World Cup 2018

It is all about updated new of World Cup 2018

World Cup 2018៖ មិត្តរួមក្រុមរបស់ Mbappe “យើងទុកចិត្តលើគាត់”

កីឡាករ Matuidi និយាយថាខ្សែបំរើឆ្នើមល្បឿនកាំជ្រួចរបស់ក្រុមមាន់គកបារាំង Mbappe អាចបំបែកខែលការពារដែលអ៊ុយរ៉ូហ្គាយបានត្រៀមនៅក្នុងជំនួបយប់ស្អែក។ កីឡាករវ័យ១៩ឆ្នាំ បានជួយបារាំងយកឈ្នះអាហ្សង់ទីនដោយបង្កើតឱកាសប៉េណាល់ទី១គ្រាប់ និងស៊ុតបញ្ចូលទី ២គ្រាប់យ៉ាងអស្ចារ្យ។ កីឡាករ Matudi មិត្តរួមក្រុមរបស់ Mbappe បាននិយាយថា “ខ្ញុំមើលគាត់ហ្វឹកហាត់រាល់ថ្ងៃ ហើយខ្ញុំអាចប្រាប់អ្នកថាបើទោះបីជានៅក្នុងគំលាតដ៏ចង្អៀតក៏គាត់នៅតែខ្លាំង”។ គាត់បន្ថែមថា “បើទោះបីជាអ៊ុយរ៉ហ្គាយជាក្រុមខ្លាំងដែលមានខែលការពារយ៉ាងរឹងមាំ និងមិនផ្តល់គំលាតច្រើន ដល់គូប្រកួត ប៉ុន្តែ Mbappe អាចរកឱកាសបាន។ យើងជឿជាក់លើគាត់”។ ក្រុមដែលទទួលជ័យជំនះនៅកីឡាដ្ឋាន Nizhny Novgorodយប់ថ្ងៃសុក្រនេះនឹងត្រូវប៉ះជាមួយ ប្រេសុីល ឬក៏ប៊ែលហ្សុិកនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

World Cup 2018÷ រកឃើញក្រុមទាំ៨ដែលឡើងទៅវគ្គបន្ទាប់ហើយ

អ៊ុយរ៉ូហ្គាយ, បានរង, ប្រេសុីល, ប៊ែលហ្សិក, ក្រូអាត, ស៊ុយអែត, អង់គ្លេស និងម្ចាស់ផ្ទះរុស្សីបានឈោងចាប់កៅអីវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup ២០១៨។ ខាងក្រោមនេះជាកាលបរិច្ឆេទ ពេលវេលាប្រកួត និងកីឡាដ្ឋាន។ វគ្គ៨ក្រុមចុងក្រោយ អ៊ុយរ៉ូហ្គាយ vs បារាំង (ថ្ងៃទី៦ កក្កដា វេលាម៉ោង៤រសៀល នៅកីឡាដ្ឋាន Nizhny Novgorod) ប្រេសុីល vs ប៊ែលហ្សិក (ថ្ងៃទី៦ កក្កដា វេលាម៉ោង៨យប់ នៅកីឡាដ្ឋាន Kazan) ស៊ុយអែត vs អង់គ្លេស (ថ្ងៃទី៧ កក្កដា វេលាម៉ោង ៤រសៀល នៅកីឡាដ្ឋាន…

គ្រូបង្វឹកកូឡំប៊ី៖ Jame Rodriguez នៅតែជាជម្រើសមួយពេលប៉ះអង់គ្លេសយប់នេះ

ខ្សែបំរើឆ្នើមរបស់កូឡំប៊ីអាចនឹងជាទាន់ពេលវេលាសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយទល់នឹងអង់គ្លេសយប់នេះ។ គាត់កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអោយជាទាន់ការប្រកួត នេះបើយោងតាម គ្រូបង្វឹកក្រុមជម្រើសជាតិកូឡំប៊ីលោក Jose Pekermanបាននិយាយកាលពីថ្ងៃច៍ន្ទ។ ម្ចាស់ស្បែកជើងមាសកាលពី World Cup 2010 បានលេងតែ៣០នាទីប៉ុណ្ណោះកាលពីប៉ះ សេណេកាល់ ប៉ុន្តែរបួសរបស់គាត់អាចនឹងជាទាន់ការប្រកួតយប់នេះ។ លោក Pekerman បានប្រាប់អ្នករាយការណ៏ថា “យើងមានដំណឹងល្អ បន្ទាប់ពីកាពិនិត្យរបស់ គ្រូពេទ្យបានបង្ហាញថារបួសរបស់គាត់មិនមានអ្វីធ្ងន់ធ្ងរទេ”។ គាត់បន្ថែមថា “ពានរង្វាន់ធំបំផុត លើលោកនេះមានការប្រកួតជាច្រើន ហើយក៏មិនមានពេលច្រើនដើម្បីសម្រាកព្យាបាលរបួសដែរ ដូច្នេះហើយនេះគឺជាផលចំណេញមួយរបស់ក្រុមអង់គ្លេស ប៉ុន្តែពួកយើងបានឆ្លងកាត់ការប្រកួត ដ៏លំបាកដែលធ្វើអោយពួកយើងខ្លាំងជាងមុន មានទំនុកចិត្ត និងមានភាពជឿជាក់ជាងមុន”។ ម៉ោង១រំលងអាធ្រាតយប់នេះគឺជាយប់កាត់សេចក្តីរវាងកូឡំប៊ី និងអង់គ្លេស ហើយយើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើក្រុមណានឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ៕

ការវិភាគសម្រាបColombia Vs England ម៉ោង 1 រំលងអធ្រាត្រ

ក្រុម​​បាល់​ទាត់​​ជម្រើស​ជាតិកូឡុំ​ប៊ី ដែល​បាន​បញ្ចប់​ដោយ​ស្ថិត​​ក្នុង​ចំណាត់​ថ្នាក់​​លេខ​១ ក្នុង​ពូល​របស់​ខ្លួន ក្រោយ​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ២-១ នៅ​ថ្ងៃ​បើកឆាក ប៉ុន្តែ បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​​ជាត់​ប៉ូឡូញ ក្នុង​លទ្ធ​ផល ៣-០ មុន​នឹង​ផ្តួលក្រុម​ជម្រើស​ជាតិ​សេ​​​ណេ​ហ្គាល់ ១-០ នោះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ ជាមួយនឹង​​ជ័យ​ជម្នះ​២លើក ស្មើ​២លើក និង​ចាញ់​១លើក​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ខ្លួន ក្នុង​នោះពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ត្រឹម​តែ​២​លើក​គត់​ និង​របូត​វិញ១គ្រាប់​​។ ក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក ពី​ការ​ប្រកួត​ក្រៅ​ដី​៥លើក​ចុងក្រោយ​របស់​ខ្លួន​ផងដែរ​។ ដោយ​ឡែក ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស បាន​បញ្ចប់​​ការ​ប្រកួត​វគ្គ​ចែកពូល​របស់​ខ្លួន​ដោយ​ឈរ​លេខ​២ មាន​៦​ពិន្ទុ ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ទុយ​នី​ស៊ី ២-១ នៅ​ថ្ងៃ​បើកឆាក ផ្តួល​ក្រុម​ជម្រើស​ជាតិ​ប៉ា​ណា​ម៉ា ៦-១ មុន​នឹង​ចាញ់​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ១-០ ហើយ​ពួក​គេ​នឹង​ឈាន​​ទៅកាន់​ការ​ប្រកួត​នេះ​តាម​រយៈ​​ការ​យក​ឈ្នះ​៤លើក​ជាប់​ៗ​គ្នា និង​ចាញ់​១លើក​ពីការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​​​ខ្លួន ក្នុង​នោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ត្រឹម​តែ​៣​លើក។ ក្រុម​ជម្រើស​​ជាតិ​អង់គ្លេស ក៏​បាន​រង​បរា​ជ័យ​១លើក និង​​ឈ្នះ​៤លើក​ផង​ដែ​រពីការប្រកួត​ក្រៅដី​៥លើក​ចុងក្រោយ​របស់​ខ្លួន​។ សម្រាប់​ការ​ជួប​​គ្នា​​តែ​២​លើក​​រវាងក្រុម​ទាំង​២…

ការវិភាគសម្រាប់ Sweden Vs Switzerland

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត ដែល​បាន​បញ្ចប់​ដោយ​ឈរ​លេខ​១​ក្នុង​ពូល​ដោយ​មាន​៦​ពិន្ទុ ក្រោយពី​បាន​​យក​ឈ្នះ​​លើ​​ក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង ១-០ នៅ​ថ្ងៃ​​បើកឆាក មុន​នឹង​​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ២-១ ប៉ុន្តែ បាន​​យក​ឈ្នះ​លើក្រុម​ជម្រើស​ជាតិម៉ិក​ស៊ិក ក្នុង​លទ្ធ​ផល ៣-០ នោះ នឹង​ឈាន​ទៅ​កាន់​ការប្រកួត​នេះ ជា​មួយ​នឹង​ជ័យ​ជម្នះ​២​លើក ស្មើ​២លើក និង​ចាញ់​១លើក​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួកគេ ក្នុងនោះ​ពួក​គេ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​ត្រឹម​តែ​២​លើក​គត់ និង​របូត​វិញ​តែ​១​ប្រកួត​គត់​។ ក្រុម​ជម្រើសជាតិ​ស៊ុយ​អែត បាន​រង​បរា​ជ័យ​២លើក និង​ឈ្នះ​២លើក​ដូច​គ្នា​ពីការប្រកួតក្រៅដី​៥លើក​ចុងក្រោយ​របស់​ពួក​គេ​។ ដោយ​ឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស្វ៊ីស បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ដោយ​មាន​​៥​ពិន្ទុ ក្រោយ​ពី​​ទទួល​បាន​លទ្ធផល​ស្មើ ១-១ នៅ​ថ្ងៃ​បើក​ឆាក យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី ២-១ និង​បញ្ចប់​ក្នុង​លទ្ធ​​ផល​ស្មើ ២-២ ជា​មួយនឹងក្រុម​កូស្តារីកា​ ហើយ​ពួក​គេ​​មិន​ស្គាល់​ចាញ់​​សោះ​ពីការប្រកួត​៥លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​ ​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​​២លើក​។ ក្រុម​​ជម្រើស​​ជាតិ​ស្វ៊ីស ក៏មិនស្គាល់​ចាញ់​ផងដែរ​ពីការប្រកួត​ក្រៅ​ដី​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ​រវាងក្រុម​ទាំង​២ ទាំង​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត…

Real Madrid បដិសេធព័ត៌មានដែលថាពួកគេចង់បាន Neymar

កីឡាករវ័យ២៦ឆ្នាំដែល PSG បានទិញពី Barcelona ជាមួយតម្លៃខ្លួនកប់ពពកកាលពីរដូវក្តៅឆ្នាំមុន បានជួយប្រេសុីលឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៅក្នុងព្រឹតត្តិការណ៍ World Cup នៅរុស្សុី។ ក្លឹបយក្សអេស្បាញ Real Madrid បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញថា “ព័ត៌មានដែលចុះផ្សាយដោយ TVE គឺមិនពិតនោះទេ។ Real Madrid មិនទាន់ដាក់សំណើរ តម្លៃណាមួយទៅកាន់ PSG នៅឡើយទេ”។ បញ្តាញផ្សព្វផ្សាយ TVE បានប្រាប់ថា Real បានផ្តល់ ៣១០លានអឺរ៉ូទៅ PSG សម្រាប់ការផ្ទេរខ្សែបំរើឆ្នើមសញ្ជាតិប្រេសុីលទៅកាន់ទឹកដីអេស្បាញដែលជាតំលៃបំបែកកំណត់ត្រាថ្មីក្រោយគាត់ចូលរួមជាមួយ PSG បានមួយឆ្នាំ។ Real បានបន្ថែមថា “ក្លិបពិតជាមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលទូរទស្សន៍ជាតិអេស្បាញ TVE បានចែកចាយព័ត៌មានមិនត្រឹមត្រូវ ដោយមិនបានទំនាក់ទំនងទៅកាន់ភាគីណាមួយរវាងក្លិបទាំងពីរ ដែលធ្វើអោយការចុះផ្សាយ…

ជប៉ុននៅតែជាមោទនភាពរបស់អាសុីបើទោះបីជាធ្លាក់ចេញពី World Cup

ប្រហែលជាពួកគេបរាជ័យក្នុងការប្រកួត ប៉ុន្តែលទ្ធផលដែលធ្វើអោយប៊ែលហ្សុិកព្រលឹងចុងសក់កាលពីយប់មិញបានបង្ហាញថាជប៉ុនពិតជាធ្វើអោយអាសុីមានមោទនភាព។ការប្រកួតរបស់ជប៉ុនទល់នឹងប៊ែលហ្សុិកយប់មិញគឺជាការប្រកួតដ៏រីករាយ និងមិនអាចបំភ្លេចបាន ហើយនៅពេលដែលកីឡាករដែលពោពេញដោយទេពកោសល្យ Takashi Inui រកបានគ្រាប់ទី២ ដែលធ្វើអោយក្រុមសាំម៉ូរ៉ៃរំពឹងថាពួកគេនឹងឡើងទៅប៉ះប្រេសុីលនៅវគ្គបន្ទាប់នៅក្នុងព្រឹត្តិការណ៍ World Cup នេះ។ ពួកគេគួតែបានធ្វើអោយប៊ែលហ្សុិកស្រក់ទឹកភ្នែក ប៉ុន្តែបែជាធ្វែសប្រហែលក្នុងការគ្រប់គ្រងស្ថានការណ៍ ជាពិសេសបន្ទាប់ពីបាល់ជ្រុងរបស់ Honda ដែលបើកឱកាសអោយប៊ែលហ្សុិករកបានគ្រាប់បាល់ទី៣។ ទោះបីជាបរាជ័យប៉ុន្តែប្រជាជនទូទាំងអាសុីដែលទស្សនាការប្រកួតនេះពិតជាមានមោទនភាពចំពោះក្រុុមសាំម៉ូរ៉ៃ ដែលបានធ្វើអោយបិសាចក្រហមប៊ែលហ្សុិកព្រលឹងចុងសក់ ដែលពួកគេបានបំបាក់ក្រុមខ្លាំងៗជាច្រើននៅក្នុងសករាជមាសរបស់ពួកគេនេះ៕

ផ្លូវការ÷ Iniesta សំរេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្បាញ

បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិ ១៣០លើក ជាមួយនឹងពានធំៗ៣ ដែលមានពាន World Cup ២០១០ ផងដែរ អតីតខ្សែបំរើរបស់ Barcelona បានសំរេចភ្យួរស្បែកជើងពីក្រុមជម្រើសជាតិ។ គាត់បានប្រកាសរួចហើយថាគាត់នឹងចូលនិវត្តន៍បន្ទាប់ពីអេស្បាញចាកចេញពី World Cup ត្រឹមវគ្គ១៦ក្រុមក្រោមស្នាដៃម្ចាស់ផ្ទះរុស្សុី។ កាលពីប្រកួតយប់មិញនេះគាត់បានសំរាកនៅតង់ទី១ និងបានប្តូរចូលនៅតង់ទី២បន្ទាប់ពីលទ្ធផលបន្តរក្សា១ស្មើតាំងពីតង់ទី១មកម្លះ។ យ៉ាងណាពួកគេបានចាញ់ដោយគ្រាប់បាល់ប៉េណាល់ទី ដែលបញ្ជូនរុស្សុីឡើងទៅកាន់វគ្គបន្ទាប់។ Iniesta លេងអោយអេស្បាញ១៣១ប្រកួតស៊តបញ្ចូលទី១៣លើកនៅក្នុងការប្រកួតអន្តរជាតិ។ គាត់បានជួយក្រុមលើកពាន World Cup ២០១០ ដោយបានយកឈ្នះហូឡង់នៅវគ្គផ្តាច់ព្រ័ត្រ ក៏ដូចជាបានលើកពានអឺរ៉ុប២លើកនៅឆ្នាំ២០០៨ និង ២០១២៕

រកឃើញពីរគូហើយដែលត្រូវប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ

អ៊ុយរូហ្គាយ, រុស្ស៊ី, បារាំង និងក្រូអាតបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយរួចជាស្រេចនៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នេះ។ ខាងក្រោមនេះជាកាលបរិច្ឆេទ ពេលវេលា និងកីឡាដ្ឋានដែលត្រូវរៀបចំការប្រកួត។ វគ្គ៨ក្រុមចុងក្រោយ÷ បារាំង vs អ៊ុយរ៉ូហ្គាយ (ថ្ងៃទី៦ មិថុនា វេលាម៉ោង៤រសៀល នៅកីឡាដ្ឋាន Nizhny Novgorod) រុស្ស៊ី vs ក្រូអាត (ថ្ងៃទី៧ មិថុនា វេលាម៉ោង ៨យប់ នៅកីឡាដ្ឋាន Sochi) ប្រេសុីល/មុិចសុិច vs ប៊ែលហ្សិក/ជប៉ុន (ថ្ងៃទី៦ មិថុនា វេលាម៉ោង៨យប់ នៅកីឡាដ្ឋាន Kazan) ស៊ុយអែត/ស្វីស vs…

ការ​វិភាគ​សម្រាប់ Belgium Vs Japan

ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក ដែល​បាន​​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​​ក្នុង​ពូល តាម​រយៈ​ការ​​យកឈ្នះ​៣លើក​ពីការ​ប្រកួត​​ទាំង​៣លើក ក្រោយពី​បាន​​​ផ្តួលក្រុម​ប៉ា​ណា​ម៉ា ៣-០ ទុយ​នីស៊ី ៥-២ និង​អង់គ្លេស ១-០ នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ប្រកប​ដោយ​ការ​ជឿ​ជាក់ ក្រោយ​ពី​​យក​ឈ្នះ​៥លើក​ពីការ​ប្រកួត​ទាំង​៥លើក​ចុងក្រោយ​របស់​ខ្លួន ក្នុង​នោះ​ ពួក​គេ​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​​​​​ចំនួន​៤លើក និង​ស៊ុត​បាល់​លលើ​ដៃគូ​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​៤លើក​ដូចគ្នា​។ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​៥លើកពី​ការប្រកួតក្រៅដី​​ទាំង​៥លើក​ចុងក្រោយ​របស់​ខ្លួន​ផងដែរ​។ ដោយឡែក ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ជប៉ុន បាន​បញ្ចប់​ដោយ​ឈរ​លេខ២​ក្នុង​ពូល​របស់​ខ្លួន ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី ២-១ ស្មើ​ជា​មួយ​នឹង​សេ​ណេ​ហ្គាល់ ២-២ មុន​​នឹង​ចាញ់​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ១-០​។ ក្រុម​​ជើ​​ង​ខ្លាំង​របស់​អាស៊ីមួយនេះ ដណ្តើម​បាន​ជ័យ​ជម្នះ​២លើក ស្មើ១លើក និង​ចាញ់​២លើក ​ពី​ការប្រកួត​៥លើក​ចុងក្រោយ​របស់​ខ្លួន ក្នុង​នោះ​ពួក​គេ​បាន​របូត​គ្រាប់​បាល់​រាល់​ការប្រកួត​ទាំង​​អស់​ និង​​​​បាន​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​សរុប​ក្នុង​១​ប្រកួត​ចាប់​ពី​៣​គ្រាប់​ឡើង​ទៅ​​​​​ចំនួន​៤លើក។ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ពី​ការប្រកួតក្រៅដី​៥លើក​ចុង​ក្រោយ​របស់​ខ្លួន​។ សម្រាប់​ការ​ជួប​គ្នា​៥លើក​ចុងក្រោយ ជប៉ុន ធ្វើ​បានល្អ​ប្រសើរ​ជាង ដោយ​យកឈ្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១លើក…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់