉េ​ណាល់​ទី​កាត់​សេចក្តី ក្រោយ​ពី​បញ្ចប់​ក្នុ​ង​លទ្ធ​ផល​ស្មើ ១-១ រយៈ​ពេល​១២០​នាទី ក្នុង​ការប្រកួត​វគ្គ​៨​ក្រុម​ចុង​​ក្រោយ​នោះ នឹង​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​នៃ​ World Cup នៅ​រាត្រី​នេះ ក្រោយ​​ពីមិន​ស្គាល់​ចាញ់​សោះ​​ពី​ការប្រកួត​៥លើក​របស់​ខ្លួន​ក្នុង​យុទ្ធ​នាការ​នេះ ដោយ​​ស្មើ​២លើក និង​ឈ្នះ​៣លើក​។ ប៉ុន្តែ ជ័យ​ជម្នះ​​ទាំង​៣លើក​របស់​ពួក​គេ​សុទ្ធ​សឹង​បាន​កើត​ឡើង​ក្នុង​ការប្រកួត​វគ្គ​ចែកពូល ហើយ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​​២​គ្រាប់​ឡើង​ទៅ​៥​លើក​ពី​ការប្រកួត​ទាំង​៥លើក​ក្នុង World Cup​​​។ ដោយ​ឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត យ៉ាង​ងាយ​ក្នុង​លទ្ធផល ២-០ កាល​ពី​​វគ្គ​មុន ខណៈ​ដែល​ពួក​គេ​បាន​កត់ត្រា​ជ័យជម្នះ​២លើក ក្នុង​វគ្គ​ចែក​ពូល និង​​ចាញ់​១លើក មុន​នឹង​ទម្លាក់​ក្រុម​កូឡុំ​ប៊ី ដោយ​បាល់​ប៉េ​ណាល់​ទី ​ក្នុង​វគ្គ​១៦​​ក្រុម​ចុងក្រោយ ក្នុង​នោះពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​ចំនួន​៤​ប្រកួត​​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុង​ក្រោយ​រវាងក្រុម​ទាំង​​២ អង់គ្លេស ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ដោយ​​យកឈ្នះ​៣លើក និង​ចាញ់​២លើក ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង​ការ​យកឈ្នះ​ ៥-១ ក្នុង​ពេលក្រុម​ទាំង​២ បាន​ជួប​គ្នា​ជាលើក​ចុងក្រោយ​កាលពីឆ្នាំ​២០០៩​…

World Cup÷ បារាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយខកខានអស់១២ឆ្នាំ

វាមានរយ:ពេល១២ឆ្នាំហើយដែលបារាំងធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវបានបញ្ចប់ក្តីស្រមៃលើកពាន World Cup ដោយអុីតាលី។ Umtiti គឺជាវិរបុរសរបស់ក្រុមមាន់គកកាលពីយប់មិញដោយបានតែតបញ្ចូលទី១គ្រាប់បញ្ជូនបារាំងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 នៅរុស្សុី។ Lloris និង Courtois ពិតជាធ្វើបានល្អណាស់កាលពីយប់មិញដោយសង្គ្រោះបាល់បានជាច្រើនគ្រាប់ យ៉ាងណាក្តីក្រោមការបញ្ជួនបាល់ជ្រុងពី Griezmann នៅដើមតង់ទី២ Umtiti ធ្វើបានសំរេចធ្វើអោយអ្នកគាំទ្រស្រែកហោរពេញកីឡាដ្ឋាន។ យប់នេះយើងនឹងរង់ចាំមើលថាតើក្រូអាត ឬអង់គ្លេសដែលអាចឈោងចាប់វគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបបារាំង។ បារាំងធ្លាប់ត្រូវបានទំលាក់នៅវគ្គផ្តាច់ព្រ័ត្រ Euro កាលពីឆ្នាំ២០១៦ ដោយប៉ទុយកាល់ ប៉ុន្តែពួកគេនឹងព្យាយាមធ្វើអោយបានល្អបំផុតនៅវគ្គផ្តាច់ព្រ័ត្រនៅរុស្សុីនេះ។ ពួកគេធ្លាប់លើកពាននេះកាលពីឆ្នាំ១៩៩៨ នៅជំនាន់ Zidane តើនៅប៉ុន្មានថ្ងៃខាងមុខនេះក្រុមមាន់គកអាចធ្វើបានដូចកាលពី២០ឆ្នាំមុនឬទេ?

De Bruyne÷ Mbappe? ១ឆ្នាំមុនខ្ញុំអត់ដឹងថាគាត់ជានរណាផង

ខ្សែបំរើកណ្តាលរបស់ប៊ែលហ្សុិកកីឡាករ De Bruyne បានសារភាពថាគាត់បានដឹងតិចតួចបំផុតពី Kylian Mbappe រហូតដល់មុនពេលបើករដូវកាលមុន។ ក្រុមជម្រើសជាតិបារាំង និង Mbappe នឹងជួបជាមួយ De Bruyne និងមិត្តជម្រើសជាតិរបស់គាត់នៅក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៅថ្ងៃនេះ នៅ St Petersburg។ De Bruyne បាននិយាយថា “ពេលខ្ញុំលេងទល់នឹង Monaco គាត់ទើបតែលេងបានប្រហែល១០ប្រគួត គាត់មិនទាន់បានលេងច្រើននៅឡើយ វាជាការពិត។ កាលនោះខ្ញុំអត់ទាន់ស្គាល់គាត់នៅឡើយទេ ប៉ុន្តែពេលនេះគាត់លេងបាន១ឆ្នាំកន្លះហើយ គាត់លេងអោយក្រុមដ៏អស្ចារ្យ គាត់លេងបានច្រើនអោយបារាំង គាត់លេងបានច្រើននៅ Champions League ពេលនេះគាត់ជាកីឡាករផ្សេងម្នាក់ទៀត”។ Mbappe បានអង្គុយនៅខាងក្រៅទីលានក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃច័ន្ទ ប៉ុន្តែគ្រូបង្វឹក Didier Deschamps បាននិយាយថាគាត់រំពឹងថាក្រុមទាំងមូលរបស់គាត់នឹងលេងបានទាំងអស់គ្នា…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់