World Cup 2018

It is all about updated new of World Cup 2018

វិភាគការប្រកួត France Vs Belgium ម៉ោង 1 រំលងអធ្រាត្រ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​បារាំង ដែល​ទើ​ប​តែ​បានទម្លាក់​​ក្រុម​ជម្រើស​ជាតិ​​អ៊ុយ​រូ​​ហ្គាយ ​ក្នុង​លទ្ធ​ផល ២-០ ក្នុងវ​គ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ​នឹង​ឈាន​ទៅកាន់​ការប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup រាត្រី​នេះ ដោយ​ការ​មិន​ស្គាល់​ចាញ់​សោះ​​ពី​ការប្រកួត​៥​ក្នុង World Cup មក​ទល់​ពេល​នេះ ដោយ​ឈ្នះ​៤លើក និង​​ស្មើ​១លើក ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ចំនួន​៣​លើក​​។ មុន​នឹង​​ទម្លាក់​ក្រុម​​អ៊ុយ​រូ​ហ្គាយ បារាំង បាន​វាយ​បក​ដើម្បី​ផ្តួលក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ក្នុង​លទ្ធ​ផល ៤-៣ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ដោយឡែក ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក ទើប​តែ​បាន​​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ២-១ ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​៥​លើក​ពីការប្រកួត​ទាំង​៥លើក​នៃ​យុទ្ធ​នា​ការ World Cup មក​ទល់​ពេល​នេះ​ ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ចំនួន​៤​លើក។ មុន​​នឹង​ឈាន​ដល់​វគ្គ​៨ក្រុម​​ចុងក្រោយ ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក បាន​ទម្លាក់​ក្រុម​ជម្រើសជាតិ​ជប៉ុន តាម​រយៈ​ការ​វាយ​បក​ពី​ការ​ដេញ​តាម​ពី​ក្រោយ ២-០ ដើម្បី​កត់​ត្រា​ជ័យជម្នះ​ក្នុង​លទ្ធ​ផល ៣-២​​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក…

Hierro បញ្ចប់ភារកិច្ចបន្ទាប់ពីអេស្បាញធ្លាក់ចេញពី World Cup

ទីក្រុងម៉ាទ្រីត÷ Fernando Hierro ដែរបានឈរជើងជាគ្រូបង្ហឹកក្រុមជម្រើសជាតិអេស្បាញបន្ទាប់ ពីលោក Julen Lopetegui ត្រូវបានដកចេញ នឹងមិនបន្តការងារនេះទៀតទេ នេះបើយោងតាមសហព័ន្ធបាល់ទាត់អេស្បាញបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ក្នុងរបាយការណ៏របស់សហព័ន្ធបានសរសេរថា “បន្ទាប់ពីបានធ្វើដំណើររួមគ្នាជាច្រើនគីឡូម៉ែត ទំនាក់ទំនងរវាងសហពន្ធ័បាល់ទាត់អេស្បាញ និង Fernando Hierro បានដល់ទីបញ្ចប់ “។ Hierro បានបដិសេធក្នុងការត្រលប់ទៅកាន់មុខដំណែងចាស់ជាប្រធានផ្នែកបច្ចេកទេស ហើយគាត់នឹងស្វែងរកអ្វីដែលថ្មី។ ក្រោមការដឹកនាំរបស់អតីតខ្សែការពារ Real Madrid និងជំរើសជាតិអេស្បាញរូបនេះ ដែលគាត់មានបទពិសោធន៍តិចតួច ហើយអេស្បាញបានចាញ់ក្រោមថ្វីដៃម្ចាស់ផ្ទះរុស្សុីដោយបាល់ប៉េណាល់ទី៕

World Cup 2018÷ កាលវិភាគវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វគ្គ Play off និងវគ្គផ្តាច់ព្រ័ត្រ

បារាំង, ក្រូអាត, ប៊ែលហ្សិក និងអង់គ្លេសបានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយក៏ដូចជាបានកក់កៅអីវគកគពាក់កណ្តាលផ្តាច់ព្រ័ត្ររួចរាល់ហើយដែរសម្រាប់មហាព្រឹត្តិការណ៍ World Cup ២០១៨ នេះ។ ខាងក្រោយនេះជាកាលបរិច្ឆេទ និងកីឡាដ្ឋានរៀបចំការប្រកួតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨÷ បារាំង vs ប៊ែលហ្សិក (កីឡាដ្ឋាន St Petersburg នៅថ្ងៃទី១០ កក្កដា វេលាម៉ោង ៨យប់) អង់គ្លេស vs ក្រូអាត (កីឡាដ្ឋាន Luzhniki ទីក្រុងម៉ូស្កូវ នៅថ្ងែទី១១ កក្កដា វេលាម៉ោង៨យប់) វគ្គ Play Off World Cup ២០១៨÷ ក្រុមចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ…

World Cup 2018÷ ក្រុមមកពីអាមេរិកឡាទីនពីរចុងក្រោយធ្លាក់អស់ហើយ

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញកាលពីយប់មិញក្រុមមកពីទ្វិបអឺរ៉ុបទាំង២គឺបារាំង និងប៊ែលហ្ស៊ិកបានទទួលជ័យជំនះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈអ៊ុយរ៉ូហ្គាយ និងសាំបាប្រេសុីលត្រូវចាកចេញទាំងទឹកភ្នែក។ Varane និង Griezmann រកបានម្នាក់១គ្រាប់ ខណៈអ៊ុយរ៉ូហ្គាយព្យាយាមវាយបកប៉ុន្តែត្រូវបានសង្គ្រោះបាល់ជាច្រើនគ្រាប់ដោយ Lloris ដែលបញ្ចប់ការប្រកួតក្នុងលទ្ធផល ២ទល់នឹង០បញ្ជួនក្រុមមាន់គកទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យប់មិញនេះផងដែរប៊ែលហ្សុិករកបានមុន២គ្រាប់តាំងពីតង់ទី១ ដោយបាល់ Own Goal របស់កីឡាករ Fernandinho និងការស៊ុតដ៏អស្ចារ្យពី De Bruyne។ ប្រេសុីលព្យាយាមវាយសំរុកប៉ុន្តែជាអកុសលពួកគេរកបានតែ១គ្រាប់ប៉ុណ្ណោះ ដែលធ្វើអោយក្រុមសាំបាត្រូវត្រលប់ទៅផ្ទះវិញទាំងទឹកភ្នែក។ ពេលនេះនៅសល់តែក្រុមមកពីទ្វីបអ៊ឺរ៉ុបប៉ុណ្ណោះដែលនៅឈរជើងក្នុងព្រឹត្តិការណ៍ World Cup ខណៈក្រុមមកពីទ្វីបផ្សេងធ្លាក់អស់ហើយ៕

គ្រូបង្វឹកបារាំង÷ ខ្ញុំកំពុងរៀបក្បួនទប់ Cavani

ក្រុមមាន់គកកំពុងរៀបចំខ្លួនត្រៀមប៉ះអ៊ុយរ៉ូហ្គាយយប់នេះ ដោយមិនទាន់ប្រាកដនៅឡើយថា Cavani អាចលេងអោយអ៊ុយរ៉ូហ្គាយបានឬយ៉ាងណា។ Cavani បានចូលរួមហ្វឹកហាត់កាលពីថ្ងៃអង្គារ៍ ដោយសង្ឃឹមថាតរបួសសាច់ដុំកំភួនជើងមិនមានបញ្ហា ហើយអាចចូលលេងបានជាមួយក្រុមអ៊ុយរ៉ូហ្គាយ។ យ៉ាងណាក៏ដោយអ៊ុយរ៉ូហ្គាយនៅតែមានខ្សែប្រយុទធបំរុងផ្សេងទៀតដូចជា Cristian Rodriquez និង Cristhian Stuani។ គ្រូបង្វឹកក្រុមមាន់គកលោក Deschamps បាននិយាយថា “ខ្ញុំកំពុងរៀបចំក្បួនដើម្បីទប់ Cavani ប៉ុន្តែថាតើគាត់អាចលេងបានឬអត់ខ្ញុំនឹងបានដឹងនៅមុនការប្រកួត១ម៉ោងកន្លះតែប៉ុណ្ណោះ”។ ទោះជាយ៉ាងនេះក្តីប្រធានសហព័ន្ធបាល់ទាត់អ៊ុយរ៉ូហ្គាយលោក Wilmar Valdez បានប្រាប់វិទ្យុ Ocean FM ថា Cavani មិនបានដកចេញពីការប្រកួតទេ ហើយគាត់កំពុងស្ថិតនៅក្នុងការពិនិត្យ។ យើងនឹងដឹងច្បាស់ថាគាត់លេងបានឬអត់នៅថ្ងៃសុក្រនេះ៕

ការ​វិភាគ​សម្រាប់ Russia Vs Croatia

ក្រុម​បាល់​ទាត់​​​ជម្រើ​ស​ជាតិ​រុស្ស៊ី ដែល​បាន​ទម្លាក់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ ដោយ​បាល់​ប៉េ​ណាល់​ទី ក្រោយ​ពី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ នៅ​រយៈពេល​១២០​នាទីនោះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ដោយ​ការ​បរា​ជ័យ​ត្រឹម​តែ​១លើក​គត់ ប៉ុន្តែ​ឈ្នះ​៣លើក និង​ស្មើ​១លើក​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​​ទាំង​៥លើក​។ ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី បាន​រង​បរា​ជ័យ​ត្រឹម​តេ​១លើ​ក​គត់ពី​ការប្រកួត​លើ​ទឹកដីខ្លួន​ឯង​៥​លើក​ចុងក្រោយ​របស់​ពួក​គេ​។​ ដោយ​ឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ក្រូ​អាស៊ី បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ដោយ​ការ​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ដូច​​គ្នា ក្រោយ​ពី​ស្មើ ១-១ នៅ​ម៉ោង​ធម្ម​តា​ ហើយ​ពួក​គេ​មិនស្គាល់​ចាញ់​សោះ​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួកគេ ដោយឈ្នះ​ដល់​ទៅ​៤លើក និង​ស្មើ​១លើក ក្នុង​នោះ​ ពួក​គេ​បាន​បង្កើត​ឲ្យ​​មាន​គ្រាប់​បាល់​សរុប​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​​ទាំង​៥លើក​។ ក្រុម​ជម្រើស​ជាតិក្រូ​​អាស៊ី ចាញ់​តែ​១លើក​គត់​ពី​ការ​ប្រកួត​ក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​​តែ​៣លើក​រវាងក្រុម​ទាំង​២ ក្រូ​អាស៊ី បាន​យក​ឈ្នះ​១លើក និង​ស្មើ​២លើក ប៉ុន្តែ​ស្រប​ពេល​ដែល​ក្រុម​ទាំង​២ មាន​កំណត់ត្រា​នៃ​ការ​បង្កើត​​ឲ្យ​មាន​គ្រាប់​បាល់​ច្រើន​ដូចគ្នា​នា​ពេល​ថ្មី​ៗនេះ ជា​ការ​រំពឹង​ទុក ក្រុម​ទាំង​២ គួរ​តែ​បង្កើត​ឲ្យ​មាន​គ្រាប់បាល់​ច្រើន​ម្តង​ទៀត​៕   ការ​ណែនាំ៖ គ្រាប់​បាល់​​ច្រើន​​ជាង 2…

ការ​វិភាគ​សម្រាប់ Sweden Vs England

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត ដែល​បាន​ទម្លាក់​ក្រុម​​ជម្រើស​ជាតិ​ស្វ៊ីស ក្នុង​លទ្ធ​ផល ១-០ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ​ជា​មួយ​នឹង​ជ័យ​ជម្នះ​​៣លើក ស្មើ​១​លើក និង​ចាញ់​​១លើក​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​៣​​គ្រាប់​ឡើង​​ទៅ​ត្រឹម​តែ​២​លើក​គត់ និង​​​របូត​គ្រាប់​បាល់​​តែ​១​ប្រកួត​គត់​។ ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​រង​បរា​ជ័យ​២លើក និង​​ឈ្នះ​២លើក​ដូច​គ្នា​ពី​ការប្រកួ​ត​ក្រៅ​ដី​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម​បាល់​​​​ទាត់​ជម្រើស​ជាតិ​អង់គ្លេស បានបញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ មុន​នឹង​ឈ្នះ​ក្នុង​បាល់​ប៉េណាល់​ទី ហើយ​ពួក​គេ​បាន​រង​បរា​ជ័យ​១លើក​គត់ និង​ឈ្នះ​​៣លើក​ពី​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុងនោះ​ ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​៣​​គ្រាប់​ឡើង​​ទៅ​ត្រឹម​តែ​២​លើក​គត់។ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដណ្តើម​បាន​ជ័យ​ជម្នះ​ដល់​ទៅ​៤លើក​ពីការប្រកួតក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ទាំង​អស់​គ្លេស និង​ស៊ុយ​អែត ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក និង​ស្មើ​១លើក​ដូច​គ្នា ប៉ុន្តែ ស្រប​ពេល​ដែល​ស៊ុយ​អែត រឹង​មាំ​ក្នុង​តំបន់​ការ​ពារ និង​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​តិ​ចតួច​នា​ពេលថ្មី​ៗនេះ ជា​ការរំពឹង​ទុក ​ការ​ប្រកួត​នេះ​គួរ​តែ​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​តិច​តួច​ម្តង​ទៀត​៕     ការ​ណែនាំ៖…

ការ​វិភាគ​សម្រាប់ Brazil Vs Belgium

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​​បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិម៉ិក​ស៊ិក ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​តាម​រយៈ​ការ​យកឈ្នះ​ក្នុងលទ្ធផល ២-០ នោះ នឹង​ឈាន​ទៅកាន់​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍ World Cup នៅ​រាត្រី​នេះ ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ​ដល់​ទៅ​៤លើក និង​ស្មើ​១លើក​ពីការប្រកួត​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ ក្នុង​នោះ​ពួ​ក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​៣​​គ្រាប់​ឡើង​ទៅ​តែ​១​លើក​​គត់ និង​របូត​វិញ​តែ​១​គ្រាប់​គត់​។ ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ក៏​មិនស្គាល់​ចាញ់​ផង​ដែរ​ពីការប្រកួតក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ ដោយឈ្នះ​​ទាំង​៥លើក​។ ដោយ​ឡែក ក្រុមម​បាល់​ទាត់​ជម្រើស​ជាតិ​​បែលហ្ស៊ិក បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​​ជប៉ុន ក្នុង​លទ្ធ​ផល ៣-២ ហើយ​ពួក​គេ​ក៏មិនស្គាល់​ចាញ់​​ផងដែរ​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួកគេ ដោយឈ្នះ​​ទាំង​៥លើក ក្នុង​នោះ​ពួក​គេ​ បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​៣​​គ្រាប់​ឡើង​ទៅ​ចំនួន​៤​លើក។ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​៥លើក​ពី​​ការប្រកួតក្រៅដី​ទាំង​៥លើក​ចុងក្រោយ​របស់​ពួក​គេ​ផងដែរ​។ សម្រាប់​ការ​ជួប​គ្នា​តែ​១លើក​រវាងក្រុម​ទាំង​២ ​ប្រេស៊ីល បាន​យកឈ្នះ​​ក្នុងលទ្ធ​ផល ២-០ ហេតុនេះ ស្រប​ពេល​ប្រេស៊ីល មាន​តំបន់​ការ​ពារ​រឹង​មាំ និង​មាន​កំណត់ត្រា​នៃ​ការបង្កើត​ឲ្យ​មាន​គ្រាប់បាល់​តិច ជា​ការរំពឹង​ទុក ការ​ប្រកួត​នេះ​គួរ​តែ​បង្កើត​ឲ្យ​មាន​គ្រា់ប​បាល់​តិច​ម្តង​ទៀត​៕   ការ​ណែនាំ៖ គ្រាប់​បាល់​តិច​ជាង…

ការ​វិភាគ​សម្រាប់ Uruguay Vs France

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ដែល​​បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​លទ្ធ​ផល ២-១ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នឹង​ឈាន​ទៅ​កាន់​វគ្គ​៨​​ក្រុម​ចុងក្រោយ​នៅ​រាត្រី​នេះ ក្រោយពី​មិនស្គាល់​ចាញ់​សោះ​ពីការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយឈ្នះ​ទាំង​៥លើក ក្នុងនោះ​ពួ​ក​គេ​បាន​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​គត់​។ ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ​ ក៏​​ដណ្តើម​បាន​ជ័យ​ជម្នះ​៥លើក​ពី​ការប្រកួតក្រៅដី​ទាំង​៥លើក​ចុងក្រោយ​របស់​ពួក​គេ​ផងដែរ​។ ដោយ​ឡែក ក្រុម​បាល់​​​ទាត់​ជម្រើស​ជាតិ​​បារាំង បាន​យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់ទីន ក្នុង​លទ្ធផល ៤-៣ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​ពួក​គេ​​ក៏​មិន​ស្គាល់​ចាញ់​ផងដែរ​ពីការប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ដោយឈ្នះ​៣លើក និង​ស្មើ​២លើក ក្នុង​នោះ​ពួក​គេ​បាន​ខក​ខាន​ក្នុង​ការរក​គ្រាប់​បាល់​លើ​ដៃគូ​ត្រឹម​តែ​១លើក​គត់​​។ ក្រុម​ជម្រើស​ជាតិ​បារាំង ក៏​មិនស្គាល់​ចាញ់​ផងដែរ​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាង​ក្រុម​ទាំង​២ ក្រុម​អ៊ុយ​រូ​ហ្គាយ ធ្វើ​បានល្អ​ប្រសើរ​ជាង ដោយ​យកឈ្នះ​១លើក និង​ស្មើ​៤លើក ហេតុនេះ ស្រប​ពេល​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​​រូ​ហ្គាយ មាន​តំបន់​ការ​ពារ​​យ៉ាង​រឹង​មាំ និង​ទទួល​បាន​គ្រាប់​បាល់​ត​ពី​បារាំង ជាការរំពឹង​ទុក អ៊ុយ​រូ​ហ្គាយ​គួរ​តែ​អាច​គុត​ផុត​ពី​បរា​ជ័យ​ក្នុង​ការប្រកួត​នេះ​៕   ការ​ណែនាំ៖ ក្រុម Uruguay គឺ​ជា​ជម្រើស​ល្អ

Marcelo ត្រលប់មកវិញបន្ទាប់ពីរបួស ត្រៀមប៉ះ ប៊ែលហ្សុិក

បន្ទាប់ពីការប្រឹងប្រែងព្យាបាលរបួសខ្នងកាលពីប៉ះសើប៊ីនៅក្នុងប្រកួតបិទវគ្គជំរុះក្នុងពូល ពេលនេះ Marcelo អាចចូលទីលានវិញបានហើយដើម្បីទប់ទល់ប៊ែលហ្សុិកយប់នេះនៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសុីលលោក Tite បានបញ្ជាក់ថា Marcelo អាចនឹងត្រលប់មកវិញក្នុងជម្រើស១១នាក់ដំបូងនៅយប់នេះដើម្បីទប់ទល់ក្រុមប៊ែលហ្សុិក។ Tite បាននិយាយថា “Filipe Luis លេងបានយ៉ាងល្អនៅក្នុង២ប្រកួតកន្លងទៅ ប៉ុន្តែ Marcelo ត្រលប់មកវិញហើយ”។ Marcelo បានខកខានការប្រកួតទល់នឹងមុិចសុិចកាលពីវគ្គ១៦ក្រុមចុងក្រោយ ដោយជំនួសដោយ Filipe Luis។ Tite មិនបានបញ្ជាក់ថាគាត់នឹងអាចលេងក្នុងជម្រើស១១នាក់ដំបូងឬយ៉ាងណានោះទេ ប៉ុន្តែគាត់បានត្រៀមខ្លួនរួចហើយក្នុងការត្រលប់ចូលទីលានវិញនៅ Kazan៕

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់